ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ថ្នាំ​ពណ៌​បៃតង​លាប​ល្បាក់​ថ្មភ្នំ​ឱ្យ​មាន​រាសី​ល្អ

8 ឆ្នាំ មុន

ជនជាតិ​ចិន​ជឿ​ថាបើ​រាសី​មិនល្អ នោះ​ការ​រកស៊ី​របស់​គេ​ក៏​មិនល្អ​ដែរ ។ ជំនឿ​នេះ​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​តាំងពី​បុរាណ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ។ ជាក់ស្តែង​បុរស​ម្នាក់​គឺ​លោក Yang Zhigang រស់នៅ​តំបន់ Qijiang

ជនជាតិ​ចិន​ជឿ​ថាបើ​រាសី​មិនល្អ នោះ​ការ​រកស៊ី​របស់​គេ​ក៏​មិនល្អ​ដែរ ។ ជំនឿ​នេះ​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​តាំងពី​បុរាណ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ។ ជាក់ស្តែង​បុរស​ម្នាក់​គឺ​លោក Yang Zhigang រស់នៅ​តំបន់ Qijiang បាន​នាំ​ក្រុម​គ្រួសារ​របស់​គាត់​៦​នាក់​ទៅ​លាបថ្នាំ​ពណ៌​បៃតង​លើ​ល្បាក់​ថ្មភ្នំ​ដើម្បី​ឱ្យ​មាន​រាសី​ល្អ ។

«​លោក Yang Zhigang និយាយ​ថា គោលបំណង​នៃ​ការ​លាបថ្នាំ​ពណ៌​បៃតង​លើ​ល្បាក់​ថ្មភ្នំ​នេះ គឺ​ដើម្បី​បំបាត់​ភាព​ស្រអាប់​ប្រៀប​ដូច​ជា​ឧបទ្រពចង្រៃ​ចេញពី​ថ្ម ក៏​ដូច​ជា​ចេញពី​លំនៅ​ឋាន​របស់ខ្ញុំ​ដែរ ។ យើង​មាន​គ្នា​៥​ទៅ ៦​នាក់​យក​ធុង​ថ្នាំ​ពណ៌​មួយ​ចំនួន និង​ភ្ជាប់​ឧបករណ៍​សុវត្ថិភាព​នឹង​ដងខ្លួន ហើយ​នាំ​គ្នា​បំពេញការងារ​លាបថ្នាំ​ពណ៌​លើ​ថ្ម​ល្បាក់ភ្នំ​នេះ​» ។

លោក Yang Zhigang និង​ក្រុម​គ្រួសារ​របស់​លោក​មិន​បាន​លាបថ្នាំ​ពណ៌​លើ​ល្បាក់​ថ្មភ្នំ​គ្រប់​ជ្រុងជ្រោយ​ឡើយ ពោល​គឺ​លាប​តែ​លើ​ទំហំ​២​ពាន់​ម៉ែត្រការ៉េ និង​កម្ពស់​៩០០​ម៉ែត្រ​ប៉ុណ្ណោះ​៕