ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​ឪពុកចុង ចាប់​កូនស្រី​ប្តី​ដើម​បាន​សម្រេច​ច្រើន​ដង ហើយថត​វី​ដេ​អូ​ទុក​គំរាម

3 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ករណី​ឪពុកចុង​ចិត្ត​អប្រិយ ចាប់​រំ​លោ​.​ភ​កូនស្រី​ប្តី​ដើម បាន​សម្រេច​ជា​ច្រើន​ដង និង​ថត​វី​ដេ​អូ​ទុក​គំរាម​បង្ហោះ​សកម្មភាព​រួម​ភេ​.​ទ​លើ​បណ្តាញ​សង្គម នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ លោក…

ខេត្តកណ្តាល ៖ ករណី​ឪពុកចុង​ចិត្ត​អប្រិយ ចាប់​រំ​លោ​.​ភ​កូនស្រី​ប្តី​ដើម បាន​សម្រេច​ជា​ច្រើន​ដង និង​ថត​វី​ដេ​អូ​ទុក​គំរាម​បង្ហោះ​សកម្មភាព​រួម​ភេ​.​ទ​លើ​បណ្តាញ​សង្គម នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ លោក ស៊ូ បញ្ញា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ​រំ​លោ​.​ភ​សេព​ស​.​ន្ថ​វៈ មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២៤១ នៃ​ក្រមព្រហ្មទណ្ឌ ។

ហេតុការណ៍​ចាប់​រំ​លោ​.​ភ​សេព​ស​.​ន្ថ​វៈ​កូនស្រី​របស់​ប្ដី​ដើម បាន​សម្រេច​ជា​បន្តបន្ទាប់​នោះ បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២០ រហូត​ដល់​មក​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ នៅផ្ទះ​ជន​រង​គ្រោះ ក្នុងភូមិ​លេខ​៤ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ជន​ត្រូវ​ចោទ​មានឈ្មោះ ទេព តុលា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ ទីលំនៅ​ភូមិ​លេខ​៤ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ត្រូវជា​កូន​ប្តី​ដើម​មានឈ្មោះ ច​.​ធ​.​រ​.​ន ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស រស់នៅ​ជាមួយ​ម្តាយ​ឈ្មោះ ចំរើន សួស្តី អាយុ​៣៦​ឆ្នាំ មុខរបរ មេផ្ទះ នៅ​ភូមិ​លេខ​៤ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​មាន​ឪពុក​បង្កើត អាយុ​៣៧​ឆ្នាំ បាន​លែងលះ​គ្នា ។

មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ បាន​រៀបរាប់​ដំណើររឿង​ថា កាលពី​៤​ឆ្នាំ​មុន ឪពុក​ម្តាយ​របស់​នារី​រង​គ្រោះ ដោយសារ​តែ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ក៏​បាន​លែងលះ​គ្នា ដោយ​មានកូន​ចំនួន​៣​នាក់ ប្រុស​១ ស្រី​២ (​នារី​រង​គ្រោះជា​កូន​ទី​១) ។ ប៉ុន្ដែ​ឪពុក​របស់​នាង ក៏​មាន​ប្រពន្ធ​ថ្មី ហើយ​នាង​រស់នៅ​ជាមួយនឹង​ម្ដាយបង្កើត​រហូត​មក ។

ក្រោយ​ពេល​លែងលះ​គ្នា​ហើយ ម្ដាយ​របស់​យុវតី​រង​គ្រោះ ក៏​មាន​ទំនាក់ទំនង​ជាមួយនឹង​បុរស​ម្នាក់ (​ជនសង្ស័យ​) រហូត​បាន​រៀប​ការ​ប្តី​ក្រោយ នៅ​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២០ បន្ទាប់​ពី​នារី​រង​គ្រោះ បាន​ចូលរួម​ផឹកស៊ី រហូត​ដល់​ស្រវឹង​ដេក​លក់​ក្នុង​ដំណេក ស្រាប់តែ​នៅ​ពាក់កណ្តាល​យប់ ឪពុកចុង​ក៏​បាន​ឡើង​ទៅ​ចាប់បង្ខំ​សេព​ស​.​ន្ថ​វៈ​រហូត​បាន​សម្រេច​ម្តង ។

លុះ​មក​ដល់​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២០ ម្តាយ និង​ឪពុកចុង​របស់​នាង​បាន​នាំ​រូប​នាង ទៅ​ធ្វើ​ពិធី​កាត់​ចំណងដៃ នៅ​ឯ​ខេត្តស្វាយរៀង ហើយ​ឃើញ​ឱកាសល្អ ក៏​ចាប់​នាង​រំ​លោ​.​ភ​បាន​សម្រេច​ម្តងទៀត ។

ក្រោយ​ពេល​រំ​លោ​.​ភ​បាន​សម្រេច​ចំនួន​២​ដង រួច​មក​ហើយ ឪពុកចុង​រូប​នេះ បាន​បន្ដ​ចាប់​នាង​រំ​លោ​.​ភ បាន​សម្រេច​បន្ថែម​ទៀត នៅ​លើ​ផ្ទះ ហើយ​ថែម​ទាំង​ថត​វី​ដេ​អូ​ទុក​គំរាម​ដើម្បី​បាន​រួម​រ័​.​ក​ទៀត ។

លុះ​ក្រោយមក​ទៀត ជនសង្ស័យ​បាន​សុំ​នាង​រួម​ភេ​.​ទ​ជា​បន្ត ប៉ុន្ដែ​ជន​រង​គ្រោះ​មិន​ព្រម​ទេ ទើប​ជនសង្ស័យ​បាន​យក​វី​ដេ​អូ​នោះ មក​គំរាម​ថា បើ​មិន​ព្រម​ឲ្យ​គេ​រួម​រ័​.​ក​ទេ គេ​នឹង​យក​វី​ដេ​អូ​នោះ បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ឲ្យ​គេ​ដឹង ទើប​ជន​រង​គ្រោះ​យល់ព្រម ឲ្យ​រួម​រ័​.​ក​ជា​បន្តបន្ទាប់ រហូត​បាន​សម្រេច​ចំនួន​៨​ដង ។

ក្រោយ​ពេល​គំរាម និង​ចាប់បង្ខំ​រួម​រ័​.​ក​ជា​ច្រើន​លើក ច្រើន​សារ ធ្វើ​ឲ្យ​នាង​អត់ទ្រាំ​លែង​បាន ទើប​នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ក្មេង​ស្រី​រង​គ្រោះ​បាន​យក​រឿង​រ៉ាង​ទាំង​អស់នោះ ទៅ​ប្រាប់​ម្តាយបង្កើត​របស់​នាង ប៉ុន្ដែ​ម្តាយ​នាង គ្រាន់​ស្តីបន្ទោស​ដល់​ឪពុកចុង បី​បួន​មាត់ តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​ឃើញ​ទ​ង្វើ​របស់​ម្ដាយ​បែប​នេះ ធ្វើ​ឲ្យ​នារី​រង​គ្រោះ​ខឹង ហើយ​ក៏​ឈប់​រៀន រួចរ​ត់ទៅ​រស់នៅ​ជាមួយ​ម្តាយមីង ប្រកប​របរ​ស៊ី​ឈ្លួ​ល​លាងចាន​ឲ្យ​គេ​នៅ​ក្នុង​ខេត្តព្រៃវែង ។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា ជន​រង​គ្រោះ​ឈប់​រៀន ឪពុក​បង្កើត​របស់​នាង ក៏​បាន​ហៅ​នាង​ឲ្យ​ទៅ​រស់នៅ​ជាមួយ នៅ​ក្នុង​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល ដោយ​ឪពុក​បង្កើត ប្រាប់​នាង​ឲ្យ​ទៅ​យក​ខោអាវ​ទាំងអស់ ពី​ផ្ទះ​ម្ដាយបង្កើត ដើម្បី​មក​រស់នៅ​ជាមួយ​គាត់ ។

លុះ​មក​ដល់​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ ជន​រង​គ្រោះ​បាន​ត្រឡប់​ចូល​ផ្ទះ ដើម្បី​រៀបចំ​ខោអាវ ទៅ​រស់នៅ​ជាមួយ​ឪពុក​បង្កើត​វិញ ក៏​បាន​ជួបនឹង​ជនសង្ស័យ​ជា​ឪពុកចុង ពេល​នោះ​ពួក​គេ បាន​ឈ្លោះប្រកែក​គ្នា ហើយ​ជនសង្ស័យ​បាន​វាយ​ធ្វើបាប​នាង ទើប​នាង​រត់​មក​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​រលំ ដោយ​រៀបរាប់​តាម​ដំណើររឿង​ខាងលើ​នេះ ដើម្បី​អោយ​សមត្ថកិច្ច​ចុះ​មក​ឃាត់ខ្លួន​ជនសង្ស័យ​ចាត់ការ​តាម​ច្បាប់ ។

ក្រោយ​ពេល​មាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​សួរនាំ ។
តាម​ការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​ថា ខ្លួន​ពិតជា​បាន​រួម​ភេ​.​ទ​ជាមួយ​នារី​រង​គ្រោះ បាន​សម្រេច​ជា​ច្រើន​ដង ពិតប្រាកដ​មែន ប៉ុន្តែ​អះអាង​យករួចខ្លួន​ថា មិន​បាន​ចាប់​រំ​លោ​.​ភ​នោះ​ទេ ជា​ការ​ព្រមព្រាង​គ្នា ។ ទោះជា​យ៉ាងនេះ​ក្តី សមត្ថកិច្ច​នៅ​តែ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ