ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ សហការ​ជាមួយ​អង្គការ​ប្រទេស​កូរ៉េ ចុះ​ពិនិត្យ​ជំងឺ និង​វះកាត់​ជូន​ប្រជាពលរដ្ឋ​៥០០​នាក់

8 ឆ្នាំ មុន

ខេត្តក្រចេះ ​៖ នៅ​មន្ទី​ពេទ្យបង្អែក​ខេត្តក្រចេះ ​ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ជាមួយអង្គការ ​KCSC និង​សាកលវិទ្យាល័យ ស៊ូ​ន​ឈុ​ន​យ៉ាង​នៃ​សាធារណរដ្ឋ​កូរ៉េស្ថាប័ន​ទាំង​០៣ បាន​បំពេញបេសកកម្ម​របស់​ខ្លួន​រយៈពេល​០២​ថ្ងៃ​ដោយ​ជោគជ័យ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ក្រចេះ​ដោយ​ពិនិត្យព្យាបាល​ជំងឺ និង​វះកាត់​ជូន​ប្រជាពលរដ្ឋ​ចំនួន​

ខេត្តក្រចេះ ​៖ នៅ​មន្ទី​ពេទ្យបង្អែក​ខេត្តក្រចេះ ​ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ជាមួយអង្គការ ​KCSC និង​សាកលវិទ្យាល័យ ស៊ូ​ន​ឈុ​ន​យ៉ាង​នៃ​សាធារណរដ្ឋ​កូរ៉េស្ថាប័ន​ទាំង​០៣ បាន​បំពេញបេសកកម្ម​របស់​ខ្លួន​រយៈពេល​០២​ថ្ងៃ​ដោយ​ជោគជ័យ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ក្រចេះ​ដោយ​ពិនិត្យព្យាបាល​ជំងឺ និង​វះកាត់​ជូន​ប្រជាពលរដ្ឋ​ចំនួន​ជាង​៥០០​នាក់​ដោយ​ឥត​គិតថ្លៃ​។

សូម​បញ្ជាក់​ថា សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​ចុះ​បំពេញបេសកកម្ម​មនុស្សធម៌របស់​ខ្លួន​នៅ​ខេត្តក្រចេះ រយៈពេល​៣​ថ្ងៃ ដោយ​ក្នុង​ថ្ងៃ​ទី​១៤-១៥ ​សីហា  សកម្មភាព​ពិនិត្យព្យាបាល​ជំងឺ និង​វះកាត់​ជូន​ប្រជាពលរដ្ឋ​នៅ​មន្ទី​ពេទ្យ​បង្អែក​​ខេត្ត និង​ថ្ងៃ​ទី​១៦​ សីហា សកម្មភាព​ពិនិត្យព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ចិត្រ​បុរី ដែល​សកម្មភាព​មនុស្សធម៌​នេះ​ ដឹកនាំ​ដោយលោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ និងលោក​ជំទាវ​ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​​អង្គការ ស្ថាប័ន​​​​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​ផង​ដែរ ​៕