ចាប់តាំងពីបាតុកម្មទាំងឡាយនៅក្រុងបេនហ្គាហ្ស៊ី និងការបង្ក្រាបនានាលើប្រជាជនលីប៊ីមក មនុស្សជាច្រើនបានចាកចេញពីមេដឹកនាំលីប៊ីលោកមូអាម៉ា កាដាហ្វី ដែលប្រកាសខ្លួនឯងថា ជា«ស្តេចនៃបណ្តាស្តេចអាហ្វ្រិក» នៅទ្វីបអាហ្វ្រិកនៅតែមានសម្ព័ន្ធមិត្តដែលបង្ហាញពីភក្តីភាពគ្មានងាករេ ។
ប្រទេសម៉ាលី គឺជាប្រទេសមួយក្នុងចំណោមសម្ព័ន្ធមិត្តទាំងនេះ ។ មានពួកយុវជនម៉ាលីជាច្រើននាក់ចូលបំរើក្នុងជួរក្រុមជីវពលទាំងឡាយដែលពេលនេះកំពុងស្ថិតក្នុងប្រទេសលីប៊ី ដើម្បីប្រយុទ្ធក្រោមទង់របស់លោកកាដាហ្វី ។ ទទួលការហ្វឹកហ្វឺន បំពាក់អាវុធពួកគេសុខចិត្តស្លាប់ ដើម្បីលោកកាដាហ្វី ជាថ្នូរនឹងប្រាក់ដុល្លារ និងការជួយឧបត្ថម្ភជាច្រើនទៀត ។
ក្នុងអត្ថបទមួយចេញផ្សាយកាលពីថ្ងៃទី១៥ មីនា ២០១១ កាសែតញូវយ៉កថែម បាននិយាយពីពួកយុវជនទាំងនេះ ។ លោក ELHADJ MAIGA អ្នកទទួលខុសត្រូវលើក្រុមយុវជនទាំងនេះចំនួន២០០នាក់ នៅក្រុងបាម៉ាកូ អះអាងថា ពួកយើងត្រៀមខ្លួនស្លាប់ ដើម្បីលោកកាដាហ្វី។
លោកកាដាហ្វី បានផ្តល់អ្វីច្រើនណាស់សំរាប់យើង ។ ទោះបីជាលោកកាដាហ្វី មិនស្នើ ឬក៏ស្នើនោះពួកគេទាំងអស់សុខចិត្តមកចូលរួមប្រយុទ្ធ។ បើគ្មានលោកកាដាហ្វីនោះពួកគេបាត់បង់អ្នកការពារ ៕
ចែករំលែកព័តមាននេះ