រាជធានីភ្នំពេញ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៧ សីហា នេះ តុលាការកំពូលបានបើកសវនាការប្រកាសសាលក្រមផ្តន្ទាទោសមនុស្ស៤នាក់ដាក់ពន្ធនាគារពី៤ទៅ៧ឆ្នាំ ពាក់ព័ន្ធករណីនាំថ្នាំពេទ្យដែលមានសារធាតុញៀនមកពីប្រទេសកូរ៉េចំនួន៧លានគ្រាប់។
ក្នុងសវនាការមានតែជនជាប់ចោទម្នាក់ប៉ុណ្ណោះបង្ហាញខ្លួន។ ពេលនេះជនជាប់ចោទទាំង៤នាក់បានប្តឹងសាទុក្ខ តែតុលាការកំពូលបានច្រានចោលបណ្តឹងនេះ ដោយសម្រេចតម្កល់សាលដីកាតុលាការឧទ្ធរណ៍ដដែល។
ជនជាប់ចោទទាំង៤នាក់ ១-ឈ្មោះហេង ជា ភេទប្រុស អាយុ៧៣ឆ្នាំ ជាអ្នកបកប្រែភាសាចិន, ២-ឈ្មោះតេង សុផល ភេទប្រុស អាយុ៤០ឆ្នាំ, ៣-ឈ្មោះជា បូហុក ភេទប្រុស អាយុ៣៤ឆ្នាំ និង៤-ឈ្មោះប៉ូ ហាល ជាជនបរទេស។
គួរបញ្ជាក់ថា ជនជាប់ចោទត្រូវបានតុលាការរកឃើញថា នាំថ្នាំពេទ្យដែលមានផ្ទុកសារធាតុញៀនពីប្រទេសកូរ៉េខាងត្បូងចំនួន៦៦កេសស្មើ៧លានគ្រាប់មកកម្ពុជា៕
ចែករំលែកព័តមាននេះ