ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ការ​សិក្សា​បង្ហាញ​ថា ក្រុម​យុវវ័យ​ចុច​ទូរស័ព្ទ​ពេល​បើកបរ​ច្រើន​ជាងគេ

8 ឆ្នាំ មុន

បើ​ទោះជា​មានការ​ហាមប្រាម​តាម​ផ្លូវច្បាប់​ក្នុង​ប្រទេស (​សហរដ្ឋអាមេរិក​) អំពី​ការ​ចុច​ទូរស័ព្ទ​ខណៈ​ពេល​កំពុង​បើករថយន្ត​ក៏​ដូច​ជា​ការ​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​សុវត្ថិ​ភាព​​សាធារណៈ​យ៉ាងណា​ក្តី​ក៏​មាន

បើ​ទោះជា​មានការ​ហាមប្រាម​តាម​ផ្លូវច្បាប់​ក្នុង​ប្រទេស (​សហរដ្ឋអាមេរិក​) អំពី​ការ​ចុច​ទូរស័ព្ទ​ខណៈ​ពេល​កំពុង​បើករថយន្ត​ក៏​ដូច​ជា​ការ​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​សុវត្ថិ​ភាព​​សាធារណៈ​យ៉ាងណា​ក្តី​ក៏​មានការ​សិក្សា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដោយ​បង្ហាញ​ថា​មាន​មនុស្ស​ជា​ច្រើន​នៅ​តែ​ហាក់​មិន​មាន​ជំនឿ​ជឿជាក់​ទៅ​នឹង​គ្រោះ​ថា្ន​ក់​ដែល​បណ្តាល​មក​ពី​ការ​រំខាន​ផ្សេង​ៗ​ក្នុង​ពេល​បើកបរ​ឡើយ ។

តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ៤៨%​នៃ​យុវវ័យ​គឺ​គេ​សង្កេត​ឃើញ​មានការ​ចុច​ទូរស័ព្ទ​មើល​កម្មវិធី​ផ្សេង​ៗ​ខណៈ​កំពុង​កាន់ចង្កូត​បញ្ជា​រថយន្ត​នៅ​លើ​ដងផ្លូវ​ជា​រឿយ​ៗ​ពេល​គេ​បើកបរ​ម្នាក់ឯង ។ គួរ​បញ្ជាក់​ថា ទីភ្នាក់ងារ​ធានា​រ៉ាប់រង Liberty Mutual Insurance និង Students Against Destructive Decisions ជា​អ្នក​ឧបត្ថម្ភ​គាំទ្រ​ដល់​ការ​សិក្សា​នេះ​ដែល​គេ​ធ្វើការ​ស្ទង់​មតិ​ទៅ​លើ​សិស្ស​ថ្នាក់​ទី​១១​និង​ទី​១២​នៅ​សហរដ្ឋអាមេរិក​ចំនួន​១.៦២២​នាក់ និង​អាណាព្យាបាល​យុវជន​ដែល​ជា​អ្នកបើកបរ​ទាំងនោះ​ចំនួន​១.០០០​នាក់ ។ តាម​តួលេខ​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​យុវជន​ទាំង​អស់នោះ​គឺ​៥៥%​អះអាង​ថា​ជា​អ្នកបើកបរ​ដែល​ចូល​ចិត្ត​ចុច​ទូរស័ព្ទ​ទាក់ទង​ជាមួយ​អ្នក​ផ្ទះ​ពេល​កំពុង​បើករថយន្ត​លើ​ដងផ្លូវ ។ ១៩%​ជា​អ្នក​ព្យាយាម​ឆ្លើយ​តប​ក្នុងអំឡុងពេល​តែ​១​នាទី​ប៉ុណ្ណោះ​ក្នុង​ករណី​នេះ ខណៈ​២៥%​ទៀត​ក្នុង​រយៈពេល​៥​នាទី ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ច្បាប់​ស្តី​ពី​កិច្ចការ​នេះ​មិន​មាន​យក​ចេញ​មក​មាន​ចំណាត់ការ​លើ​អ្នក​ដែល​ចុច​ទូរស័ព្ទ​ក្នុងអំឡុងពេល​ប៉ុន្មាន​នាទី​ដូច​បាន​លើក​ឡើង​ខាងលើ​នេះ​ទេ ។ ព្រោះតែ​៥៨%​នៃ​អាណាព្យាបាល​អ្នក​ទាំងនោះ​បាន​លើក​ឡើង​ថា ពួក​គាត់​មិន​ចង់​ឲ្យ​ពេលវេលា​នៃ​ការ​ឆ្លើយ​តប​របស់​កូន​យូរ​ពេក​ឡើយ ។

ឥរិយាបថ​ក្រអឺតក្រទម​ដូច​ជា​អ្នក​ទើបនឹង​ចេះ​កាន់ចង្កូត​ក៏​ដូច​ជា​អ្នក​នៅ​ខ្វះខាត​បទ​ពិសោធ​ក៏​ជា​បញ្ហា​មួយ​ដែរ​ពីព្រោះ​៨៨%​នៃ​អ្នក​ទាំងនោះ​គឺ​បាន​ជ្រើសរើស​ការ​សម្រេចចិត្ត​ពី​សុវត្ថិភាព​របស់​ពួក​គេ​ផ្ទាល់​នៅ​ពេល​ប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​នៅ​ពីក្រោយ​ការ​បើកបរ ។

គួរ​រំលឹក​ផង​ដែរ​ថា តាម​ការ​ស្រាវជ្រាវ​កាលពីមុន​កត្តា​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​និង​ទំនួល​ខុស​ត្រូវ​គឺ​មាន​អត្រា​៥៨%​នៃ​គ្រោះ​ថា្ន​ក់​បុក​ទង្គិច​ក្នុង​ចំណោម​អ្នកបើកបរ​វ័យក្មេង ។ នៅ​សហរដ្ឋអាមេរិក​ការ​ប្រើប្រាស់​ទូរស័ព្ទ​ពេល​កំពុង​បើកបរ​ជា​កត្តា​ជាក់ស្តែង​នាំមុខ​គេ​ទី​២​ដែល​បណ្តាល​ឲ្យ​អ្នកបើកបរ​ធ្វេសប្រហែស​ក្នុង​ពេល​ធ្វើ​ដំណើរ ៕