ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​ស៊ី​ល​ជំនាន់​ថ្មី​ចូល​ក្នុង​សមរភូមិ​នៅ​ឆ្នាំ​2025

8 ឆ្នាំ មុន

កាលពីមុន​មី​ស៊ី​ល​បាច់​ចេញពី​នាវា​មាន​ល្បឿន​ពី​៨០០​ទៅ​៩៦៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ ដោយឡែក​មី​ស៊ី​ល​ជំនាន់​ថ្មី​មាន​ល្បឿន​ដល់​ទៅ​៦.១៥០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ប្រើប្រាស់​ម៉ាស៊ីន​ស្រ​ដៀង​នឹង​យន្តហោះ​ចម្បាំង

កាលពីមុន​មី​ស៊ី​ល​បាច់​ចេញពី​នាវា​មាន​ល្បឿន​ពី​៨០០​ទៅ​៩៦៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ ដោយឡែក​មី​ស៊ី​ល​ជំនាន់​ថ្មី​មាន​ល្បឿន​ដល់​ទៅ​៦.១៥០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ប្រើប្រាស់​ម៉ាស៊ីន​ស្រ​ដៀង​នឹង​យន្តហោះ​ចម្បាំង​ដែល​បញ្ឆេះ​កម្លាំង​ផ្ទុះ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត ។ ក្រោយ​ពី​សាកល្បង និង​ឆ្លងកាត់​ដំណាក់កាល​វិ​វ​ឌ្ឍ​ជា​ច្រើន​ឆ្នាំ មី​ស៊ី​ល​ជំនាន់​ថ្មី​នេះ​នឹង​ចូល​ក្នុង​សមរភូមិ​នៅ​ឆ្នាំ​២០២៥ ។

មី​ស៊ី​ល​ជំនាន់​ថ្មី​មាន​កម្លាំង Mach 5 ឬ​ប្រហែលជា​៦១៥០ គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ដែល​ធ្វើ​ឱ្យ​វា​ក្លាយជា​មី​ស៊ី​ល​លឿន​ជាង​មី​ស៊ី​ល​ជំនាន់ មុន​ៗ ហើយ​វា​អាច​ធ្វើ​ប្រតិបត្តិការ​ជុំវិញ​ពិភពលោក​ក្នុង​រយៈពេល​មិន​ដល់​៤​ម៉ោង​ទេ ។

អ្នក​វិទ្យាសាស្ត្រ​ផ្នែក​គីមី​លើក​ឡើង​ថា កាលពី​សម័យ​បុរាណ មនុស្ស​ប្រើប្រាស់​តែ​អាវុធ​តូចតាច​ដូច​ជា ធ្នូ លំពែង និង​សម្ភារ​មុត​ស្រួច​ដទៃ​ទៀត​សម្រាប់​ធ្វើសង្គ្រាម ហើយ​វា​ចំណាយពេល​យូរ​ទើប​អាច​បង្កើត​បាន តែ​នៅ​សម័យ​បច្ចេកវិទ្យា​រីក​ចម្រើន​ដល់​កម្រិត​កំពូល​ក្នុង​សតវត្សរ៍​ទី​២១​នេះ ការ​ធ្វើសង្គ្រាម​ប្រើប្រាស់​អាវុធ ទំនើប​ៗ និង​មាន​ឥទ្ធិពល​ខ្លាំងក្លា​ទៅ​លើស​ត្រូវ ៕