ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​គ្រាប់បែក​ក្បែរ​អង្គប្រជុំ​គណៈរដ្ឋមន្ដ្រី​ ខណៈ​ក្រុម​អាវ​ក្រហម​គេច​ពី​អន្ទាក់​លោក​អាប់​ភី​ស៊ី​ត

14 ឆ្នាំ មុន

គ្រាប់បែក​២​គ្រាប់​បាន​ផ្ទុះ​ឡើង​ផ្អើលមនុស្ស​ម្នា​ក្នុង​ក្រុង​បាងកក កាលពី​រសៀល ថ្ងៃ​ទី​២៣ មីនា នេះ ខណៈ​កិច្ចប្រជុំ​គណៈ​រដ្ឋមន្ដ្រី​របស់​រដ្ឋាភិបាល​លោក​អាប់​ភី​ស៊ី​ តបានចាប់ផ្ដើម​ឡើង​នៅ​ឯ​ក្រសួងសុខាភិបាល ហើយ​ការ​ផ្ទុះ​នេះ​ក៏​កើតឡើង​នៅ​ក្បែរ​ក្រសួង សុខាភិបាល​ដែរ ។

ជា​សំណាង​មួយ​ដែរ មិន​មាន​មនុស្ស​ណាម្នាក់​រង​របួស​ឡើយ ប៉ុន្ដែ​ការ​បំផ្ទុះ​នេះ​បាន បង្ក​ឱ្យ​រថយន្ដ​តូច​ៗ២​គ្រឿង​ទទួល​រង​ការ​ខូចខាត​យ៉ាងដំណំ ។

អាជ្ញាធរ​មិន​ទាន់​ចាប់​បានជន​ដៃដល់​នៅឡើយ​ទេ បើ​ទោះណាជា​មាន កង​សន្ដិសុខ​ការពារ​សុវត្ថិភាព​យ៉ាង​តឹងរ៉ឹងរហូត​ដល់​ជាង​២.០០០​នាក់​ក៏​ដោយ ។

ចំណែក​ក្រុម​បាតុករ​អាវ​ក្រហម​បាន​អះអាង​រួច​ហើយ​ថា សុខចិត្ដ​ធ្វើការ​ដង្ហែ​ក្បួន​ម៉ូតូ ប្រមាណ​២.០០០​គ្រឿង នៅ​តាម​ផ្លូវ​នានា ជុំវិញ​ក្រុង​បាងកក និង​ប្រមូល​ពលរដ្ឋថ្នាក់កណ្ដាល​ឱ្យ​ចូលរួម​កាន់តែ​ខ្លាំងក្លា​វិញ ប្រសើរជាង​ទៅ​ព័ទ្ធ​អង្គប្រជុំ​គណៈរដ្ឋមន្ដ្រី​នាំ​ឱ្យ​ចូលអន្ទាក់​របស់​លោក ​អាប់​ភី​ស៊ី​ត ។

គ្រាប់បែក​២​គ្រាប់​បាន​ផ្ទុះ​ឡើង​ផ្អើលមនុស្ស​ម្នា​ក្នុង​ក្រុង​បាងកក កាលពី​រសៀល ថ្ងៃ​ទី​២៣ មីនា នេះ ខណៈ​កិច្ចប្រជុំ​គណៈ​រដ្ឋមន្ដ្រី​របស់​រដ្ឋាភិបាល​លោក​អាប់​ភី​ស៊ី​តបានចាប់ផ្ដើម​ឡើង​នៅ​ឯ​ក្រសួងសុខាភិបាល ហើយ​ការ​ផ្ទុះ​នេះ​ក៏​កើតឡើង​នៅ​ក្បែរ​ក្រសួង សុខាភិបាល​ដែរ ។

ជា​សំណាង​មួយ​ដែរ មិន​មាន​មនុស្ស​ណាម្នាក់​រង​របួស​ឡើយ ប៉ុន្ដែ​ការ​បំផ្ទុះ​នេះ​បាន បង្ក​ឱ្យ​រថយន្ដ​តូច​ៗ២​គ្រឿង​ទទួល​រង​ការ​ខូចខាត​យ៉ាងដំណំ ។

អាជ្ញាធរ​មិន​ទាន់​ចាប់​បានជន​ដៃដល់​នៅឡើយ​ទេ បើ​ទោះណាជា​មាន កង​សន្ដិសុខ​ការពារ​សុវត្ថិភាព​យ៉ាង​តឹងរ៉ឹងរហូត​ដល់​ជាង​២.០០០​នាក់​ក៏​ដោយ ។

ចំណែក​ក្រុម​បាតុករ​អាវ​ក្រហម​បាន​អះអាង​រួច​ហើយ​ថា សុខចិត្ដ​ធ្វើការ​ដង្ហែ​ក្បួន​ម៉ូតូ ប្រមាណ​២.០០០​គ្រឿង នៅ​តាម​ផ្លូវ​នានា ជុំវិញ​ក្រុង​បាងកក និង​ប្រមូល​ពលរដ្ឋថ្នាក់កណ្ដាល​ឱ្យ​ចូលរួម​កាន់តែ​ខ្លាំងក្លា​វិញ ប្រសើរជាង​ទៅ​ព័ទ្ធ​អង្គប្រជុំ​គណៈរដ្ឋមន្ដ្រី​នាំ​ឱ្យ​ចូលអន្ទាក់​របស់​លោក​អាប់​ភី​ស៊ី​ត ។