ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំភ្លើង​ហ៊្វូជី​អ្នកទេសចរ​ផ្តោត​ការ​ចាប់អារម្មណ៍​ថ្មីទៅ​លើ​ការ​ទស្សនា​សោភ័ណ​ភាព​ព្រះអាទិត្យ​រះ

8 ឆ្នាំ មុន

មជ្ឈមណ្ឌល​បម្រើ​ផ្នែក​សុវត្ថិភាព​នៅ​ភ្នំភ្លើង​ហ្វូ​៊​ជី​(Fuji) របស់​ជប៉ុន​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​៩ សីហា​តទៅ​ជា​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ពិធីបុណ្យ «​អូ​បុ​ន​» មាន​អ្នកទេសចរ​ច្រើន​ជាង ៥.៦៨៣​នាក់ ឡើង​ភ្នំ​ហ៊្វូ​ជី ដើម្បី​ទស្សនា​ព្រះអាទិត្យ​រះ ។

ប្រសិនបើ​ចង់​ឡើង​ទៅ​ដល់​កំពូលភ្នំ​កម្ពស់​៣.៧៧៦​ម៉ែត្រ​នោះ អ្នកទេសចរ​គួរ​ឈប់​សម្រាក១​យប់​នៅ​តាម​ដងផ្លូវ មុន​នឹង​ឡើង​ទៅ​ដល់​កំពូលភ្នំ​នៅ​ពេល​ព្រឹក​ព្រលឹម ។ បណ្តា​អ្នកទេសចរទាំងឡាយ​ចាប់ផ្តើម​បន្ត​ចេញដំណើរ​តាំងពី​ព្រឹក​នៅ​តាម​ផ្លូវ​ដ៏​ចង្អៀត​ពោរពេញ​ដោយ​មនុស្ស​ម្នា​។ ដោយសារ​អ្នកទេសចរ​ច្រើន​នោះ​ហើយ ទើប​មជ្ឈ​មណ្ឌល​​ចាត់​បុគ្គលិក​ចំនួន​៧​នាក់​ដើម្បី​បង្ក​ភាព​ងាយស្រួល និង​ចាត់ចែង​លើ​ការ​ធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព ។

នៅ​ក្នុង​ពេល​ធ្វើ​ដំណើរ អ្នកទេសចរ​ជា​ច្រើន​នាក់​ដែល​មានចិត្ត​អន្ទះសា​បាន​ចាក​ចេញពី​ច្រក​ផ្លូវ​ធម្មតា ហើយ​ងាក​ទៅ​ឡើង​តាម​ផ្លូវ​ចោត ប៉ុន្តែ​ត្រូវ​ភ្នាក់ងារ​សុវត្ថិភាព​រារាំង ព្រោះ​ការ​ផ្លោះ​ចេញពី​ផ្លូវ​អាច​បណ្តាល​ឱ្យ​បាក់​ថ្ម​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ឡើង​ភ្នំ​នៅ​ខាងក្រោម ។

អាជ្ញាធរ​បញ្ជាក់​ថា ចំនួន​អ្នកទេសចរ​ច្រើន​ជា​ប្រវត្តិសាស្ត្រ​បែប​នេះ​ត្រូវ​យកចិត្តទុកដាក់​លើ​ការការពារ​សុវត្ថិភាព​ខ្លាំង​ជាង​មុន ៕