ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ​រក្សា​បុគ្គលិក​មាន​សមត្ថភាពក្រុមហ៊ុន​អា​មេ​រិ​កមួយ​ឱ្យ​សម្រាក​1​ឆ្នាំ​ថែទាំ​កូន

8 ឆ្នាំ មុន

AF កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា «NETFLIX» របស់​អា​មេ​រិ​ក​អនុញ្ញាត​ឱ្យ​បុគ្គលិក​ទាំង​បុរស ទាំង​ស្ត្រី​ឈប់​សម្រាក​រយៈពេល​១​ឆ្នាំ ដោយ​ផ្តល់​ប្រា​ក់ែ​ខ​ដដែល​សម្រាប់​ការ​សម្រាល និង​ថែទាំ​កូន ។

AF កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា «NETFLIX» របស់​អា​មេ​រិ​ក​អនុញ្ញាត​ឱ្យ​បុគ្គលិក​ទាំង​បុរស ទាំង​ស្ត្រី​ឈប់​សម្រាក​រយៈពេល​១​ឆ្នាំ ដោយ​ផ្តល់​ប្រា​ក់ែ​ខ​ដដែល​សម្រាប់​ការ​សម្រាល និង​ថែទាំ​កូន ។

«NETFLIX» កំពុង​មាន​ភាព​ល្បី​រន្ទឺ ក្រៅពី​ប្រកាស​ផ្តល់​សិទ្ធិ​ឈប់​សម្រាក​ដល់​បុគ្គលិក ក៏​ផ្តល់​អាហារ​សម្រាប់​ទទួលទាន​៣​ពេល​ដោយ​ឥត​គិតថ្លៃ រួម​ទាំង​ប្រាក់​ឧបត្ថម្ភ​ពិសេស​ដល់​បុគ្គលិក ក្រៅពី​ប្រាក់ខែ ។

យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​បង្កើត​ឡើង​ដើម្បី​ជំរុញ​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​នានា​របស់​អា​មេរិ​ក ត្រូវ​ប្រតិបត្តិ​ទៅ​លើ​បុគ្គលិក​ក្នុង​លក្ខណៈ​ស្រ​ដៀង​គ្នា​នេះ ដើម្បី​ទាក់ទាញ​បុគ្គលិក​ដែល​មាន​សមត្ថភាព​ឱ្យ​ចង់​នៅ​បម្រើ​ការ​ឱ្យ​ក្រុមហ៊ុន និង​ទាក់ទាញ​អ្នកមាន​សមត្ថភាព​ចូល​បម្រើ​ការ​ឱ្យ​ក្រុមហ៊ុន​ដែរ ។

លោក​ថាវ​នី ក្រាន បុគ្គលិក​ផ្នែក​ធនធានមនុស្ស​និយាយ​ថា «NETFLIX» ជា​ក្រុមហ៊ុន​ដែល​ជោគជ័យ​លើ​ការងារ ដោយសារ​ចេះ​សម្រប​ខ្លួន​តាម​កាលៈទេសៈ និង​អាច​រក្សា​ទុក​បុគ្គលិក​ដែល​មាន​សមត្ថភាព​នៅ​ក្នុង​ក្រុមហ៊ុន​។ បើ​តាម​បទ​ពិសោធន៍​របស់​ក្រុមហ៊ុន​ឃើញ​ថា បុគ្គលិក​បំពេញការងារ​បាន​ល្អ​ប្រសើរ ប្រសិនបើ​គ្មាន​កង្វល់​ពី​បន្ទុក​នៅ​ក្នុង​គ្រួសារ និង​គោលការណ៍​ថ្មី​នេះ​គ្របដណ្តប់​ទៅ​លើ​បុគ្គលិក​ជាង​២០០០​នាក់​។ NETFLIX មាន​ទីតាំង​ស្ថិត​នៅ​ក្រុង​ឡូ​ស ហ្គា​តូ​ស រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក ដោយ​បុគ្គលិក​អាច​ចូលរួម​កាន់​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​បាន ៕