ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះចុះ​ពិនិត្យ​ឃ្លាំង​ស្ដុក​រំសេវ​ផ្ទុះ និង​ណែនាំ​ពី​បច្ចេកទេស​ថែរក្សា ​

8 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ​ ៖ ដើម្បី​ធានា​បាន​នូវ​គុណ​ភាណ​ក៏​ដូច​ជា​ប្រសិទ្ធ​ភាពនៃ​ការ​ប្រើប្រាស់ និងការ​គ្រប់គ្រង​រំសេវ​ជាតិ​ផ្ទុះ​នៅ​តាម​ការដ្ឋាន​វាយ​ថ្ម​ដែល​កំពុង​ដំណើ​ការ​អា​ជីវ​កម្ម​នៅ​ក្នុង​ខេត្តកំពង់ធំ

ខេត្ត​កំពង់​ធំ​ ៖ ដើម្បី​ធានា​បាន​នូវ​គុណ​ភាណ​ក៏​ដូច​ជា​ប្រសិទ្ធ​ភាពនៃ​ការ​ប្រើប្រាស់ និងការ​គ្រប់គ្រង​រំសេវ​ជាតិ​ផ្ទុះ​នៅ​តាម​ការដ្ឋាន​វាយ​ថ្ម​ដែល​កំពុង​ដំណើ​ការ​អា​ជីវ​កម្ម​នៅ​ក្នុង​ខេត្តកំពង់ធំ នៅ​ចុង​ស​ប្ដា​ហ៍​នេះ ការិយាល័យ​គ្រប់គ្រង​អាវុធជាតិ​ផ្ទុះនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​ចុះ​ពិនិត្យ​ឃ្លាំង​ស្ដុក​រំសេវ​ផ្ទុះ និង​ណែនាំ​ពី​បច្ចេកទេស​ថែរក្សាដល់​ម្ចាស់​ក្រុមហ៊ុន​ការដ្ឋាន​វាយថ្ម​ចំនួន​២​កន្លែង​ស្ថិត​នៅ​ក្នុងស្រុក​បារាយ​ណ៍ ខេត្តកំពង់ធំ ។

​ទាក់ទង​ការ​ចុះ​ពិនិត្យ​ឃ្លាំង​ស្ដុក​រំសេវ​នេះ​ដែរ លោក​វរ​សេនី​យ៍ទោ ហៀ​ង ហ៊​ល ស្នងការ​ង និង​ជា​នាយការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះបាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​​យោងតាម​ផែនការ​របស់​ក្រសួង និង​ការ​ណែនាំ​របស់​អគ្គស្នងការ​នគរបាល​ជាតិស្ដី​ពីការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ និង​រំសេវគ្រប់​ប្រភេទ និង​ដើម្បី​ប​ញ្ចៀ​ស​នូវ​បញ្ហា​អសន្តិសុខ​ផ្សេង​ៗ ទើប​កា​រិ​យាល័យ​ជំនាញ​ចុះ​ពិនិត្យ​ទីតាំង​ស្ដុក​ជាតិ​រំសេវ​ផ្សេង​ៗ​នៅ​តាម​ការដ្ឋាន​វាយ​ថ្ម ចំនួន​២​កន្លែង គឺ​ទី​១-​ការដ្ឋាន​ម្ចាស់​ឈ្មោះ កូវ គឹ​ម​លាង កំពុង​អាជីវកម្ម​វាយថ្ម​នៅ​ក្នុង​ឃុំ​ក្រ​វ៉ា និង​ទី​២-​ម្ចាស់​ការដ្ឋាន​ឈ្មោះ ស្រ៊ុ​ន ហេង​ង​ន់ ដែល​កំពុងធ្វើ​អារ​ជីវ​កម្ម​វាយ​ថ្ម​នៅ​ឃុំ​គគី​ធំ ក្នុងស្រុក​បារាយ​ណ៍ ។

​ជាមួយ​គ្នា​នោះ​ដែរ លោក​ស្នង​ការរងក៏​បាន​ធ្វើការ​ណែនាំ​ពី​របៀប​វេចខ្ចប់​ទុកដាក់​រំសេវទៅតាម​លក្ខណៈ​ស្ដងដារ ដើម្បី​ជៀសវាង​​ការ​បាត់បង់ដោយ​ប្រការ​ផ្សេង​ៗ ។ សូម​បញ្ជាក់ថា ការ​ប្រើប្រាស់​រំសេវ​ផ្ទុះ​នេះ មិន​មែន​​ប្រើ​តែ​នៅ​តាម​ការដ្ឋា​ន​វាយ​ថ្ម​ប៉ុណ្ណោះ​ទេ គឺ​បច្ចុប្បន្ន​ការ​ប្រើ​រំសេវ​បំផ្ទុះ​នេះ​ក៏​កំពុង​ពេញ​និយមប្រើ​នៅ​តាម​អណ្ដូងរ៉ែ​មាស​ជា​ច្រើន​កន្លែង​នៅ​តំបន់​ភ្នំ​ជី ក្នុងភូមិ​សាស្ត្រ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ​ផង​ដែរ ៕ ​