ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់ចម្លើយសារភាពជន​ស​ង្ស័យ​រៀប​ផែនការ​ប្ល.ន់​ស.ម្លា.ប់បុគ្គលិក​ផ្ទះ​សំណាក់

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​ជន​ស​ង្ស័យ​​២​នាក់​ដែល​ប្ល.ន់​ស.ម្លា.ប់​ក្មេង​ប្រុស​​ម្នាក់ជា​បុគ្គលិក​នៅផ្ទះ​សំណាក់​៣៦២ យក​ទូ​រស​ព្ឌ័​និង​ម៉ូតូ ​ត្រូវ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ចាប់​បាន​ហើយ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី សំ​ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តកណ្តាល…

ខេត្ត​កណ្តាល ​៖ ​ជន​ស​ង្ស័យ​​២​នាក់​ដែល​ប្ល.ន់​ស.ម្លា.ប់​ក្មេង​ប្រុស​​ម្នាក់ជា​បុគ្គលិក​នៅផ្ទះ​សំណាក់​៣៦២ យក​ទូ​រស​ព្ឌ័​និង​ម៉ូតូ ​ត្រូវ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ចាប់​បាន​ហើយ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី សំ​ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តកណ្តាល និង​ដោយ​មានការ​ស​ម្រ​ប​​សម្រួល​នីតិវិធី​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តកណ្តាល ព្រមទាំង​មានការ​ចុះ​ដឹកនាំ​អនុវត្ត​ផ្ទាល់​ដោយ​លោក វរសេនីយ៍ឯក ទូច អ៉ី​ណា​ន មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្តកណ្តាល ទទួល​ការងារ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស រួម​ជាមួយ​មន្ទីរ​ជំនាញ​ក្រុង​-ស្រុក​ពាក់ព័ន្ធ​។ គួររំលឹកថា ភ្ញាក់​ឡើង​ម្ចាស់ផ្ទះ​សំណាក់​មិនឃើញ​អ្នកយាម​ក៏​រក​មើល​ស្រាប់តែ​ឃើញ​ស្លុតចិត្ត​ក្នុង​បន្ទប់

ហេតុការណ៍ចាប់ខ្លួនជនសង្ស័យទាំង​២នាក់​​ខាងលើ​​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះសំណាក់​៣៦២ ស្ថិត​ក្នុងភូមិ​ដើម​គ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ឈ្មោះ ចាន់ សុ​ឃាង ហៅ វី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​បុ​គ្គ​​លិ​ក​ផ្ទះសំណាក់ ៣៦២ ​ស្នាក់​នៅ​បន្ទប់​ជួល ក្នុង​​ភូមិ​ដើម​គ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ជនសង្ស័យ​ដែលត្រូវ​ចាប់ខ្លយន​ទាំង​​​២នាក់​​ខាងលើ​ ក្នុងនោះ​ម្នាក់​ឈ្មោះ ថា ធុ​ល ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ​និងម្នាក់ទៀត​​ឈ្មោះ ខឹ​ម សំណាង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​រត់​កង់បី ស្នាក់​នៅ​ភូមិ​អណ្តូង ៦ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​មន្ត្រីជាន់ខ្ពស់​របស់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​បាន​ប្រាប់​អោយ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២១ ជន​ស​ង្ស​យ័​ទាំង​ពីរ​នាក់​បាន​​មក​​ជួល​បន្ទប់​ផ្ទះសំណាក់​ខាងលើ​ដេក​ ដោយ​ជន​រង​គ្រោះជា​អ្នក​រៀបចំ​បន្ទប់ លុះដល់​វេលា​ម៉ោង​៥​និង​៣០​នាទី​ទៀប​ភ្លឺ​ ម្ចាស់ផ្ទះ​សំណាក់​ចេញ​ទៅ​ខាងក្រៅ ពុំ​ឃើញ​ម៉ូតូ​របស់​ខ្លួន​និង​មិនឃើញ​ជន​រង​គ្រោះ ក៏​ទៅ​ឆែក​កាមេរ៉ា​សុ​វត្ថ​ភាព​មើល ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់​នៅ​បន្ទប់​លេខ​៧ ជា​អ្នក​លួច​ម៉ូតូ​ ។ ក្រោយមក​ម្ចាស់ផ្ទះ​សំណាក់​ទៅ​បើកទ្វារ​បន្ទប់​លេខ​៧ ជាប់​សោ​បើក​មិន​រួច ក៏​យក​សោចាក់​ទ្វារ​បន្ទប់​នោះ ក៍​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លា.ប់​នៅ​លើ​គ្រែ​មាន​គ្រប​កន្សែងពោះគោ និង​យក​ខ្នើយ​ដាក់​ពីលើ​មុខ​ ។ ​បន្ទាប់ពី​ឃើញ​​ហេតុការណ៍​យ៉ាង​ដូច្នេះ​ក៏​រាយការណ៍​ទៅ​សមត្ថ​កិច្ច​ពាក់ព័ន្ធ​តែ​ម្តង​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ករណី​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​និង​ក្រុង​តា​ខ្មៅ បាន​ចុះ​ទៅ​អន្តរាគមន៍​ពិនិត្យ​កន្លែង​កើតហេតុ​ បើក​ការ​ស៊ើបអង្កេត​និង​ស្រាវជ្រាវ​តាម​នីតិវិធី ដោយ​បាន​សហការ​ជាមួយ​ជំនាញ​ស្នងការដ្ឋាន​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទៅ​តាម​បទ​ពិសោធ​ន៏ និង​បច្ចេកទេស​វិទ្យាសាស្ត្រ​ស្រាវជ្រាវ ទាំងថ្ងៃទាំងយប់​មិន​ខ្លាច​នឿយហត់ រហូត​ឈាន​ដល់​ការ​កំណត់​មុខសញ្ញា​ក្រុម​ជន​ស​ង្ស​យ័​បាន​។

ក្នុង​នោះ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកណ្តាល និង​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មាន​កិច្ចសហការ​រវាង​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ផង​នោះ កម្លាំង​យើង​ឈាន​ដល់​ការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​បានជា​បន្តបន្ទាប់​ដូច​ខាងក្រោម ៖

នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ កម្លាំង​ជំនាញ​ខេត្ត​និង​ក្រុង​តា​ខ្មៅ ស្រុក​កៀនស្វាយ បាន​ធ្វើការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ថា ធុ​ល ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ចំណុច​ស្ថិត​ក្នុងភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ រួចនាំ​ខ្លួន​មក​អង្គភាព​ធ្វើការ​សាកសួរ និង​ដកហូត​វត្ថុ​តាង​ទូរស័ព្ទ១​គ្រឿង ពណ៌​ខៀវ ជា​របស់​ជន​រង​គ្រោះ និង​សម្ភារ​:​ធ្វើ​សកម្មភាព​មួយ​ចំនួន​។

បន្ទាប់​មក នៅ​ថ្ងៃ​ដដែល​នោះដែរ​ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ពន្លាត​ដែន​សមត្ថកិច្ច​ទៅ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​មានឈ្មោះ ខឹ​ម សំណាង ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មុខរបរ​រត់​​​ម៉ូតូ​កង់បី​ ស្នាក់​នៅ​ភូមិ​អណ្តូង ៦ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​ដកហូត​វត្ថុ​តាង ម៉ូតូ​​កង់បី​១​គ្រឿង ពណ៌​លឿង ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1GR-2680​ នៅ​ចំណុច​មុខ​ស្ថានី​យរថ​​ភ្លើង​ ស្ថិត​ក្នុងភូមិ​២៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត ជន​ស​ង្ស​យ័​ឈ្មោះ ថា ធុ​ល បាន​ឆ្លើយ​សារភាព​ថា នៅ​ថ្ងៃ​កើតហេតុ​ ខ្លួន​បាន​ទូរ​សព្ទ័​ហៅ​ឈ្មោះ ខឹ​ម សំណាង ឲ្យ​យក​​ម៉ូតូកង់បី​មក​ដឹក​ខ្លួន​ពី​កៀនស្វាយ​ទៅ​កំពង់ចាម លុះ​ជិះ​មក​ដល់​ក្រុង​តា​ខ្មៅ ​ម៉ូតូកង់បីនោះក៏​​ខូច​​រួច​យក​ទៅ​ផ្ញើ​នៅ​មន្ទីរពេទ្យ​ជ​យ័​ជំនះ រួច​ក៏​ហៅ​​ម៉ូតូកង់បីផ្សេងទៀត​​ជិះ​ទៅ​ដេក​ផ្ទះសំណាក់​កើតហេតុ​ ហើយ​នាំ​គ្នា​ជក់​គ្រឿងញៀន​បណ្តើរ​រៀបចំ​ផែនការ​ស.ម្លា.ប់​ជន​រង​គ្រោះ​បណ្តើរ ដើម្បី​លួច​យក​ម៉ូតូ​នៅផ្ទះ​សំណាក់​។

​ជនសង្ស័យបានសារភាពបន្ត​ថា បន្ទាប់​ពី​និយាយ​ត្រូវរ៉ូវ​គ្នា​រួច ជនសង្ស័យ​ក៏​ហៅ​ជន​រង​គ្រោះ​ឲ្យ​យក​ស្រា​បៀ​ពីរ​កំប៉ុង​បន្ថែម​ទៀត​ចូល​ក្នុង​បន្ទប់ ពេល​នោះ​ក៏​ច្រាន​ជន​រង​គ្រោះ​​​បណ្តាល​ឱ្យ​ដួល​ផ្កាប់មុខ​លើ​ពូក​ ហើយ​ក៏​ទាញ​កន្សែងពោះគោ​​រឹត.កជន​រង​គ្រោះ ថែម​ទាំង​បាន​ស្រែក​ឲ្យ​ឈ្មោះ ខឹ​ម សំណាង យក​ខ្នើយ​សង្កត់​លើ​មុខ​ជន​រង​គ្រោះ​រហូត​ដាច់ខ្យល់​ស្លា.ប់ រួច​ឲ្យ​ឈ្មោះ ខឹ​ម សំណាង នៅ​យាម​សព​ជន​រង​គ្រោះ ខ្លួន​ជា​អ្នក​ទៅ​កាច់​សោរ​លួច​ម៉ូតូ​។

ក្រោយ​ពី​កាច់​សោរ​លួច​ម៉ូតូ​បាន​ហើយ ទើប​ចូល​ទៅ​ហៅ​ឈ្មោះ ខឹ​ម សំណាង ចេញ​ក្រៅ​រួច​ជិះ​​ឌុប​​គ្នា​ទៅ​កៀនស្វាយ បន្ទាប់មក​ខ្លួន​បាន​ទូរ​សព្ទ័​ទៅ​ឈ្មោះ​ជាង ម៉ា​ប់ ហៅ​ចេក ដើម្បី​ណាត់ជួប​គ្នា​ទិញ​ម៉ូតូ​នៅ​ក្បែរ​វត្ត​និរោធ​ក្នុង​តម្លៃ​៤០០​ដុល្លារ ចែក​គ្នា​ពីរ​ចំណែកជាមួយ​ឈ្មោះ ខឹ​ម សំណាង បាន​ម្នាក់​២០០​ដុល្លារ​។

ចំណែក​ជន​ស​ង្ស​យ័​ឈ្មោះ ខឹ​ម សំណាង បាន​សារភាព​ថា ​ខ្លួន​ជា​អ្នកទិញ​ថ្នាំ​ញៀន​និង​ជក់​ជាមួយ​ឈ្មោះ ថា ធុ​ល ហើយ​ពិតជា​បាន​ចូលរួម​ធ្វើ​សកម្មភាព​ដូច​ការ​រៀបរាប់​ខាងលើ​របស់​ឈ្មោះ ថា ធុ​ល ប្រាកដ​មែន​។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​នាក់​រួម​ទាំង​វត្ថុ​តាង ត្រូវបាន​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ និង​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់​អ្នក​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ