ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យានអវកាស​ដំបូង​គេ​នឹង​ចូល​ទៅ​ក្នុង​បរិយាកាសខាងក្រៅ​របស់​ព្រៈ​អាទិត្យ​នៅ​ឆ្នាំ 2024

8 ឆ្នាំ មុន

«Solar Probe Plus» គឺជា​យាន​បេសកកម្ម​ប្រវត្តិសាស្ត្រ​របស់​អ្នក​វិទ្យាសាស្ត្រ​ត្រៀម​ហោះហើរ​ចូល​ទៅ​ក្នុង​បរិយាកាស​ខាងក្រៅ​របស់​ព្រះអាទិត្យ គឺ​កូ​រ៉ូ​ណា ជា​លើក​ដំបូង ។ យាន​នេះ​ត្រូវធ្វើ​ដំណើរ​ក្នុង​ចម្ងាយ ៥,៩

«Solar Probe Plus» គឺជា​យាន​បេសកកម្ម​ប្រវត្តិសាស្ត្រ​របស់​អ្នក​វិទ្យាសាស្ត្រ​ត្រៀម​ហោះហើរ​ចូល​ទៅ​ក្នុង​បរិយាកាស​ខាងក្រៅ​របស់​ព្រះអាទិត្យ គឺ​កូ​រ៉ូ​ណា ជា​លើក​ដំបូង ។ យាន​នេះ​ត្រូវធ្វើ​ដំណើរ​ក្នុង​ចម្ងាយ ៥,៩ លាន​គីឡូម៉ែត្រ​នៃ​ផ្ទៃ​របស់​ព្រះអាទិត្យ​ពោល​គឺ ៤ ដង​នៃ​ប្រវែង​អង្កត់ផ្ចិត​របស់​វា ។

ក្នុង​បេសកកម្ម​មួយ​ប្រកបដោយ​គ្រោះថ្នាក់​ដោយសារ​តែ​រលក​កម្តៅ​ជះ​មក ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​បង្កើត​របស់​ការពារ​ស្រោប​ពីក្រៅ​យាន ចៀសវាង​ត្រូវ​រលាយ​ដោយសារ​កម្តៅ​ដែល​ផលិត​ពី​សមាសធាតុ​កា​បោ​ន​អាច​ស្ថិត​ក្នុង​សីតុណ្ហភាព ២០០០ អង្សា​បាន ។ ជាមួយ​គ្នា​នេះ​ដែរ​ស្ថិត​ក្នុង​ជំហាន​កាន់តែ​ជិត​ទៅ​នឹង​ព្រះអាទិត្យ​យាន Solar Probe Plus នឹង​ផ្លាស់​ទី​យ៉ាង​លឿន​ប្រហែល​ជាង ៧២ ម៉ឺន​គីឡូម៉ែត្រ​ក្នុង ១ ម៉ោង ។ លើស​ពី​នេះ​ទៅ​ទៀត​យាន​នឹង​ប្រើប្រាស់​រួម​បញ្ចូល​គ្នា​រវាង​ការ​ថតរូប​ប្រភេទ 3D និង​ឧបករណ៍​វាស់​ពី​រលក​កម្តៅ​ដើម្បី​បើក​ទម្លាយ​អាថ៌​កំបាំង​នៃ​រូបវិទ្យា ប្រភព​ដើម និង​ការ​អភិវឌ្ឍ​នៃ​រលក​កម្តៅ​ទៀត​ផង ។

គោលបំណង​វិទ្យាសាស្ត្រ​ចម្បង​នៃ​បេសកកម្ម​នេះ គឺ​ដើម្បី​៖
-​កំណត់​ពី​រចនាសម្ព័ន្ធ និង​ថាមពល​ដែន​ម៉ា​ញ៉េ​ទិ​ក​នៅ​ឯ​ប្រភព​នៃ​រលក​កម្តៅ​ព្រះអាទិត្យ ។
-​តាមដាន​ពី​លំហូរ​ថាមពល​ដែល​បង្ក​កម្តៅ​ដល់​បរិយាកាស​កូ​រូ​៉​ណា ។
-​កំណត់​ថា​តើ​អ្វី​ជាស​ង្វា​ក់​ទាក់ទង​គ្នា​រវាង​ការ​បង្កើន​កម្តៅ និង​ភាគល្អិត​ៗ​នៃ​ប្រភព​ថាមពល ។
-​ស្វែងរក​រលក​កម្តៅ​បែកខ្ញែក​គ្នា​ប្លា​ស្មា​នៅ​ក្បែរ​ព្រៈ​អាទិត្យ និង​ឥទ្ធិពល​របស់​វា​លើ​រលក​កម្តៅ​ព្រះអាទិត្យ និង​ការ​បង្កើត​ភាគ ល្អិត​ៗ​នៃ​ថាមពល​ផង​ដែរ ៕