ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ទាន់​…​មើល​មុខ!

8 ឆ្នាំ មុន

ផឹក​ស្រវឹង​ធ្លាក់​ភ្នែក​ហើយ​…​ទៅ​កាន់ចង្កូត​រថយន្ត​បើកបរ​…​វា​ជា​រឿង​ខុសច្បាប់ ។ នៅ​ប្រទេស​ណា​ក៏​ដោយ​លើ​លោក​នេះ ហាម​ដាច់ខាត​អ្នក​ស្រវឹង ឬ​អ្នក​ផឹក​…​ទៅ​បើកបរ​យានយន្ត​… ផឹក​ស្រវឹង​ធ្លាក់​ភ្នែក​ហើយ​…​ ទៅ​បើកបរ​យានយន្ត​បុក ឬ​ប៉ះ​គេ​…​

ផឹក​ស្រវឹង​ធ្លាក់​ភ្នែក​ហើយ​…​ទៅ​កាន់ចង្កូត​រថយន្ត​បើកបរ​…​វា​ជា​រឿង​ខុសច្បាប់ ។ នៅ​ប្រទេស​ណា​ក៏​ដោយ​លើ​លោក​នេះ ហាម​ដាច់ខាត​អ្នក​ស្រវឹង ឬ​អ្នក​ផឹក​…​ទៅ​បើកបរ​យានយន្ត​… ផឹក​ស្រវឹង​ធ្លាក់​ភ្នែក​ហើយ​…​ ទៅ​បើកបរ​យានយន្ត​បុក ឬ​ប៉ះ​គេ​…​ វា​កាន់តែ​ខុស​ធ្ងន់ធ្ងរ​ណាស់​…​ កំហុស​នេះ​ត្រូវ​តែ​«​ជាប់គុក​» ទោះបី​មាន​ប្រាក់​សង​គេ ក៏​ត្រូវ​តែ​ទទួលទោស​ជា​ដាច់ខាត​…​។ នគរបាល​ចរាចរ​ត្រូវ​តែ​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ជា​អ្នកចាត់ការ ។

គោរព​ច្បាប់​ទើប​ធ្វើ​ឱ្យ​សង្គម​មាន​សុវត្ថិភាព មាន​សន្តិសុខ និង​ការ​អភិវឌ្ឍន៍​…​ជា​នីតិរដ្ឋ​…​ ។​ល​។

ប៉ុន្តែ​នៅ​ស្រុក​យើង អ្នកខ្លះ​ផឹក​ស្រវឹង​ធ្លាក់​ភ្នែក​អាង​មាន​លុយ​ចាយ​មិន​ចេះ​អស់​… ប្រុស​ក៏​ដូច​ស្រី​…​ ស្ទាវ​… ក៏​ដូច​ចាស់​ស្ទាវ​…​ ស្រវឹង​ធ្លាក់​ភ្នែក​បើកឡាន​ម៉ា​សេរី​…​ បុក​គេ​រួច​ដក​ប្រាក់​បង្ខំ​ឱ្យ​គេ​យក​…​ មិន​យក​ប្រយ័ត្ន​អត់​… ​សូ​ម្បី​ប៉ូលិស​ចរាចរ​ខ្លះ​នោះ​អត់​ស្រវឹង​ទេ​… ​ប៉ុន្តែ​ធ្លាក់​ភ្នែក​ដោយសារ​លុយ​អ្នក​ស្រវឹង​ដែរ​…​។ ចរាចរណ៍​ខ្លះ​នោះ​មិន​ត្រឹមតែ​អត់​មាន​កំណត់ហេតុ​… ​អត់​មាន​របាយការណ៍​… ​ថែម​ទាំង​ខំ​ធ្វើ​សាក្សី​រុញ​អ្នក​រង​គ្រោះ​ឱ្យ​ទទួលយក​សំណង​កំ​ប៉េ​ក​កំប៉ុក​ពី​មនុស្ស​មាន​ប្រាក់​ដ៏​ស្រវឹង​ជោកជាំ​នោះ​ទៀត​ផង​…​ ។​ល​។

ជាក់ស្តែង យប់​ថ្ងៃ​ទី​២ សីហា ម៉ោង​ជិត​ពាក់កណ្តាល​យប់​…​ រថយន្ត​ទំនើប​មួយ​គ្រឿង ពាក់​ស្លាក​លេខ 2AD-7888 ដោះ​ស្លាក​លេខ​លាក់​ទុក​ភ្លាម​ៗ…​ ដែល​ល្បី​និង​កំពុង​សង្ស័យ​ថា​កញ្ញា​សា​សា​ចេញពី​ផឹក​ដ៏​អស្ចារ្យ​…​ កំពុង​ធ្លាក់​ភ្នែក​… ​បើក​បុក​រ៉ឺ​ម៉ក​ដឹក​ទឹកកក​លាន់​ដូច​រន្ទះ​កណ្តាល​ក្រុង​បាត់ដំបង​…​ អត់​មាន​អាជ្ញាធរ​ណា​…​ អ្នក​ច្បាប់​ណា​… ​រក​ខុស​ត្រូវ​ទេ​… ​អត់​មាន​រដ្ឋអំណាច​មួយ​គ្រាប់​ណា​ចេញ​មុខការ​ពារ​ច្បាប់​ទេ​… ​ទុក​ឱ្យ​នីតិរដ្ឋ ស្រាត​ននលគក​…​ ។ សួរ​ប៉ូលិស​ចរាចរ​ដែល​បាន​នៅ​ក្នុង​ហេតុការណ៍​នេះ​…​​ អត់​ដឹង​អ្វី​ទាំងអស់​…

ស្ត្រី​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​… ​ដែល​អ្នក​ឃើញ​ហេតុការណ៍​អាក្រក់​បំផុត​នោះ​ស្គាល់​ថា សង្ស័យ​ជា​កញ្ញា​សា​សា ដៃគូ​ក្តី​ជាមួយ​ឧកញ៉ា សុខ ប៊ុ​ន កន្លង​មក​… ​ត្រូវ​បាន​រថយន្ត​មួយទៀត​នាំ​ជម្លៀស​ខ្លួន​ចេញ​ភ្លាម​ៗ​ទៅ​បាត់​អត់​មាន​មើល​មុខ​អ្នក​របួស​ឡើយ ។

កញ្ញា​សា​សា ដែល​ជានា​រី​ល្បី​ម្នាក់​កំពុង​ស្ថិត​ក្នុង​ការ​សង្ស័យ​…​ សង្ស័យ​គ្មាន​ថ្ងៃ​ភ្លេច​នេះ​…​ បាន​បដិសេធ​ថា ពេល​គ្រោះថ្នាក់​នោះ គាត់​នៅ​ប្រទេស​ថៃ​ឯណោះ​ទេ ។ រថយន្ត​ពណ៌​ស​ដ៏​ទំនើប​នោះ​ដែល​ដោះ​ស្លាក​លេខ​លាក់​ទុក​ភ្លាម​ៗ…​ ជា​របស់​មិត្តភក្តិ​ប្រុស​របស់​នាង​នៅ​បាត់ដំបង​…

ប៉ុន្តែ​និយាយ​ឱ្យ​វា​ប្រាកដប្រជា​…​ និយាយ​ឱ្យ​វា​សច្ចៈ​ធម៌​ក្នុង​នាម​ជា​មនុស្ស​ល្អ​ក្នុង​សង្គម​…​ កុំ​និយាយ​តាម​បែប​មនុស្ស​ឡូយឆាយ​…​ កុំ​និយាយ​ភូត​ដូច​ជន​ស្ទាវ​ខ្លះ​ដែល​បង្ក​ឱ្យ​សង្គម​ជួប​ការ​លំបាក​…​ សូម​ប្រកាស​ថា នៅ​ក្រុង​បាត់ដំបង​អត់​មាន​ឡាន​ទំនើប​…​ ដូច​ឡាន​ពណ៌​ស​ដែល​បុក​គេ​នេះ​ទេ​…​ សូមកុំ​កុហក​អ្នកកាសែត​…
នៅ​ភ្នំពេញ​រថយន្ត​ដូច​គ្នា​នេះ​ជា​របស់​អ្នក​នាង​កញ្ញា​សា​សា​…​ ឯ​នៅ​បាត់ដំបង​គ្មាន​ទេ !

ឡាន​អ្នក​ណា ?​…​អ្នក​ណា​ស្រវឹង​បើកឡាន​បុក​គេ​កណ្តាល​យប់​…​បន្តិចទៀត​តាម​រយៈ​កោះសន្តិភាព​…​ច្បាស់​ជា​មាន​អ្នក​ឈប់​ប្រកែក​មិន​ខាន​…​មិនមែន​តាម​ទាន់​ជាន់កែង​ទេ​…​ គឺ​តាម​ទាន់​សុំ​មើល​មុខ​…​ មើល​រាង​តែ​ប៉ុណ្ណោះ​…​ ហេ ! ហេ !                  
    អា​ឡេវ