ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Google បង្កើត​ក្រុមហ៊ុន​ថ្មី​មួយទៀត

8 ឆ្នាំ មុន

Google បាន​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយទៀត​គឺ «Alphabet» ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន ដោយ​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​គី​លោក Larry Page ។ ក្នុង​ការ​ប្រកាស​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​កាលពី​ពេល ថ្មី​ៗ​នេះ

Google បាន​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយទៀត​គឺ «Alphabet» ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន ដោយ​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​គី​លោក Larry Page ។ ក្នុង​ការ​ប្រកាស​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​កាលពី​ពេល ថ្មី​ៗ​នេះ នាយក​ប្រតិបត្តិ​និយាយ​ថា ក្រុមហ៊ុន Alphabet នឹង​គ្រប់គ្រង​មន្ទីរ ស្រាវជ្រាវ X Lab, សង្វា​ក់​ផលិតកម្ម​វិនិយោគ​របស់​ក្រុមហ៊ុន Google, សុខភាព និង​ប្រតិបត្តិការ​វិទ្យាសាស្ត្រ ។

សហ​ស្ថា​ប​និ​ក្រុមហ៊ុន Google លោក Sergey Brin និយាយ​ថា «​បច្ចុប្បន្ន​ក្រុមហ៊ុន​របស់​យើង​ប្រតិបត្តិការ​បាន​ល្អ​ណាស់ ប៉ុន្តែ​យើង​ត្រូវធ្វើ​ឱ្យ​ច្បាស់ និង​កាន់តែ​មាន​ទំនុកចិត្ត​ពី​អតិថិជន​របស់​ខ្លួន​ផង​ដែរ ។ ដូច្នេះ​ហើយ​យើង​បាន​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយទៀត​គឺ «Alphabet» ដើម្បី​ជួយ​សម្រួល​ដល់​ការ​ប្រើប្រាស់​ក្នុង​វិស័យ អុ​ី​ន​ធើ​េ​េ​ណ​ត​» ។

ចំណែក​អ្នកវិភាគ​ឱ្យ​ដឹង​ថា នេះ​គឺជា​ការ​កែប្រែ​មុខមាត់​ថ្មី​នៃ​ការ​បង្កើត​ក្រុមហ៊ុន​មួយទៀត​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ពី​ក្រុមហ៊ុន Google ខណៈ​ពេល​ការ​ប្រើប្រាស់​ប្រព័ន្ធ​អុ​ី​ន​ធើ​ណេ​ត​នា​ពេល​បច្ចុប្បន្ន​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ។

Google បាន​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​អីុន​ធើ​ណេ​ត​ក្នុង​រយៈពេល​៤ ឆ្នាំ​មក​ហើយ និង​បាន​ភ្ជាប់​ខ្លួន​ទៅ​កាន់​អាជីវកម្ម​មួយ​ចំនួន​ទៀត​ដូច​ជា រថយន្ត​បើកបរ​ដោយ​ខ្លួនឯង​, Google Glass, Internet Balloons, Health Care, Google TV និង Google+ ។