ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឺរ៉ុប​បោះចោល​អាហារ​សល់​ប្រហែល​22​លាន​តោន​ក្នុង​មួយ​ឆ្នាំ អាច​ប៉ះពាល់​ប្រភព​ទឹក​និង​នី​ត្រូ​ហ្សែ​ន

8 ឆ្នាំ មុន

«​រ៉​យ​ទ័​រ​» ផ្សាយ​ថា ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​គណៈកម្មការ​អឺរ៉ុប​បាន​បង្ហាញ​លទ្ធផល​អង្កេត​ពី​ប្រភព​ទឹក និង​នី​ត្រូ​ហ្សែ​ន (Nitrogen) ដែល​បាត់បង់​តាម​រយៈ​ការ​បោះចោល​អាហារ​របស់​អ្នក​ប្រើប្រាស់​ចំនួន​៦​ប្រទេស

«​រ៉​យ​ទ័​រ​» ផ្សាយ​ថា ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​គណៈកម្មការ​អឺរ៉ុប​បាន​បង្ហាញ​លទ្ធផល​អង្កេត​ពី​ប្រភព​ទឹក និង​នី​ត្រូ​ហ្សែ​ន (Nitrogen) ដែល​បាត់បង់​តាម​រយៈ​ការ​បោះចោល​អាហារ​របស់​អ្នក​ប្រើប្រាស់​ចំនួន​៦​ប្រទេស គឺ​ចក្រភព​អង់គ្លេស ហូ​ឡង់ ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ អា​ល្លឺ​ម៉​ង់ និង​រូ​ម៉ា​នី ។ លទ្ធផល​បង្ហាញ​ថា ជា​មធ្យម​សហគមន៍​អឺរ៉ុប​(EU) បាន​បោះបង់​ចោល​អាហារ​ច្រើន​ដល់​ទៅ​២២​លាន​តោន​ក្នុង​មួយ​ឆ្នាំ និង​មាន​៨០% ជា​អាហារ​ដែល​អាច​ចៀសវាង​ពី​ការ​បោះចោល​បាន ។

ចក្រភព​អង់គ្លេស​ជា​ប្រទេស​ដែល​មាន​អត្រា​ចោល​អាហារ​ច្រើន​បំផុត ជា​មធ្យម​អាច​ប្រៀបធៀប​បាន​នឹង​ការ​បោះចោល​សណ្តែក​មួយ​កំប៉ុង ក្នុង​ពលរដ្ឋ​ម្នាក់​ជា​រៀងរាល់ថ្ងៃ ។ ចំណែក​ប្រទេស​រ៉ូ​ម៉ា​នី ជា​ប្រទេស​ចោល​អាហារ​តិច​បំផុត ប៉ុន្តែ​អាច​ធៀប​បាន​លើ​ការ​បោះចោល​ផ្លែ​ប៉ោម​១​ផ្លែ​ក្នុង​ពលរដ្ឋ​ម្នាក់​ជា​រៀងរាល់ថ្ងៃ ។

អ្នក​ស្រាវជ្រាវ​បញ្ជាក់​ថា គួរ​ផ្តល់​ការ​ណែនាំ​ដល់​ពលរដ្ឋ​ក្នុង​ការ​ទិញ​ទំនិញ​ឱ្យ​ប្រុង​ប្រយ័ត្ន និង​ស្គាល់​ពី​តម្រូវការ​ប្រើប្រាស់ ព្រោះ​អាហារ​នៅ​សល់​មួយ​ចំនួន​អាច​ចៀស​ពី​ការ​បោះចោល​បាន ។

លោកស្រី​ដេ​វី វ៉េ​ន​ហេម ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ថា ប្រភេទ​អាហារ​មួយ​ចំនួន​អាច​យក​ទៅ​កែ​ច្នៃ​បានជា​ប្រភេទ​អាហារ​ដែល​ផុត​ថ្ងៃ​កំណត់ ។ សម្រាប់​អាហារ​ដែល​រមែង​បោះចោល​ជាប់​ជា​ប្រចាំ​រួម​មាន​បន្លែ និង​ផ្លែ​ឈើ ព្រោះ​មិន​អាច​រក្សា​ទុក​បាន​យូរ ខណៈ​ពេល​អ្នក​ស្រាវជ្រាវ​បាន​ប្រើ​តួលេខ​ស្ថិតិ​របស់​ប្រទេស​ទាំង​៦​ក្នុង​ចំណោម​ប្រទេស​ទាំង​២៨​នៅ​អឺរ៉ុប ៕