ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ផ្នែក​សម្តែង​ភាពយន្ដ​ត្រូវ​មិត្ត​រួម​ថ្នាក់​សម្លា.ប់​ពេល​ចាប់រំលោ.ភ​មិន​បាន​សម្រេច

8 ឆ្នាំ មុន

និស្សិត​ស្រី​ចិន​ស្រស់​សោភា​ម្នាក់​ដែល​បាត់​ខ្លួន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ត្រូវ​សមត្ថកិច្ច​បញ្ជាក់​ថា បាន​ស្លា.ប់​ដោយសារ​មិត្ត​រួម​ថ្នាក់​របស់​នាង​សម្លា.ប់ ក្រោយ​ពី​ចាប់រំលោ.ភ​មិន​បាន​សំរេច ។ និស្សិត​ស្រី​រូប​នោះ​ឈ្មោះ​ហ្ស៊ូ យ៉ុ​ន​លូ

និស្សិត​ស្រី​ចិន​ស្រស់​សោភា​ម្នាក់​ដែល​បាត់​ខ្លួន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ត្រូវ​សមត្ថកិច្ច​បញ្ជាក់​ថា បាន​ស្លាប់​ដោយសារ​មិត្ត​រួម​ថ្នាក់​របស់​នាង​សម្លាប់ ក្រោយ​ពី​ចាប់រំលោភ​មិន​បាន​សំរេច ។ និស្សិត​ស្រី​រូប​នោះ​ឈ្មោះ​ហ្ស៊ូ យ៉ុ​ន​លូ រៀន​ឆ្នាំ​ទី​២ ផ្នែក​សម្តែង​ភាពយន្ដ​នៅ​សាកលវិទ្យាល័យ Communication University ក្នុង​ទីក្រុង​ប៉េ​កាំ​ង ។ នាង​ហ្ស៊ូ យ៉ុ​ន​លូ បាត់​ខ្លួន ហើយ​ព័ត៌មាន​នេះ​ភ្ញាក់ផ្អើល​ដល់​សាកលវិទ្យាល័យ​របស់​នាង ក៏​រាយការណ៍​ឱ្យ​ប៉ូលិស​ជួយ​អន្តរាគមន៍ ។

ប៉ូលិស​បាន​ចាប់ខ្លួន​ជនសង្ស័យ​វ័យ ២៣ ឆ្នាំ​ត្រកូល​លី ជា​មិត្ត​រួម​ថ្នាក់​ជាមួយ​នាង ហ្ស៊ូ យ៉ុ​ន​លូ ។ ជនសង្ស័យ​សារភាព​ប្រាប់​ប៉ូលិស​ថា រូបគេ​បាន​សម្លាប់​នាង​ហ្ស៊ូ យ៉ុ​ន​លូ ពិតមែន ព្រោះតែ​ចាប់រំលោភ​មិន​បាន​សំរេច ។

ស៊ី​ន​ហួ​ផ្សាយ​ថា ប៉ូលិស​មិន​បាន​បញ្ជាក់​ថា យុវជន​ត្រកូល​លី នោះ​សម្លាប់​មិត្ត​ស្រី​រួម​ថ្នាក់​របស់​ខ្លួន​ដោយ​វិធី​ណា​ទេ ៕