ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​៣៥​តោន​ចុះ​ចំណោត​លឿន​ធ្លាក់​ផ្លូវ​ក្រឡាប់​ស្លា.ប់​១ របួសធ្ងន់​១

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​ មាន​ដឹក​អង្ករ​ទម្ងន់​៣៥​តោន បាន​បើក​ធ្លាក់​ផ្លូវ​ក្រឡាប់​បណ្តាល​ឱ្យ​សង្កត់​លើ​សំយាបផ្ទះ​អ្នក​ភូមិ និង​សង្កត់​លើ​ម៉ូតូ​មួយ​គ្រឿង ហើយ​បែក​កញ្ចក់​រថយន្ត​ដែល​ចត​នៅ​មុខ​ផ្ទះ​មួយ​គ្រឿង​​ទៀត ។ ចំណែក​អ្នក​បើកបរ​បាន​កៀប​ជាប់​ជាមួយ​រថយន្ត​ស្លា.ប់​​នៅ​នឹង​កន្លែង រីឯ​ព្រូ​បាន​រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ ។

ខេត្តបាត់ដំបង ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​ មាន​ដឹក​អង្ករ​ទម្ងន់​៣៥​តោន បាន​បើក​ធ្លាក់​ផ្លូវ​ក្រឡាប់​បណ្តាល​ឱ្យ​សង្កត់​លើ​សំយាបផ្ទះ​អ្នក​ភូមិ និង​សង្កត់​លើ​ម៉ូតូ​មួយ​គ្រឿង ហើយ​បែក​កញ្ចក់​រថយន្ត​ដែល​ចត​នៅ​មុខ​ផ្ទះ​មួយ​គ្រឿង​​ទៀត ។ ចំណែក​អ្នក​បើកបរ​បាន​កៀប​ជាប់​ជាមួយ​រថយន្ត​ស្លាប់​​នៅ​នឹង​កន្លែង រីឯ​ព្រូ​បាន​រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​១៦ សីហា ២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវ​59B ក្នុងភូមិ​ថ្នល់​បត់ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក (​ក្រ​វ៉ា​ត់​ព្រំដែន​) ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សន ចំរើន អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខេត្តកំពង់ចាម បើករថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-0663 ។ ចំណែក​ព្រូ​ឈ្មោះ​ភៀន រាំ​ង្តី អាយុ​២៥​ឆ្នាំ  ។

ប្រភពបន្តថា មុន​ពេលកើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ​បានបើក​ឡើង​ចំណោត​ រួចក៏ចុះចំណោតវិញ​ដោយមាន​ល្បឿនយ៉ាង​លឿន ក៏ជ្រុលចង្កូត​ធ្លាក់ផ្លូវក្រឡាប់​តែម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព