ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Ford នឹង​តាំង​បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​នៅ​ផ្សារ​ទំនើប AEON រយៈពេល​៤​ថ្ងៃ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែល​ជា​តំណាង​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត​ហ្វ​ដ (Ford) ប្រចាំ​ប្រទេស​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​តាំង​បង្ហាញ​រថយន្ត Ford ចំនួន​៤​ថ្ងៃ

រាជធានី​ភ្នំពេញ ៖   ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែល​ជា​តំណាង​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត​ហ្វ​ដ (Ford) ប្រចាំ​ប្រទេស​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​តាំង​បង្ហាញ​រថយន្ត Ford ចំនួន​៤​ថ្ងៃ គឺ​ចាប់ពី​ថែ្ង​ទី​១៨ ដល់​ថៃ្ង​ទី​២១ សីហា ២០១៥ នៅ​ផ្សារ​ទំនើប AEON ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៩​យប់ ។

ការ​ដាក់​តាំង​បង្ហាញ​នេះ នឹង​មាន​វត្តមាន​រថយន្ត Ford Mustang, Fiesta, Explorer និង Ranger 2016 ស៊េរី​ថ្មី រូបរាង​ថ្មី ក្នុង​គោលបំណង​ដើម្បី​ផ្តល់​ឱកាស​ជូន​អតិថិជន​ឱ្យ​បាន​យល់​ជ្រាប​ច្បាស់​ពី​លក្ខណៈ​ពិសេស​នៃ​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​រថយន្ត Ford ដូច​ជា​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្តល់​ដំណឹង​ដល់​អ្នកបើកបរ​ពេល​មាន អារម្មណ៍​ងងុយដេក ប្រព័ន្ធ​ជំនួយ​លើ​ចង្កូត និង​រំលឹក​ឱ្យ​អ្នកបើកបរ​បើក​ក្នុង​គន្លង និង​គំនូស​ផ្លូវ​ត្រឹមត្រូវ និង​បច្ចេកវិទ្យា​ថ្មី​ៗ​ជា​ច្រើន​ទៀត ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អតិថិជន​នឹង​មានឱកាស​ទទួល​បាន​នូវ​កម្មវិធី​ផ្តល់​ជូន​ពិសេស​ៗ​ជា​ច្រើន​ទៀត​ដែល​បាន​ផ្តល់​ជូន​ក្នុង​ឱកាស​នៃ​ការ​តាំង​បង្ហាញ​រថយន្ត​នេះ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន Ford បាន​ប្រកប​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង​១៥​ឆ្នាំ​មក​ហើយ និង​បាន​ទទួល​នូវ​ភាព​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នៅ​លើ​ទីផ្សារ​ចាប់តាំងពី​ការ​ចាប់ផ្តើម​អាជីវកម្ម​ជា​លើក​ដំបូង​មក​ម្ល៉េះ​។ ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន RMA Cambodia ដែល​ជា​ក្រុមហ៊ុន​ដៃគូ​យូរអង្វែង​របស់​ខ្លួន បាន​បង្កើត​នូវ​អគារ​តាំង​បង្ហាញ​រថយន្ត ហាង​លក់​គ្រឿងបន្លាស់ និង​មជ្ឈមណ្ឌល​សេវា​ជួសជុល​ជា​ច្រើន​កន្លែង​នៅ​ទូ​ទាំង​ប្រទេស ព្រមទាំង​បាន​នាំ​ចូល​នូវ​រថយន្ត​ជា​ច្រើន​ប្រភេទ​មក​កាន់​ទីផ្សារ​កម្ពុជា ៕