ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ជន​សង្ស័យ​២នាក់​លួច​ម៉ូតូ ​ត្រូវ​​សមត្ថកិច្ច​​ចាប់​​ខ្លួន​វាយ​ខ្នោះ

8 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ​ ៖ ​ជនសង្ស័យ​​២​នាក់ ​ដែល​​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​១​គ្រឿង ពណ៌​ព្រីង​ទុំ​ ពាក់​ស្លាក​លេខ​70H-75359 របស់​ជនជាតិ​វៀត​ណា​​​​ទុក​ចោល​អែប​នឹង​ផ្លូវ​ដី​មួយ
កន្លែង​​ក្នុង​​ចំណុច​ព្រៃ​​ចម្ការ​​ដំឡូង

ខេត្ត​ត្បូងឃ្មុំ​ ៖ ​ជនសង្ស័យ​​២​នាក់ ​ដែល​​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​១​គ្រឿង ពណ៌​ព្រីង​ទុំ​ ពាក់​ស្លាក​លេខ​70H-75359 របស់​ជនជាតិ​វៀត​ណា​​​​ទុក​ចោល​អែប​នឹង​ផ្លូវ​ដី​មួយ
កន្លែង​​ក្នុង​​ចំណុច​ព្រៃ​​ចម្ការ​​ដំឡូង​ខាងលិច​ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ​​។

លោក​វរ​សេនី​យ៍​ត្រី ឡុ​ង ថា​វរិ​ន្ទ ​អធិការរង​នគរបាល​ស្រុក​មេមត់ ​​បាន​​​ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម​ជា​ម្ចាស់​ម៉ូតូ​​ឈ្មោះ ត្រាន់ ងុ​ក​ហាំ​ង ​កំពុង​ដក​ដំឡូង​នៅ​វេលា​ម៉ោង​៨​ព្រឹក  កាលពី​ថ្ងៃ​ទី​៤ សីហា កន្លង​ទៅ​ ត្រូវ​បា​ជន​ទាំង​​២​នាក់​ខាង​លើ​​លួច​យក​​​ទៅ​​​ហើយ​​បុរស​ម្ចាស់​ម៉ូតូ​​បាន​រត់​ដេញ​ពីក្រោយ​តែ​ដេញ​មិន​ទាន់ ​។

លោក​​អធិការរង​នគរបាល​ស្រុក​ បាន​​បន្ត​ថា ​ផ្អែក​តាម​សាក្សី​​ដែល​​​ឃើញ​ហេ​តុ​ការ​ណ៍​ដោយ​ផ្ទាល់​ភ្នែក​បាន​ស្គាល់​ពី​ភិន​ភាគ​ជន​សង្ស័យ​ទាំង​២នាក់​​នេះ​​​ ម្នាក់​ឈ្មោះ កែវ កីឡា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ​និង​ម្នាក់​ទៀត​​ឈ្មោះ ឃិ​ន ទូច ​ហៅ​ម៉ឹង ភេទ​ប្រុស ​អាយុ​១៧ឆ្នាំ មាន​ទីលំនៅ​ភូមិ​មង់ ។ ​

បន្ទាប់​មក ​កម្លាំង​នគរ​បាល​​ប៉ុ​ស្តិ៍​រដ្ឋបាល​មូលដ្ឋាន​បាន​បើក​ប្រតិបត្តិការតាម​ប្រមាញ់​ចាប់​ខ្លួន​ជន​ទាំង​២នាក់​នេះ ​លុះ​នៅ​​ម៉ោង​២​រសៀលថ្ងៃ​ទី​៧ ​សីហា ​កម្លាំង​សមត្ថកិច្ច​​​ឃើញ ​ឈ្មោះ ​កែវ កីឡា ​ក៏​បាន​ឃាត់ខ្លួន​​ ​ហើយ​ឈាន​ទៅ​ឃាត់​បក្សពួក​បាន​ម្នាក់​ទៀត បញ្ជូន​មក​កាន់​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​មេមត់​ដើម្បី​សួរនាំ ​និង​កសាង​សំណុំ​រឿង​​​បញ្ជូន​ទៅសាលាដំបូង​ខេត្ត​ ​នៅ​​ព្រឹកថ្ងៃ​ទី​៩ សីហា ៕