ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាលបញ្ជូនខ្លួន​​ជនសង្ស័យ​ទៅ​​សាលាដំបូង​ ​ពីបទ​ចាប់​រំលោ.ភនារី​អាយុ​២១​ឆ្នាំ​

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំងៈ យុវជន​សង្ស័យ​ម្នាក់​ ត្រូវ​បាន​នគរបាលស្រុក​បរិបូរ​ណ៍​ចាប់​ឃាត់ខ្លួន និងកសាង​សំណុំរឿង​បញ្ជូន​​ទៅ​​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​​៦ ​សីហា ​២០១៥

ខេត្តកំពង់ឆ្នាំងៈ យុវជន​សង្ស័យ​ម្នាក់​ ត្រូវ​បាន​នគរបាលស្រុក​បរិបូរ​ណ៍​ចាប់​ឃាត់ខ្លួន និងកសាង​សំណុំរឿង​បញ្ជូន​​ទៅ​​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​​៦ ​សីហា ​២០១៥ បន្ទាប់​ពី​​ទទួល​បាន​ពាក្យ​​បណ្តឹង​ពី​ម្តាយ​នារី​រង​គ្រោះ​ថា ​បាន​ចាប់​កូនស្រី​គាត់​រំលោភ​កាលពី​ម៉ោង​៧​និង​៤០​នាទីយប់ថ្ងៃ​ទី​២ ​សីហា ​​២០១៥ នៅក្នុង​ឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៍ ។

សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូរ​ណ៍ ​បានឱ្យ​ដឹង​ថា ​យុវជនសង្ស័យ​ ឈ្មោះ ថោ ធួន អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​នារី​រង​គ្រោះ​​ ​អាយុ​២១ឆ្នាំ មានទីលំនៅ​ជាមួយ​គ្នា ។

ប្រភព​ដដែល​បាន​ស្រង់​​សម្តី​ក្នុង​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ​នារី​រង​គ្រោះ​​រៀប​រាប់​ថា មុន​ពេល​កើតហេតុ​ គាត់​ជា​ម្តាយ​បាន​ប្រើ​កូនស្រី​​ឱ្យ​ទៅ​មើល​កណ្តាប់​សំណាប​នៅ​ស្រែ​មានចម្ងាយ​ជាង​៥០​ម៉ែត្រ​ពី​ផ្ទះ ​ដោយ​​កូនស្រី​ទៅ​បាត់​យូ​រពេក​​​ក៏​ទៅ​តាម​រក ស្រាប់តែ​ជិតដល់​ជន្លង់​ចំបើងចម្ងាយ​ជាង​៣០​ម៉ែត្រ​ពី​ផ្ទះ​ ​​ឃើញ​កូនស្រី​គាត់​រត់​ទាំង​អាក្រាត​មក​រក​​គាត់​ ដោយ​យំ​ប្រាប់​ថា ឈ្មោះ​ ធួន ចាប់​នាង​រំលោភ ពេល​នោះ​គាត់​ជា​ម្តាយ​បានឃើញ​ឈ្មោះ ធួន រត់គេច​ខ្លួន​បាត់​ទៅ​ហើយ ។

​បើ​តាម​សម្តី​​ស្ត្រី​ជា​ម្តាយ​នារី​រង​គ្រោះ​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​​ថា មូលហេតុ​នាំ​ឱ្យ​​មានការ​យឺតយ៉ាវ​ក្នុង​ការ​ប្តឹង ​​​​ដោយសារ​តែ​​ជនសង្ស័យ​ជា​អ្នកស្រុក អ្នក​ភូមិ​ជាមួយ​គ្នា មិន​ចង់ឱ្យ​​វែង​ឆ្ងាយ គាត់​បាន​ហៅ​មក​សម្របសម្រួល​គ្នា​ដោយ​ឱ្យ​​ខាង​ប្រុសទទួលខុសត្រូវ​និង​រៀបចំ​ទុកដាក់​ឱ្យ​ តែ​​​ខាង​ប្រុស​មិន​ព្រម ហើយ​ក៏​ឈាន​ដល់​ការ​ចរចា​គ្នា​សំណង
ជា​ប្រាក់ ដែល​ដំបូង​ឡើង​គាត់​ទារ​៥​ពាន់​ដុល្លារ ហើយ​ក៏​បាន​ចរចា​គា្ន​​នៅ​​ត្រឹម​សំណង​២​ពាន់​ដុល្លារ និង​បានសន្យា​ប្រគល់​ប្រាក់​នៅ​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៥ ​លុះដល់​ថ្ងៃ​កំណត់​ប្រគល់​​ប្រាក់ ​ស្រាប់តែ​ខាង​ប្រុសប្រាប់​ថា គ្មាន​ប្រាក់​ទេ ប្តឹង​ដល់​ណា​ក៏​ប្តឹង​ទៅ ​ដោយសារ​តែ​ហេតុនេះ​ហើយ ​ទើប​គាត់​សម្រេច​ប្តឹងឱ្យ​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់ ៕

ព័ត៌មាន​លម្អិត​មាន​ផ្សាយជូន​នៅលើទំព័រកាសែត​កោះសន្តិភាព​