ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ចង់​រកស៊ី​ដួល ត្រូវ​មាន​គម្រោង​ផែនការ​ច្បាស់លាស់ !

3 ឆ្នាំ មុន
  • ភ្នំពេញ

ភាគ​ទី​ ៤ ដំណាក់កាល​នៃ​ការ​រៀនបចំ​ផែនការ​ គឺ​ជ​ដំណាក់កាល​ដ៏​ស្មុ​គ្រ​ស្មាញ​មួយ​សម្រាប់​ការ​កកើត​វេ​ប​សាយ​សុខភាព health.com.kh​ ។ ខ្ញុំ​គិត​ថា ​មុខរបរ​ផ្សេង​ទៀត​ក៏​ដូច្នេះ​ដែរ ពីព្រោះ​បើ​យើង​រៀបចំ​ផែនការ​ខុស យើងនឹង​ដើរ​ខុសផ្លូវ​ហើយ​គម្រោង​របស់​យើង​អាច​នឹង​បរាជ័យ​…

ភាគ​ទី​ ៤

ដំណាក់កាល​នៃ​ការ​រៀនបចំ​ផែនការ​ គឺ​ជ​ដំណាក់កាល​ដ៏​ស្មុ​គ្រ​ស្មាញ​មួយ​សម្រាប់​ការ​កកើត​វេ​ប​សាយ​សុខភាព health.com.kh​ ។ ខ្ញុំ​គិត​ថា ​មុខរបរ​ផ្សេង​ទៀត​ក៏​ដូច្នេះ​ដែរ ពីព្រោះ​បើ​យើង​រៀបចំ​ផែនការ​ខុស យើងនឹង​ដើរ​ខុសផ្លូវ​ហើយ​គម្រោង​របស់​យើង​អាច​នឹង​បរាជ័យ​ ។

ដូច្នេះ​ការ​បង្កើត​ផែនកា​រវេ​ប​សាយ​សុខភាព​បាន​ផ្តោត​ទៅ​លើ​ចំណុច​ដូច​តទៅ​នេះ ?

១- ហេតុ​អ្វី​ត្រូវ​បង្កើត​វេ​ប​សាយ​សុខភាព​នេះ ?
២- តើ​វា​មាន​គូប្រជែង​ ឬទេ ? គូ​ប្រជែង​កំពុង​ធ្វើ​អ្វីខ្លះ ?
៣- តើ​ខ្លឹមសារ​អ្វីខ្លះ​ដែល​អ្នក​អាន​ចង់​ដឹង ?
៤ តើ​គួរ​មាន​អត្ថបទ​ប្រភេទ​ណា​ ដើម្បីអាច​ផ្តល់​ប្រយោជន៍​ដល់​អ្នក​អាន ​និង​ទាក់ទាញ​អ្នក​អាន ?
៥- តើ​យើង​មានយុ​ទ្ឋ​សាស្ត្រ​ទីផ្សារ​បែប​ណា ដើម្បី​អោយ​គេ​ស្គាល់​វេ​ប​សាយ ​health.com.kh នេះ​បាន​ឆាប់រហ័ស ?
៦- តើ​យើង​ត្រូវការ​ធនធានមនុស្សប៉ុន្មាន​នាក់​ដើម្បី​ដំណើរការ​គម្រោង​នេះ ?
៧- តើ​គម្រោង​នេះ​នឹង​ត្រូវ​ការពេលវេលា​ប៉ុន្មាន ​ហើយអស់​ធនធានលុ​យ​កាក់​ប៉ុន្មាន​ទើប អាច​រក​ផល​ចំណេញ​វិញ​បាន ? ។

នៅ​ពេល​និយាយ​ដល់​រឿង​លុយ​ដើម្បី​អនុវត្ត​គម្រោង​នេះនោះ ខ្ញុំ​បាន​សម្រេច​ប្រើប្រាស់​លុយ ១០០​ដុល្លារ ក្នុង​មួយ​ខែ​ប៉ុណ្ណោះ​ដើម្បី​ជួល​អ្នក​បច្ចេកវិទ្យា​ព័ត៌មាន​បង្កើត​វេ​ប​សាយ​សុខភាព ​និង​អោយ​ជួយ​មើល​ខុស​ត្រូវ​ផ្នែក​បច្ចេកទេស​ ។ ចំណែក​ការងារ​ផលិត​អត្ថបទ​ គឺ​ខ្ញុំ​ខ្លួនឯង​ផ្ទាល់​ធ្វើ​ម្នាក់ឯង​ក្នុង​ជំហាន​ដំបូង មុន​ពេលដែល​អាច​រក​លុយ​បាន​បន្ថែម​ទៀត​ដើម្បី​ជួល​មនុស្ស​ធ្វើការ​ ។

នៅ​ពេល​ដែល​វរ​ប​សាយ​សុខភាព​បាន​ដំណើរការ​មួយ​រយៈ​ខ្លី មិត្តភក្តិ​របស់ខ្ញុំ​ខាង​ពេទ្យ​ក៏ បាន​ជួ​យដាក់​ផ្ទាំង​ពាណិជ្ជកម្ម​ហើយ​ខ្ញុំ​ក៏​ចាប់ផ្តើម​រក​លុយ​ចូល​បន្ថែម ​។ ខ្ញុំ​ក៏​ប្រើប្រាស់​លុយ​នោះ ដើម្បី​រកមនុស្សមក​ជួយ​ខ្ញុំ​ដោយ​រើស​សិស្ស​ពេទ្យ​អោយមក​ធ្វើការ​ក្រៅ​ម៉ោង ​។ ពួក​គេ​បាន​កម្រៃ​ការងារតែ​ ៦០​ដុល្លារប៉ុណ្ណោះ​សម្រាប់​ការ​ជួយ​ផលិត​អត្ថបទ​ចំនួន​ពីរ​ ឬ​បី​តាម​ល​ទ្ឋ​ភាព​ និង​ពេលវេលា​ ។ រយៈ​ពេលប្រមាណមួយ​ឆ្នាំ ខ្ញុំ​ក៏​អាច​រក​សិស្ស​ពេទ្យ​ចំនួន​ប្រាំ​នាក់​ធ្វើការ​អោយ​ ដោយ​ពួក​គេទទួលលុយ​ត្រឹម ​៦០​ដុល្លារក្នុង​មួយ​ខែ​ប៉ុណ្ណោះ ​។

ក្ន​ងរ​យៈពេល​ពីរ​ឆ្នាំ គម្រោង​វេ​ប​សាយ​សុខភាព​ក៏​ចាប់ផ្តើម​ល្បី​ និង​មាន​អ្នក​មើល​ច្រើន ​។ ពេល​នោះអ្នក​ដាក់​ផ្សាយពាណិជ្ជកម្ម​ក៏​មាន​ច្រើន​ដោយ​ធ្វើ​អោយ​វេ​ប​សាយ​នេះ​អាច​រក​ចំណូល​បាន​ និង​ចំណេញ​លុយកាក់ ​។

តើ​អ្នក​ទទួល​បាន​អ្វី​ពី​បទ​ពិសោធ​​នេះ​នៅ​ក្នុង​ការ​បង្កើត​គម្រោង​រកស៊ី ?

អ្នក​ត្រូវ​តែ​សរសេរ​ចេញ​មក​ពី​គំនិត​រកស៊ី​របស់​ខ្លួន​អោយទៅ​ជា​គម្រោង​មួយ​ដ៏​លម្អិត​ដើម្បី​ដឹង​ថា ​ផលិតផល​របស់​ខ្លួន ​ឬ​ក៏​សេវាកម្ម​របស់​ខ្លួន​នឹង​អាច​មានការ​គាំទ្រ​ពី​មហាជន​ឬទេ ? តើ​យើង​ត្រូវការ​ធនធានប៉ុន្មាន ដើម្បី​ដំណើរការ​គម្រោង​នេះ ? តើ​គម្រោង​នេះ​នឹង​អាច​រក​លុយ​បាន​យ៉ាងដូចម្តេច​ហើយ ត្រូវការ​ពេលប៉ុន្មាន​ទើប​អាច​ចំណេញ​បាន ? ជា​ទូទៅអ្នក​ត្រូវ​សរសេរ​គម្រោង​នេះ​អោយ​លម្អិត​បំផុតតាម​ដែល​អាច​ធ្វើ​ទៅ​បាន ​។

ខ្ញុំ​សូម​ជម្រាប​ថា ​គម្រោង​ខ្លះ​ល្អ​ប៉ុន្តែ​យើង​អាច​ខ្វះ​លុយ​កណ្តាល​ទី​ និង​មិន​សម្រេច​ដល់​គោលដៅ​ដោយសារ​តែ​ខ្វះ​លុយ​ដំណើរការ​បន្ត​ទៀត​ក៏​មាន ​។ នេះ​ជា​អ្វី​ដែល​មិន​គួរ​កើត​មាន​ ។ ដូច្នេះ ចូរ​មាន​ផែនការ​ការងារ និង​លុយកាក់​ដ៏​ច្បាស់លាស់​មួយនៅ​ពេល​ចាប់ផ្តើម​គម្រោង​រកស៊ី ​។

សូម​រង់ចាំ​តាមដាន​បន្ត​ទៀត​អំពី​ការ​រៀបចំ​ផែនការ​អនុវត​ត្ត​គម្រោង “«លុយ ​១០០​ដុល្លារ​កែប្រែ​ជីវិត​ខ្ញុំរបៀប​ណា ?»

ចំណែក​ប្រិ​យ​មិត្ត​ដែល​ចង់​ចែករំលែក​បទ​ពិសោធន៍​ទាក់ទង​នឹង​ការ​រក​លុយ​ដល់​មហាជន​ក៏​អាច​ទាក់ទង​គម្រោង «​លុយ​» របស់​សារព័ត៌មាន​កោះសន្តិភាព​ផង​ដែរ​ ។ យើង​រីករាយ​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ជូន ដើម្បី​ជាការ​ចែករំលែក​ចំណេះដឹង​ជាក់ស្តែង​ពិត​ៗ​ទាក់ទង​នឹង​ការ​រក​លុយ ការ​សន្សំ​លុយ និងការ​គ្រប់គ្រង​លុយ ​។ ក្នុង​ករណី​ដែល​លោក​អ្នក​មានការ​លំបាក​នៅ​ក្នុង​ការ​សរសេរ​ចេញ​គំនិត​ទាំង​អស់នោះ ក្រុម​និ​ព​ន្ឋ​គម្រោង លុយ របស់​កោះសន្តិភាព នឹង​ជួយ​ជ្រោមជ្រែង​អោយ​អស់ពី​សមត្ថភាព ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ