ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អាកាសចរណ៍​អ៊ូ​ស​បេ​គី​ស្ថាន គ្រោង​ថ្លឹង​ទម្ងន់​អ្នកដំណើរ​ដើម្បី​សុវត្ថិភាព

8 ឆ្នាំ មុន

«​យូ​អេស​អេ​ធូ​ដេ​» ផ្សាយ​ថា​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ូ​ស​បេ​គី​ស្ថាន ប្រកាស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ក្រុមហ៊ុន​មាន​គម្រោង​ថ្លឹង​ទម្ងន់​អ្នកដំណើរ​ជាមួយ​សម្ភារ​ឡើង​យន្តហោះ ជា​ផ្នែក​មួយ​ធានា​ដល់​សុវត្ថិភាព ។

«​យូ​អេស​អេ​ធូ​ដេ​» ផ្សាយ​ថា​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ូ​ស​បេ​គី​ស្ថាន ប្រកាស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ក្រុមហ៊ុន​មាន​គម្រោង​ថ្លឹង​ទម្ងន់​អ្នកដំណើរ​ជាមួយ​សម្ភារ​ឡើង​យន្តហោះ ជា​ផ្នែក​មួយ​ធានា​ដល់​សុវត្ថិភាព ។

ក្រុមហ៊ុន​អាកាសចរណ៍​នោះ​បញ្ជាក់​ថា ក្រោយ​ពី​ត្រួតពិនិត្យ​ក្នុង​ច្រកចូល (Check-In) រួច អ្នកដំណើរ​ត្រូវ​ឡើង​លើ​ជញ្ជីង​ពិសេស​នៅ​ក្បែរ​ទ្វារ​ច្រកចេញ ។ ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកដំណើរ​នឹង​មិន​បង្ហាញ​ឱ្យ​ដឹង​ទេ រីឯ​តួលេខ​ទម្ងន់​រវាង​អ្នកដំណើរ និង​សម្ភារ​បញ្ជាក់​ត្រឹម​ថា ជា​របស់​បុរស​-​ស្ត្រី ឬ​កុមារ​ប៉ុណ្ណោះ ។  សេចក្តីថ្លែងការណ៍​របស់​អ៊ូ​ស​បេ​គី​ស្ថាន​អ៊ែ​រឡាញ​បញ្ជាក់​ថា «​យើង​សូម​ធានា​ថា នឹង​រក្សា​ទុកជា​សម្ងាត់​ទាំងស្រុង​» ។

ក្នុង​របៀប​របរ​របស់​សមាគម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​អន្តរជាតិ ក្រុមហ៊ុន​អាកាសចរណ៍​នានា មាន​តួនាទី​ត្រូវ​ត្រួតពិនិត្យ​ទម្ងន់​ខ្លួន​អ្នកដំណើរ រួម​ទាំង​សម្ភារ​ជាប់​ខ្លួន​ឡើង​លើ​យន្តហោះ ដើម្បី​ធានា​សុវត្ថិភាព​លើ​ការ​ហោះហើរ ។ ទិន្នន័យ​ទម្ងន់​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​ទាក់ទិន​នឹង​សុវត្ថិភាព​របស់​ជើងហោះហើរ ពិសេស​នៅ​លើ​យន្តហោះ​ធុន​តូច ។
ដេ​លី​ម៉េ​ល របស់​អង់គ្លេស​បញ្ជាក់​ថា គោលការណ៍​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាច​រារាំង​មនុស្ស​ធាត់​ជិះ​យន្តហោះ​ខ្នាត​តូច និង​មិន​ឱ្យ​ផ្ទុក​អ្នកដំណើរ​ច្រើន ។ ទោះជា​យ៉ាងណា​ក៏​ដោយនៅ​ក្នុង​សេចក្តីថ្លែងការណ៍​មិន​ផ្តោត​លើ​បញ្ហា​នេះ​ទេ និង​ក្នុង​ពេល​បច្ចុប្បន្ន​ក្រុមហ៊ុន​នៅ​មិន​ទាន់​បង្ហាញ​ការ​យល់​ឃើញ​ណាមួយ​នៅឡើយ​ទេ ។

«​អ៊ូស​បេ​គី​ស្ថាន អ៊ែ​រឡាញ​» មិនមែន​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​ទេ​ដែល​ថ្លឹង​ទម្ងន់​អ្នកដំណើរ ដោយ​កាលពី​ឆ្នាំ​២០១២ ក្រុមហ៊ុន​អាកាសចរណ៍ «​សា​ម័​រ​អ៊ែ​រ​» ដែល​ហោះហើរ​ទៅ​កោះ​នានា​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក បាន​គិតថ្លៃ​ធ្វើ​ដំណើរ តាម​ទម្ងន់​របស់​អ្នកដំណើរ​និង​ផ្តល់​ហេតុផល​ថា​វា​ជា​វិធីសាស្ត្រ​ដ៏​យុត្តិធម៌ ចំពោះ​បទដ្ឋាន​គិតថ្លៃ​ធ្វើ​ដំណើរ​ពី​ទម្ងន់​ដងខ្លួន​បង្ក​ឱ្យ​មានការ​រិះគន់ និង​បង្កើត​ការ​មិន​ពេញចិត្ត​ដល់​អ្នក​ដែល​មាន​ទម្ងន់​ច្រើន ព្រោះ​ចាត់​ទុក​ថា​ជា​រឿង​រើសអើង ៕