ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​បើកបរ​ដោយ​ខ្លួនឯង​ឆ្លងកាត់​មហាសមុទ្រអា​ត្ល​ង់​ទិ​ក​នឹង​លេច​រូបរាង​នា​ពេល​អនាគត

8 ឆ្នាំ មុន

សាកលវិទ្យាល័យ Plymouth University ប្រទេស​អង់គ្លេស​បាន​ផលិត​នាវា​បើកបរ​ដោយ​ខ្លួនឯង​លើ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ដោយ​ដាក់​ឈ្មោះ Mayflower Autonomous Research Ship ហៅ​កាត់​ថា Mars ។

សាកលវិទ្យាល័យ Plymouth University ប្រទេស​អង់គ្លេស​បាន​ផលិត​នាវា​បើកបរ​ដោយ​ខ្លួនឯង​លើ​មហាសមុទ្រ​អា​ត្ល​ង់​ ទិ​ក ដោយ​ដាក់​ឈ្មោះ Mayflower Autonomous Research Ship ហៅ​កាត់​ថា Mars ។

នាវា Mars មាន​ប្រវែង​បណ្តោយ ៣២,៥ ម៉ែត្រ និង​រចនា​មាន​រាង​ប្លែក​ពី​នាវា​ធម្មតា គឺ​មាន​លក្ខណៈ​ដូច​សត្វ​សមុទ្រ​ដោយ​មាន​ក្តោង​ចំនួន​ពីរ និង​ជើង​ទាំង​ពីរ​ស្ថិត​នៅ​លើ​ទឹក ។ វា​នោះ​បំពាក់​ឧបករណ៍​សូ​ឡា​ស្រូប​ថាមពលព្រះអាទិត្យ​អាច​ធ្វើ​ដំណើរ​បាន ៣៧ គីឡូម៉ែត្រ​ក្នុង ១​ម៉ោង​។ លោក Brett Phaneuf អ្នកជំនាញ​ផលិត​នាវា​ប្រចាំ​ក្រុមហ៊ុន MSubs និយាយ​ថា «​វា​ស្ថិត​ក្រោម​ការ​ផលិត​សម្រាប់​បំពេញ​តួនាទី​យ៉ាង​ខាន់​លើ​មហាសមុទ្រ ពោល​គឺ​សម្រាប់​ប្រតិបត្តិការ​ផ្នែក​ឧតុនិយម សិក្សា​ពី​សមុទ្រ ភ្ជាប់​ដោយ​ប្រព័ន្ធ​តាមដាន GPS និង​ប្រព័ន្ធ​បញ្ជៀ​សការ​ប៉ះទង្គិច​គ្នា​ផង​ដែរ​» ។

លោក Brett Phaneuf បន្ថែម​ទៀត​ថា នាវា​បើកបរ​ដោយ​ខ្លួនឯង​នេះ​នឹង​បម្រើ​ដល់​វិស័យ​វិទ្យាសាស្ត្រ​បាន​គ្រប់​ផ្នែក​ដែល​បង្កភាព​ងាយស្រួល​លើ​របកគំហើញ ថ្មី​ៗ​ទៀត​ពី​មហាសមុទ្រ ៕