ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ភ្នំ​ក្រោល​» គ្របដណ្តប់​ដោយ​ព្រៃឈើ​គួរ​គាប់​កម្សាន្តឈ្មោះ​មាន​ប្រវត្តិ​រឿងនិទាន​តាំងពី​យូរលង់​មក​ហើយ

8 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ តំបន់​ទេសចរណ៍វប្បធម៌​«​ភ្នំ​ក្រោល​» ស្ថិត​នៅ​ភូមិ​អូរ​រ​យ៉េះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី មាន​ចម្ងាយ​ផ្លូវ​៣.០០០​ម៉ែត្រ ពី​ទីរួមស្រុក​កោះ​ញែក និង​មាន​ចម្ងាយ​១១១​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​មណ្ឌលគិរី ។

ខេត្តមណ្ឌលគិរី ៖ តំបន់​ទេសចរណ៍វប្បធម៌​«​ភ្នំ​ក្រោល​» ស្ថិត​នៅ​ភូមិ​អូរ​រ​យ៉េះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី មាន​ចម្ងាយ​ផ្លូវ​៣.០០០​ម៉ែត្រ ពី​ទីរួមស្រុក​កោះ​ញែក និង​មាន​ចម្ងាយ​១១១​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​មណ្ឌលគិរី ។ កាលពីដើម​តំបន់​ទេសចរណ៍វប្បធម៌​ភ្នំ​ក្រោល​មានឈ្មោះ​ជា​ភាសា​ខ្មែរ​ថា «​ភ្នំ​ក្រោល​ព័ទ្ធ​» ។

តាម​ប្រសាសន៍​របស់​លោកតា​ធៀ​វ ហៃ ដែល​ជា​ចាស់ទុំ​នៅ​ក្នុងភូមិរ​យ៉​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​នេះ​ថា តំបន់​ទេសចរណ៍វប្បធម៌​ភ្នំ​ក្រោល​កាលពី​ដំបូង​មាន​ជនជាតិ​ក្រោល​មួយ​ក្រុម​រស់នៅ​ដោយ​ពួក​គេ​គ្មាន​សម្លៀក​បំពាក់ គ្មាន​ផ្ទះសម្បែង ឯ​អាហារ​ហូប​ចុក​ក៏​ខ្វះខាត ។ ក្រោយមក​មាន​ព្រានព្រៃ​នាំ​គ្នា​នៅ​បរបាញ់​សត្វ​នៅ​តំបន់​នោះ ។ ពួក​ព្រាន​បាន​យក​បាយ​កញ្ចប់​ទៅ​ព្យួរ​ទុក​លើ​មែកឈើ ហើយ​ទើប​ចាកចេញ​ទៅ​បរបាញ់​សត្វ​នៅ​ក្រុង​ព្រៃ ។ លុះ​ពេល​ត្រឡប់​មក​វិញ​បាត់​បាយ​កញ្ចប់​នោះ​ដោយ​មិនដឹង​មូលហេតុ ។
ក្រោយមក​ទៀត​ដោយ​មានការ​សង្ស័យ​ព្រានព្រៃ​យក​បាយ​កញ្ចប់​ទៅ​ទុក​នៅ​កន្លែង​ដដែល ហើយ​នាំ​គ្នា​ឃ្លាំចាំ​មើល ក៏​ប្រទះ​ឃើញ​មនុស្ស​មួយ​ក្រុម​មាន​ស្រី មាន​ប្រុស​គ្មាន​សម្លៀក​បំពាក់​នៅ​នឹង​ខ្លួន​ចូល​យក​បាយ​នោះ​ទៅ​ហូប ។ ដឹង​បែប​នោះ​ព្រានព្រៃ​រាយការណ៍​ប្រាប់​អ្នកគ្រប់គ្រង​ភូមិ ហើយ​អាជ្ញាធរ​បាន​រាយការណ៍​បន្ត​ទៅ​ព្រះរាជា ។

ព្រះរាជា​បាន ចាត់វិធានការ​ឲ្យ​ធ្វើ​ក្រោល​ព័ទ្ធ​ជុំវិញ​លើ​ភ្នំ ហើយ​យក​ពាង​ស្ករ​ទៅ​ដាក់​ចាប់ពី​មាត់​ក្រោល​រហូត​ដល់​ក្នុង​ក្រោល​ដើម្បី​ព័ទ្ធ​ចាប់​មនុស្ស​ទាំងនោះ ។ នៅ​ពេល​ហ៊ុម​ព័ទ្ធ​ចាប់​នោះ​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​បាន​លោត​ចេញ ហើយ​គេចខ្លួន​បាត់​ទៅ ។ អ្នកស្រុក​បាន​ហៅ​កន្លែង​នោះ​ថា «​យាយ​ខ្លាំង​»​តែ ក្រោយ​ៗ​មក​ហៅ​ក្លាយ ត​ៗ​គ្នា​ថា «​យាយ​ថ្លាង​ភ្នំ​ក្រោល​» ទៅ​វិញ ។

តាំងពី​ពេល​នោះ​មក​ភ្នំ​ក្រោល​បាន​ក្លាយទៅជា​ទី​សក្ការៈ​របស់​អ្នកស្រុក​កោះ​ញែក ។

តំបន់​ទេសចរណ៍វប្បធម៌​ភ្នំ​ក្រោល ជា​ប្រភេទ​ភ្នំ​ដែល​គ្របដណ្តប់​ទៅ​ដោយ​ព្រៃឈើ​តាំងពី​ចង្កេះភ្នំ​រហូត​ដល់​កំពូលភ្នំ ផ្តល់​នូវ​ភាព​រីករាយ​សម្រាប់​ការ​ដើរ​កម្សាន្ត​ព្រៃ និង​ជើងភ្នំ​ជាមួយនឹង​ខ្យល់អាកាស​ត្រជាក់​បរិសុទ្ធ ។ បច្ចុប្បន្ន​តំបន់​ទេសចរណ៍វប្បធម៌​ភ្នំ​ក្រោល​បាន​ក្លាយទៅជា​រមណីយដ្ឋាន​មួយ​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ហើយ​ចាត់ទុកជា​កន្លែង​កម្សាន្ត​ដ៏​សំខាន់​មួយ​ក្នុង​ខេត្តមណ្ឌលគិរី ៕