ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iPhone 6C លេច​រូបរាង​ស្រប​ជាមួយ iPhone 6S

8 ឆ្នាំ មុន

យោង​តាម​គេហទំព័រ​បរទេស GSMArena ឱ្យ​ដឹង​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​លំដាប់ថ្នាក់​ពិភពលោក Apple នឹង​បញ្ចេញ iPhone 6C ស្រប​ពេល​ដំណាលគ្នា​នឹង​ការ​ប្រកាស iPhone 6S នៅ​ថ្ងៃ​ទី​៩ កញ្ញា ២០១៥ ។

យោង​តាម​គេហទំព័រ​បរទេស GSMArena ឱ្យ​ដឹង​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​លំដាប់ថ្នាក់​ពិភពលោក Apple នឹង​បញ្ចេញ iPhone 6C ស្រប​ពេល​ដំណាលគ្នា​នឹង​ការ​ប្រកាស iPhone 6S នៅ​ថ្ងៃ​ទី​៩ កញ្ញា ២០១៥ ។ នេះ​គឺជា​ការ​បន្ត​ស៊េរី C មាន​តាំងពី iPhone 5C មក​ម៉្លេះ ។

ពុំ​មាន​របាយការណ៍​ផ្លូវការ​ណា​ចេញពី​ក្រុមហ៊ុន Apple នៅឡើយ​ទេ តែបើ​តាម​ព័ត៌មាន​ចចាមអារ៉ាម​របស់​គេហទំព័រ​បរទេស​មួយ​ចំនួន​ឱ្យ​ដឹង​ថា iPhone 6C នឹង​មាន​ទំហំ​ធំ​ជាង ៤ អីុញ ប្រើប្រាស់​បន្ទះ Chip ជំនាន់​ថ្មី​ដែល​ផ្អែក​លើ​ផលិតផល Chip របស់​ក្រុមហ៊ុន​សាំ​ស៊ុ​ង TSMC ទំហំ ១៤ មី​ល្លី​ម៉ែត្រ ឬ ១៦ មី​លី្ល​ម៉ែត្រ ។ ចំណែក​ថាមពល​ថ្ម​ប្រើប្រាស់​គឺ​ធំ​ជាង ១៧១៥ មី​ល្លី​អំពែ ។ អតិថិជន​រាប់​លាន​នាក់​លើ​សាកលលោក​កំពុង​ទន្ទឹងរង់ចាំ​ការ​ដាក់​លក់ iPhone ម៉ូ​ដែល​ថ្មី​នេះ​នៅ​ថ្ងៃ​ទី​៩ កញ្ញា ៕