ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​រមាស​ត្រដុស​រថយន្ត​ព្រោះ​ស្មានថា​មេ

8 ឆ្នាំ មុន

សារព័ត៌មាន «​ដឹ​មេត្រូ​» របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា «​ដុន​នី​»​កូន​រមាស​អាយុ​២​ខែ បាន​ដើរ​វង្វេង​នៅ​លើ​ដងផ្លូវ និង​ព្យាយាម​ចូល​ហិត​រថយន្ត​ដែល​បើក​កាត់​ដោយ​នឹក​ស្មានថា​ជា​មេ​របស់​វា ។

សារព័ត៌មាន «​ដឹ​មេត្រូ​» របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា «​ដុន​នី​»​កូន​រមាស​អាយុ​២​ខែ បាន​ដើរ​វង្វេង​នៅ​លើ​ដងផ្លូវ និង​ព្យាយាម​ចូល​ហិត​រថយន្ត​ដែល​បើក​កាត់​ដោយ​នឹក​ស្មានថា​ជា​មេ​របស់​វា ។ កូន​រមាស​នោះ​ត្រូវ​ព្រានព្រៃ​បាញ់​ងាប់​នៅ​ឧទ្យាន​ជាតិ​គ្រូ​ហ្គ័​រ អាហ្វ្រិក​ខាងត្បូង ។

«​ដុន​នី​» បាន​ដើរ​តាម​រថយន្ត​នានា​ដែល​បើកបរ​នៅ​លើ​ដងផ្លូវ​ក្បែរ​ឧទ្យាន​ជាតិ និង​នៅ​ពេល​រថយន្ត​ឈប់​វា​យក​ខ្លួន​ទៅ​ត្រដុស​តួ​រថយន្ត​តាម​ទម្លាប់​របស់​កូន​រមាស​ធ្វើ​ចំពោះ​មេ​របស់​វា​។ 

ចំពោះ «​ដុន​នី​» ជា​រមាស​ទើប​កើត​ប្រឈម​មុខការ​បាត់បង់​ជីវិត​ប្រសិនបើ​គ្មាន​អ្វីមួយ​កំដរ ជីវិត​របស់​វា​ទេ ។ នាង​ដេ​ន​ប៊ី អុ​ី​ង​លី​ស ជា​និស្សិត​ពេទ្យសត្វ និង​ឪពុក​របស់​នាង​បាន​បើករថយន្ត​ឆ្លងកាត់​បរិវេណ​នោះ ហើយ​នៅ​ពេល​ឈប់​ស្រាប់តែ​ត្រូវ «​ដុន​នី​» ចូល​ទៅ​ហិត និង​ត្រដុស​តួ​រថយន្ត ។ ឪពុក​របស់​នាង​ដេ​ន​ប៊ី បាន​រាយការណ៍​ទៅ​ពេទ្យសត្វ​ឱ្យទៅ​ទទួល «​ដុន​នី​» ។ ពេល​នោះ​ដុន​នី​សន្លប់ ហើយ​គេ​ព្យាយាម​ជួយ​ឱ្យ​វា​ដឹងខ្លួន​វិញ ។ បច្ចុប្បន្ន​ដុន​នី មាន​ជម្រក​ថ្មី​ក្រោម​ការ​ថែទាំ​របស់​ពេទ្យសត្វ ៕