ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លៀស​​មនុស្ស​ចេញ​​ជា​បន្ទាន់​ពី ​ TOUR EIFFEL ដោយសារ​​កញ្ចប់​សង្ស័យ​​មួយ

15 ឆ្នាំ មុន

អ្នកគ្រប់គ្រង​​​វិមាន TOUR EIFFEL បារាំង​គូស​បញ្ជាក់​ថា ​TOUR EIFFEL គឺជា​​​កម្មវត្ថុ​​នៃការជម្លៀស​​មនុស្ស​​ប្រមាណ​ជា​​៤.០០០​នាក់ ​ចេញភ្លាមៗ​​កាលពីរសៀល​ថ្ងៃ​​ទី​២៣ មីនា ដោយ​សារ​វត្ត​មាន​​​​នៃ​​កញ្ចប់សង្ស័យ​​​​មួយដែល​​ស្ថិត​នៅ​​ជើង​​វិមាន​នោះ ។​ យោងតាម​​ប៉ូលិស​​​បារាំង​​​ថា ការប្រកាស​​​​អាសន្ន​​គ្រាប់បែក​​នេះ​ជាការ​​ប្រកាស​អាសន្ន​ខុស​ទេ ។ ​នេះជា​លើកទី​​៤ហើយ ​រយៈ​ពេល​តែ​ប៉ុន្មាន​ខែ ដែល TOUR EIFFEL គឺជា​​គោលដៅ​​នៃ​ការ​ប្រកាស​អាសន្ន​​គ្រាប់បែក ។​
ដោយមាន​​បារាំង​​​​ជា​អ្នក​​​នាំ​​អាទិ៍ ប្រទេស​​លោក​ខាង​លិច​​ជា​ច្រើន​​​បានចូលរួម​ធ្វើ​អន្តរា​គមន៍​​យោធា​នៅ​លីប៊ី ​​ដែល​​ជា​ប្រកា​រញ៉ាំង​​ឱ្យ​មាន​ការ​ភ័យខ្លាច ចំពោះការ​វាយប្រហារ​​ភេរវ​កម្ម​​មួយនៅបារាំង ៕