ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ផ្អើល​នាំ​គ្នា​ទៅ​ដុស​ជញ្ជាំង​ខ្លោងទ្វារ​ដំណាក់​ហ្លួង​យក​លេខ​ឆ្នោត បន្ទាប់​ពី​មាន​អ្នក​ត្រូវ​ច្រើន

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ខណៈ​នេះ​នៅ​ថ្ងៃ​ទី​១៥ សីហា ២០១៥ គេ​ឃើញ​មាន​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​និយម​លេងឆ្នោត បាន​នាំ​គ្នា​ផ្អើល​មក​ពពាក់ពពូន​ទៅ​ដុស​លើ​ជញ្ជាំង​ខ្លោងទ្វារ​ដំណាក់​ហ្លួង ស្ថិត​នៅ​ខាង​មុខ​មន្ទីរពេទ្យ​ភូមិភាគ​៥ ហៅ​ពេទ្យ​ពពីរ ក្នុងភូមិ​ដង្កោ​ទាប សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ដើម្បី​រក​លេខ​ឆ្នោត ។

ប្រភព​បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​គ្នា​មក​ដុស​យក​លេខ​ឆ្នោត​នេះ ព្រោះ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​ប្រជាពលរដ្ឋ​ទទួល​បាន​លេខ​យក​ទៅ​ចាក់​ត្រូវ​គ្រប់​ៗ​គ្នា ដូច្នេះ​ពួក​គាត់​មាន​ជំនឿ​ថា ខ្លោងទ្វារ​ដំណាក់​ហ្លួង​នេះ​ពិតជា​ស័ក្តិសិទ្ធិ​ប្រាកដ​មែន ។