ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាសផ្ទេរ​ភារកិច្ច​តែងតាំងមុខតំណែង​ស្នងការរងជាស្ត្រី​មួយ​រូប

15 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ​មីនា ​នៅ​​សាលប្រជុំ​ខេត្តកំពង់ធំ​មាន​រៀបចំ​ពិធី​​ប្រកាស​ផ្ទេរ​​ភារ​កិច្ច ​និង​តែង​តាំង​មុខ​តំណែង​ស្នង​ការ​​រង​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​​កំពង់ធំ ​ក្រោម​ការ​ចូល​រួម​ពី​​លោក​​ឧត្តមសេនីយ៍​ឯក​ ដាំ វុទ្ធី ​ទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គ​​មហាសេនា​បតី​តេជោ​ ហ៊ុន សែន ​និង​ជា​តំណាង​លោក​​នាយ​​ឧត្តម​សេនីយ៍​ នេត សាវឿន ​អគ្គ​ស្នងការ​នគរ​បាល​​ជាតិ ​លោក​​អភិបាល ​អភិបាល​រង​ខេត្ត លោក​ស្នងការ ​ស្នងការរង​ ប្រធាន អនុប្រធាន​មន្ទីរ និង​អង្គ​ភាព​ពាក់ព័ន្ធជាច្រើនរូប ។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍របស់​លោកឧត្តមសេនីយ៍​ត្រីស្នងការរួចមក លោក​ឧត្តម​សេនីយ៍ត្រី​ ប៉ុល សុគន្ធ អនុប្រធាន​នាយក​ដ្ឋានបុគ្គលិក​បានឡើងអានប្រកាសស្ដីពី​ការ​ផ្ទេរ​ភារកិច្ច​តែងតាំងមុខ​តំណែងរបស់ក្រសួង​មហា​ផ្ទៃ។ ដោយយោងសេចក្ដីសម្រេច​លេខ​៣៤៣ ប្រក ចុះថ្ងៃទី​៣ មីនា ឆ្នាំ២០១១ ក្នុងប្រការ​មួយ​សម្រេចតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិជាស្ត្រី គឺលោកស្រីវរ​សេនីយ៍ទោ អ៊ុក សុខុម អត្ត​លេខ​០១៧២៣ ជាស្នងការរងនៃស្នង​ការ​​ដ្ឋាន​នគរ​បាល​ខេត្តកំពង់ធំ ។

ក្រោយពីបានស្ដាប់នូវការ​ប្ដេជ្ញាចិត្តរបស់​លោកស្រីវរ​សេនីយ៍ទោ អ៊ុក សុខុម រួចមក​លោក​​ឈុន ឈន់ អភិបាល​ខេត្ត និងលោក​ឧត្តម​សេនីយ៍​ឯក ដាំ វុទ្ធី បានធ្វើការសំណេះសំណាល និង​ផ្ដាំផ្ញើដោយ​បាន​បញ្ជាក់​ថា លោកសូម​កោត​សរសើរ​យ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹង​ប្រែង និងជំរុញលើកទឹកចិត្តរបស់​ថ្នាក់ដឹក​នាំ​គ្រប់​​លំដាប់ថ្នាក់ទាំងអស់ ដែលបានយក​អស់​កម្លាំង​កាយចិត្តជំរុញ និងសហការបំពេញ​ការ​ងារ​បានជោគជ័យនាពេលកន្លងមក ពិសេស​ចូល​រួមអនុ​វត្តគោលនយោបាយភូមិ-​ឃុំ​មាន​សុវត្ថិ​ភាព ដែលជាយុទ្ធសាស្ត្ររបស់រាជ​រដ្ឋា​ភិបាល។ លោកឧត្តមសេនីយ៍​​ឯក​បាន​ចាប់​អារម្មណ៍​លើ​បី​ចំណុចក្នុង​ការ​ជំរុញ​ការ​អនុ​វត្តការងារ​បាន​ជោគ​ជ័យ គឺ​ទី១-ត្រូវ​រក្សា​ស្ថេរភាពនយោបាយ សន្តិ​សុខ សណ្ដាប់​ធ្នាប់​សង្គម ទី២-អនុ​វត្ត​គោល​នយោ​បាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព ដែល​ជា​កម្ម​វិធី​នយោ​បាយ​របស់​រាជរដ្ឋាភិបាល និងទី៣-ត្រូវ​គ្រប់គ្រង​កម្លាំង​ឱ្យ​បាន​ល្អទាំងបរិមាណ និង​គុណ​ភាព ធ្វើយ៉ាងណា​ឱ្យ​ចំជំនាញ និងមិន​ពាក់​ព័ន្ធ​នឹង​អំពើ​ល្មើសផ្សេងៗ។

នៅចំពោះមុខនេះ គឺជាទិសដៅដែល​ត្រូវ​បង្កើន​ប្រសិទ្ធភាពដឹកនាំគ្រប់គ្រង​បង្គ្រប់​ក្រប​ខណ្ឌ និងជាអ្វីដែលសង្គមជាតិកំពុង​ត្រូវការ​ជា​ចាំ​បាច់ក្នុងការលើកទឹកចិត្ត និងឆ្លើយ​តប​ទៅ​នឹង​សមត្ថ​ភាពពិសេសស្ត្រី ហើយ​ក៏​ជា​ក្រឹត្យ​​ក្រម​នៃ​ការ​អភិ​វឌ្ឍ​ធនធានមនុស្ស។ ម្យ៉ាង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​របប​នយោ​បាយ​ប្រជា​ធិតេយ្យ​ក្រោម​​ការ​ដឹក​នាំ​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ៕