ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​តារាម៉ូដែល​អាល្លឺម៉ង់ នាង Heidi Klum ស្រាត​​ខោក្នុង​​កណ្តាល​​កម្មវិធី

15 ឆ្នាំ មុន

ពិធីប្រគល់​រង្វាន់​អូស្ការ​ប្រចាំ​ឆ្នាំ​​២០១១ ​ត្រូវ​បានរៀបចំឡើងនៅ​​សាលមហោស្រព​​ក្នុងទីក្រុង​​ឡូសអេនចឺឡេស ​រដ្ឋកាលីហ្វ័រនីញ៉ា ​កាលពី ពេលថ្មីៗ​​កន្លងមក​នេះ ។ ក្នុងពិធីនោះ​ចូល​រួម​ដោយ​​តា​រា​ភាពយន្តហូលីវូដ ​តារាចម្រៀង​ និង​តារាម៉ូដែល​​​ល្បី​​ឈ្មោះជា​ច្រើននាក់ ហើយ​ក្នុង​ព្រឹត្តិការណ៍​​នោះអ្វី​ដែល​គួរ​ឱ្យភ្ញាក់ផ្អើល​​​គឺនាង Heidi Klum ជា​កំពូល​​តារាម៉ូដែល​​ជនជាតិ​អាល្លឺម៉ង់ ​បានធ្វើ​ឱ្យ​​​អ្នកគាំទ្រ​​នាង​មានការ​​ភ្ញាក់​ផ្អើល​​​យ៉ាងខ្លាំង ​​នៅពេលនាង​​ស្ម័គ្រចិត្ត​​ស្រាត​ខោក្នុង​​នៅ​​ចំពោះមុខ​​​មនុស្សយ៉ាង​ច្រើនកុះករ ​ដាក់ក្នុង​​ប្រអប់កាដូ​មួយសម្រាប់​​បុរស​ម្នាក់ ។​
កាសែត New York Daily បានដកស្រង់​​សម្តី​នាង Heidi Klum ដែលនិយាយ​ថា «ខ្ញុំ​​មិន​មានអ្វី​​ច្រើន​​ដើម្បី​​ឱ្យអ្នក​​​ទេ ។ តើអ្នក​ចង់​​បានខោ​ក្នុង​​របស់ខ្ញុំ​ទេ សូមរង់ចាំ​​បន្តិច​ ប្រសិនបើ​​អ្នកចង់​​បានខោ​ក្នុង​របស់ខ្ញុំ»៕