ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ក្រមុំ​ម្នាក់​លង់ទឹក​ស្លា.ប់​ព្រោះ​ឪពុក​រារាំងអ្នក​ជួយ​ដោយ​មិន​ចង់ឱ្យ​ប៉ះពាល់​ខ្លួនប្រាណ​នាង

8 ឆ្នាំ មុន

សារព័ត៌មាន «​អេ​មី​រ៉ាត់ ២៤/៧» កាលពី​ថ្ងៃ​ទី​៩ សីហា ២០១៥ ផ្សាយ​ថា នាង​ក្រមុំ​អាយុ​២០​ឆ្នាំ​ម្នាក់​លង់ទឹក​ស្លា.ប់​នៅ​តំបន់ឆ្នេរ​ក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ព្រោះតែ​ឪពុក​ហាម​មិន​ឱ្យ​សន្តិសុខ​ចូល​ជួយ

សារព័ត៌មាន «​អេ​មី​រ៉ាត់ ២៤/៧» កាលពី​ថ្ងៃ​ទី​៩ សីហា ២០១៥ ផ្សាយ​ថា នាង​ក្រមុំ​អាយុ​២០​ឆ្នាំ​ម្នាក់​លង់ទឹក​ស្លាប់​នៅ​តំបន់ឆ្នេរ​ក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ព្រោះតែ​ឪពុក​ហាម​មិន​ឱ្យ​សន្តិសុខ​ចូល​ជួយ ខ្លាច​ថា​ប៉ះពាល់​រាង​កាយ​កូនស្រី និង​ធ្វើ​ឱ្យ​ខូចខាត​កិត្តិយស ។

លោក​អា​ម៉េ​ដ ប៊័​រ​គី​បា មេបញ្ជាការ​រង​ក្នុង​អង្គភាព​ស្រាវជ្រាវ និង​ជួ​សង្គ្រោះ​នៅ​ក្រុង​ឌូ​បៃ ឱ្យ​ដឹង​ថា ករណី​នោះ​គឺជា​រឿង​ដាក់​គំនាប​ផ្លូវចិត្ត​លើ​ប៉ូលិស ដោយ​ឪពុក​នារី​នោះ​ជា​ជនជាតិ​អាស៊ី បាន​នាំ​ក្រុម​គ្រួសារ​ទៅ​កម្សាន្ត​នៅ​ឆ្នេរសមុទ្រ​។ នាង​ក្រមុំ​បាន​លេង​ទឹក​យ៉ាង​សប្បាយ​រីករាយ ហើយ​ពេល​លង់ទឹក​នាង​បាន​ស្រែក​ឱ្យ​គេ​ជួយ ។ ភ្លាម​នោះ​កង​សន្តិសុខ​២​នាក់​ប្រញាប់​ចូល​ជួយ ប៉ុន្តែ​ត្រូវ​ឪពុក​របស់​នាង​ជំទាស់​ព្រោះ​មិន​ចង់ឱ្យ​ប៉ះពាល់​ខ្លួនប្រាណ​នាង ។

លោក​ប៊័រ​គី​ណា បញ្ជាក់​ថា ឪពុក​របស់​នាង​ក្រមុំ​នោះ​មាន​មាឌធំ រឹងប៉ឹង​ល្អ ព្យាយាម​ចាប់​ទាញ និង​ឈ្លោះ​ជាមួយ​សមត្ថកិច្ច​មិន​ឱ្យទៅ​ជួយ​កូនស្រី ដោយ​បញ្ជាក់​ថា សុខចិត្ត​ឱ្យ​នាង​ស្លាប់​ប្រសើរ​ជាង​ឱ្យ​ប៉ះពាល់​ខ្លួនប្រាណ​នាង ។ សព​នាង​ក្រមុំ​នោះ​ត្រូវ​ប៉ូលិស​ស្រង់​ចេញពី​ទឹក ខណៈ​បុរស​ជា​ឪពុក​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ៕