ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​អីុរ៉​ង់​កាត់ទោស​ខ្វេះ​ភ្នែក​ជន​ដែល​បង្ក​ឱ្យ​គូ​ជម្លោះ​ពិការ​ភ្នែក​ម្ខាង

8 ឆ្នាំ មុន

ដេ​លី​ម៉េ​ល របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ហា​ម៉ា​ដ អាយុ​២៧​ឆ្នាំ ជនជាតិ​អីុរ៉​ង់ ត្រូវ​តុលាការ​កាត់ទោស​ខ្វេះ​ភ្នែក​ម្ខាង​ចោល ពី​បទ​វាយ​គូ​ជម្លោះ​បណ្តាល​ឱ្យ​ពិការ​ភ្នែក​កាលពី​ខែមីនា ២០១១ ។

ដេ​លី​ម៉េ​ល របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ហា​ម៉ា​ដ អាយុ​២៧​ឆ្នាំ ជនជាតិ​អីុរ៉​ង់ ត្រូវ​តុលាការ​កាត់ទោស​ខ្វេះ​ភ្នែក​ម្ខាង​ចោល ពី​បទ​វាយ​គូ​ជម្លោះ​បណ្តាល​ឱ្យ​ពិការ​ភ្នែក​កាលពី​ខែមីនា ២០១១ ។ រឿងរ៉ាវ​កើតឡើង​យូរ​មក​ហើយ តែ​តុលាការ​ទើបតែ​សម្រេច​ទោស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

បុរស​បង្កហេតុ​សារភាព​ថា​នា​យប់​មួយ​ឪពុក​របស់​គេ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ពេល​គេ​ទៅ​ដល់​ចំណុច​កើតហេតុ​ទាស់​គ្នា​ជាមួយ​ភាគី​ម្ខាង​ទៀត ប៉ុន្តែ​គ្មាន​បំណង​ធ្វើ​ឱ្យ​ជន​នោះ​ពិការ​ភ្នែក​ទេ ។ កាលពី​ថ្ងៃ​ទី​១ សីហា​តុលាការ​បាន​ពិចារណា​លើ​រឿង​ក្តី​នោះ និង​បញ្ជា​ឱ្យ​ខ្វេះ​ភ្នែក​របស់​ហាក​ម៉ា​ដ​ម្ខាង​ចោល ។

សកម្មជន​សិទ្ធិ​មនុស្ស​នៅ​បរទេស​បាន​សម្តែងការ​ខកចិត្ត​ដែល​បណ្តា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប​មិន​មាន​ប្រតិកម្ម​លើ​ការ​ដាក់ទោស​បែបនោះ ។ លើស​ពី​នេះ​កាលពី​២​ខែ​មុន តុលាការ​អីុ​រ៉​ង់​បាន​សម្រេច​ឱ្យ​កាត់​ដៃ​អ្នកទោស​ទាំង​សងខាង និង​បញ្ជា​ឱ្យ​ខ្វេះ​ភ្នែក​អ្នកទោស​ម្នាក់​ទៀត​ចោល ។ អីុ​រ៉​ង់​ជា​ប្រទេស​មានច្បាប់​តឹងរ៉ឹង​តាំងពី​លោក​ប្រធានាធិបតី​ហាស់​សាន់ រ៉ូ​ហា​នី ឡើង​ដឹកនាំ​ប្រទេស​មក គឺ​មាន​មនុស្ស​ត្រូវ​ប្រហារជីវិត​ច្រើន​ជាង​១.៨០០​នាក់​ហើយ ៕​