ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​អាយុ​110​ឆ្នាំ​បង្ហាញ​អាថ៌​កំបាំង​អាយុ​វែង

8 ឆ្នាំ មុន

«​ដឹ​មី​រ័​រ​» របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោកយាយ​អេក​ណេ​ស ហ្វេ​ន​តុ​ន អាយុ​១១០​ឆ្នាំ រស់នៅ​ក្រុង​អេ​ន​ហ្គើ​ល​វូ​ដ រដ្ឋ​ញូ​វ​ចឺ​ស៊ី សហរដ្ឋអាមេរិក បាន​បង្ហាញ​ពី​អាថ៌​កំបាំង​ធ្វើ​ឱ្យ​មាន​អាយុ​វែង ។

«​ដឹ​មី​រ័​រ​» របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោកយាយ​អេក​ណេ​ស ហ្វេ​ន​តុ​ន អាយុ​១១០​ឆ្នាំ រស់នៅ​ក្រុង​អេ​ន​ហ្គើ​ល​វូ​ដ រដ្ឋ​ញូ​វ​ចឺ​ស៊ី សហរដ្ឋអាមេរិក បាន​បង្ហាញ​ពី​អាថ៌​កំបាំង​ធ្វើ​ឱ្យ​មាន​អាយុ​វែង ។ គាត់​តែងតែ​ផឹកស្រា​បៀរ Miller High Life ចំនួន​៣​ដប និង​ស្រា Johnnie Walker Blue Label ១​កែវ​ជា​រៀងរាល់ថ្ងៃ​ក្នុង​រយៈពេល​ជិត​៧០​ឆ្នាំ ។

លោកយាយ​អេ​ត​ណេ​ស ហ្វេ​ន​តុ​ន ចាប់ផ្តើម​អនុវត្ត​បែប​នោះ​បន្ទាប់​ពី​វះកាត់​ដុំ​សាច់​ចេញពី​រាង​កាយ​មក ដោយ​វេជ្ជបណ្ឌិត​ណែនាំ​ថា គួរ​ផឹកស្រា​បៀរ Miller High Life ចំនួន​៣​ដប​ក្នុង​មួយ  ថ្ងៃ ។ ចាប់តាំងពី​ពេល​នោះ​មក គាត់​ប្រតិបត្តិ​តាម​ជា​រៀង​រហូត ព្រមទាំង​ផឹក​១​កែវ​ក្នុង​មួយ​ថ្ងៃ ។

អ្នក​ថែទាំ​សុខភាព​ជា​ប្រចាំ​របស់​លោកយាយ អេក​ណេ​ស ហ្វេ​ន​តុ​ន ឱ្យ​ដឹង​ថា ពួក​គេ​នឹង​ឱ្យ​គាត់​ឈប់​ផឹកស្រា​បៀរ​ប្រចាំ​ថ្ងៃ ព្រោះ​គាត់​ទទួលទាន​អាហារ​តិច​ពេក ។ លោកយាយ​អេក​ណេ​ស កើត​នៅ​ឆ្នាំ​១៩០៥ និង​ទើបតែ​ប្រារព្ធ​ខួបកំណើត​១១០​ឆ្នាំ  កាលពី​ថ្ងៃ​ទី​១ សីហា ២០១៥ ដោយ​មានកូន​និង​ចៅ​ច្រើន​ជាង​៤០​នាក់ ។

លោកយាយ​អេក​ណេ​ស ហ្វេ​ន​តុ​ន មាន​ប្រសាសន៍​ថា «​នៅ​ពេល​អាយុ​បាន​១០០​ឆ្នាំ ខ្ញុំ​បាន​ដើរទៅ​ខាង​មុខ​កញ្ចក់ ហើយ​និយាយ​ថា សូម​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់​ដែល​ផ្តល់​ជីវិត​ដ៏​ល្អ និង​មាន​អាយុ​វែង​មក​ដល់​បច្ចុប្បន្ន ដោយ​គ្មាន​អ្វី​ត្រូវរ​អូ​៊​រទាំ​ឡើយ​» ៕