ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេតិកភណ្ឌ​ពិភពលោក​ថ្មី​ចំនួន​27​ប្រចាំឆ្នាំ​2015

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ (UNESCO) បាន​បញ្ចប់​កិច្ចប្រជុំ​លើក​ទី​៣៩ កាលពី​ថ្ងៃ​ទី​៨ កក្កដា ២០១៥

សារព័ត៌មាន​បរទេស​ផ្សាយ​ថា គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ (UNESCO) បាន​បញ្ចប់​កិច្ចប្រជុំ​លើក​ទី​៣៩ កាលពី​ថ្ងៃ​ទី​៨ កក្កដា ២០១៥ នៅ​ក្រុង​ប៊ើ​ន ប្រទេស​អា​ល្លឺ​ម៉​ង់​ដោយ​ដាក់​បញ្ចូល​ទីតាំង​ចំនួន​២៤ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ បច្ចុប្បន្ន​បេតិកភណ្ឌ​ពិភពលោក​របស់​យូ​ណេ​ស្កូ​សរុប​១.០៣១ ក្នុង​ចំណោម​១៦៣​ប្រទេស ។ បេតិកភណ្ឌ​ពិភពលោក​ថ្មី​ទាំង​២៤ និង​តំបន់​បេតិកភណ្ឌ​ពិភពលោក​ចំនួន​៣​ទៀត​ប្រចាំឆ្នាំ​២០១៥​គឺ៖

១-​កំពូលភ្នំ Blue and John Crow ប្រទេស​ហ្សា​ម៉ា​អីុ​ក ។
២-​តំបន់​ធូ​ស៊ឺ ប្រទេស​ចិន ។
៣-​ក្រុង​គ្រី​ស្ទៀ​ន​ហ្វេ​ល ប្រទេស​ដា​ណឺ​ម៉ា​ក ។
៤-​ឧទ្យាន​បរបាញ់​សត្វ «Par Force» នៅ​ក្រុង​ន័​រ​ស៊ី​លែ​ន ប្រទេស​ដា​ណឺ​ម៉ាក ។
៥-​ចម្ការ​ទំពាំងបាយជូរ «Climats» នៅ​ស្រុក​ប៊ឺ​ហ្គា​ន ប្រទេស​បារាំង ។
៦-​ចង្កេះភ្នំ​, ផ្ទះ និង​បន្ទប់ក្រោមដី​ផលិត​ស្រា «​សាំ​ប៉ា​ញ​» (Champagne) បារាំង ។
៧-​អគារ​ស្ថាបត្យកម្ម «Kontorhaus» និង «Chilehaus» នៅ​តំបន់ «​ស្បិ​ច​ឆេ​ស្តា​ត​» ប្រទេស​អា​ល្លឺ​ម៉​ង់ ។
៨-​ក្រុង​ស៊ូ​ន​សា (Susa) ប្រទេស​អីុ​រ៉​ង់ ។
៩-​ភូមិ​ប្រវត្តិសាស្ត្រ «​មេ​ម៉ាន ប្រទេស​អីុ​រ៉​ង់ ។
១០-​ផ្នូរ «​បេ​ត​សេ​អា​រី​ម​» (Bet She’Arim)​ប្រទេស​អីុ​ស្រា​អែ​ល ។
១១-​អា​រ៉ាប់ ន័​រ​មេន ប៉ាល័​រ​ម៉ូ (Arab Norman Palermo) និង​មហាវិហារ «​សេ​ហ្វា​លូ​ម៉ុង​រ៉េ​អាល់​» (Cefalu and Monreale) ប្រទេស​អីុិតា​លី ។
១២-​ទីកន្លែង​ចាប់​កកើត​បដិវត្តន៍​ឧស្សាហកម្ម​ដែក បង្កើត​នាវា និង​អណ្តូងរ៉ែ​ធ្យូងថ្ម របស់​ជប៉ុន ។
១៣-​ទីតាំង​លាងបាប នៅ​ភូមិ​បេ​ថា​នី ប្រទេស​ហ្ស​ក​ដា​នី ។
១៤-​ទីកន្លែង​ប្រវត្តិសាស្ត្រ​ក្នុង​អាណាចក្រ «​បេ​ក​ជេ​» (Baek je) កូរ៉េ​ខាងត្បូង ។
១៥-​ស្ពាន​បង្ហូរទឹក​របស់​ព្រះ​អង្គ «​តេ​ម​ប្លេ​កេ​» (Tembleque) ប្រទេស​ម៉ិក​ស៊ិ​ក ។
១៦-​ភ្នំ​ប៊ើ​កាន ខាល​ឌុន (Burkhan Khaldun) និង​ទីតាំង​ដ៏​សក្តិ​សិទ្ធិ​នៅ​ជុំវិញ​ប្រទេស​ម៉ុង​ហ្គោ​លី ។
១៧-​តំបន់​បេតិកភណ្ឌ​ឧស្សាហកម្ម «​រ៉ាយូ​កាន ណុ​ត​ថុ​ត​ដេ​ន​» (Rjukan Notodden) ប្រទេស​ន័​រ​វែ​ស ។
១៨-​រូប​សិល្បៈ​នៅ​លើ​ផ្ទាំង​ថ្ម ក្នុង​តំបន់ Hail ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ។
១៩-​ឧទ្យាន​ព្រឹក្សា​នៅ​សិង្ហ​បុរី ។
២០-​ក្រុង​បុរាណ «​អីុ​ហ្វ៊ី​សាស​» (Ephesus) នៅ​តួ​ក​គី ។
២១-​ប៉ម​ការពារ​ក្រុង​ឌី​យ៉ា​បា​កៀ ប្រទេស​តួ​ក​គី ។
២២-​ទីប្រជុំជន​ឧស្សាហកម្ម និង​វប្បធម៌ «​ហ្វ្រេ​បេន​តូ​ស​» (Fray Bentos) ប្រទេស​អ៊ុយ​រូ​ហ្គា​យ ។
២៣-​ស្ពាន​រថភ្លើង «​ហ្វ៊័​ត​ប្រ៊ី​ដ​» នៅ​អង់គ្លេស និង​អៀរ​ឡង់​ខាងជើង ។
២៤-​អគារ​វប្បធម៌​ផ្សព្វផ្សាយ​សាសនា «​សានអាន​តូ​នី​ញ៉ូ មី​ស្សិន​» សហរដ្ឋអាមេរិក ។

*​ចំពោះ​ទីតាំង​បេតិកភណ្ឌ​ពិភពលោក​៣​កន្លែង​គឺ ៖
១-​ភូមិភាគ​ប្រមូលផ្តុំ​ដោយ​ពូជ​ផ្កា «​ខេ​ប​ផ្ល​រ៉​ល​» (Cape Floral) នៅ​អាហ្វ្រិក ។
២-​ផ្លូវ​ទៅ​ក្រុង​សាន​ឌី​យ៉ា​ហ្គោ ដឹ​ហ្គុ​ម​ប៉ូ​ស្តេ​ឡា ហ្គា​មី​ណូ ហ្វ្រ៊ី​ស៊ី​ល និង​ផ្លូវ​ន័​រ​ធើ​ន ប្រទេស​អេ​ស្ប៉ា​ញ ។
៣-​ឧទ្យាន​ជាតិ Phong Nha Ke Bang ប្រទេស​វៀតណាម ៕