ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​តា​ល់​នាំ​យក​អំណោយ​មូលនិធិ​២៥៛ ប្រគល់​ជូន​បុរស​ដែល​កាត់​ជើង និង​ស្បែក​ក្បាល ដោយសារ​ខ្សែភ្លើង​ឆក់

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ វី​តា​ល់​បាន​ធ្វើ​ដំណើរ​ដោយ​ពាំនាំ​ថវិកា​១​លាន​រៀល និង​ទឹក​ពិសា​វី​តា​ល់​មួយ​ចំនួន​របស់​មូលនិធិ​២៥៛ ទៅ​ប្រគល់​ជូន​លោក​ផាត់ ផល​‬ ដែល​ជា​កម្មករ​សំណង់​ក្រីក្រ​ជួប​ឧ​បទ្ទ​ហេតុ​ឆក់​ខ្សែរ​ភ្លើង

ខេត្តសៀមរាប ៖ វី​តា​ល់​បាន​ធ្វើ​ដំណើរ​ដោយ​ពាំនាំ​ថវិកា​១​លាន​រៀល និង​ទឹក​ពិសា​វី​តា​ល់​មួយ​ចំនួន​របស់​មូលនិធិ​២៥៛ ទៅ​ប្រគល់​ជូន​លោក​ផាត់ ផល​‬ ដែល​ជា​កម្មករ​សំណង់​ក្រីក្រ​ជួប​ឧ​បទ្ទ​ហេតុ​ឆក់​ខ្សែរ​ភ្លើង  កាលពី​ថ្ងៃ​ទី​២៧ មេ​សា ២០១៥ កន្លង​ទៅ​នេះ​។ បច្ចុប្បន្ន​លោក​ត្រូវ​បាន​ពេទ្យ​កាត់​ជើង​ស្តាំ និង​ស្បែក​ក្បាល ដើម្បី​សង្គ្រោះ​ជីវិត​។ ប៉ុន្តែ​លោក​នៅ​ត្រូវការ​ជំនួយ​ជា​ថវិកា​ព្យាបាល​បន្ថែម​ទៀត ដើម្បី​វះកាត់​សាច់​ភ្លៅ​មក​ដាក់​លើ​ក្បាល ដែល​គ្រួសារ​គាត់​បាន​អះអាង​ថា ការ​វះកាត់​នឹង​ចំណាយ​អស់​២០​ម៉ឺន​បាត ដែល​ប្រមាណ​ជាង​២៤​លាន​រៀល ឬ​ជាង​៦​ពាន់​ដុល្លារ​អា​មេ​រិ​ក​។

ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​សោកនាដកម្ម​នេះ វី​តា​ល់​បាន​រៀបចំ​ក្រុមការងារ​ដើម្បី​យក​អំណោយ​សប្បុរស​ទៅ​ជូន ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ​ភ្លាម​ៗ​។ មិនមែន​ជា​លើក​ទី​១​ទេ ដែល​វី​តា​ល់​បាន​នាំ​យក​អំណោយ​ជា​ថវិកា​ទៅ​ជួយ​ជន​រង គ្រោះ​ដោយ​ផ្ទាល់​។

ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ​មុន​នេះ វី​តា​ល់ បាន​យក​ថវិកា​ចំនួន​១​លាន​រៀល ទៅ​ជូន​ជន​រង​គ្រោះ​ឈ្មោះ​ចឹក ភី ដោយ​ផ្ទាល់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដែល​បាន​ឆក់​ខ្សែភ្លើង​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បង្ខំចិត្ត​កាត់​ដៃ​ទាំង​សងខាង ដើម្បី​សង្គ្រោះ​ជីវិត​។ ជា​ការ​ពិត​ណាស់ ថវិកា​មូលនិធិ​២៥៛ របស់​វី​តា​ល់ ដែល​បាន​មក​ពី​ការ​គាំទ្រ​របស់​អតិថិជន​តែងតែ​ត្រូវ​បាន​យក​ទៅ​ជួយ​លើ​ការងារ​សង្គម បរិស្ថាន សប្បុរសធម៌ ពិសេស​គឺ​ការ​ចុះ​ជួយ​ជន​រង​គ្រោះ​ដោយ​ផ្ទាល់​ផង​ដែរ ដូច​ជា​លោកតា ប្រាជ្ញ ឈួ​ន ភិ​រម្យ​វោហារ​ចាប៉ី​ដង​វែង លោក​ហោ ម៉ៅ សន្តិសុខ​គំរូ​ជាដើម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក​ផាត់ ផល អាយុ​៣៤​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ប្រពន្ធ​ជា​អ្នក​លក់ដូរ​បន្តិចបន្តួច និង​មានកូន​ស្រី​ម្នាក់​អាយុ​០៥​ឆ្នាំ ដែល​គ្រួសារ​ទាំងមូល​ស្ថិត​ក្នុង​បន្ទុក​របស់​សុផល​តែ​ម្តង ។ ក្រោយ​ពេល​គ្រោះថ្នាក់ លោក​ត្រូវ​បាន​មេកា​របស់​ខ្លួន​បាន​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប តែ​ពេទ្យ​បាន​ប្រាប់​ថា អស់សង្ឃឹម​ហើយ ព្រោះ​សភាព​រង​គ្រោះ​ធ្ងន់ធ្ងរ​ពេក​។ ដោយ​ប្រពន្ធ​របស់​ជន​រង​គ្រោះ​មិន​អស់ចិត្ត ក៏​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ​។

ដើម្បី​ជួយ​ដល់​ផល វី​តា​ល់​ក៏​បាន​បញ្ជាក់​ថា ក្រុមការងារ​ស្វាគមន៍​រាល់​សប្បុរសជន​ផ្សេង​ៗ​ទៀត ដែល​មានចិត្ត​អាណិត និង​ចង់​ជួយ​សំរាល​បន្ទុក​ថ្លៃ​ព្យាបាល​របស់​ផល​។
លេខ​ទូរស័ព្ទ​ខាង​គ្រួសារ​លោក​ផាត់ ផល 012 899 386