ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​កូ​ឡុំ​ប៊ី​15​នាក់​ស្លា.ប់​ក្នុង​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​1​គ្រឿង

8 ឆ្នាំ មុន

ប៉ូលិស​ជាតិ​កូ​ឡុំ​ប៊ី​រាយការណ៍​ថា​ប៉ូលិស​១៥​នាក់​បាន​ស្លា.ប់​កាលពី​ថ្ងៃ​ទី​៤ សីហា ដោយសារ​ឧទ្ធម្ភាគចក្រ​ដែល​ពួក​គេ​ជិះ​ធ្លាក់​ក្នុង​ព្រៃ​ភ្នំ​មួយ នា​ភាគ​ពាយ័ព្យ​ប្រទេស​ពេល​បំពេញ​ប្រតិបត្តិការ​ប្រឆាំង​ពួក​ឧក្រិដ្ឋជន​ក្រុម CLAN USUGA ។

ប៉ូលិស​ជាតិ​កូ​ឡុំ​ប៊ី​រាយការណ៍​ថា​ប៉ូលិស​១៥​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​៤ សីហា ដោយសារ​ឧទ្ធម្ភាគចក្រ​ដែល​ពួក​គេ​ជិះ​ធ្លាក់​ក្នុង​ព្រៃ​ភ្នំ​មួយ នា​ភាគ​ពាយ័ព្យ​ប្រទេស​ពេល​បំពេញ​ប្រតិបត្តិការ​ប្រឆាំង​ពួក​ឧក្រិដ្ឋជន​ក្រុម CLAN USUGA   ។

CLAN USUGA  ជា​អង្គការ​ឧក្រិដ្ឋ​សំខាន់​មួយ​នៅ​កូ​ឡំ​ប៊ី ។ នា​ឱកាស​នៃ​ការ​វាយលុក​មួយ​ធ្វើ​ឡើង​ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រតិបត្តិការ​មាន​ឈ្នោះ​ថា AGAMEMNON  ប្រឆាំង​ក្រុម CLAN USUGA  នោះ​ឧទ្ធម្ភាគចក្រ​១​គ្រឿង​ធុន BLACKHAWK  បាន​ធ្លាក់​ក្នុង​តំបន់​ព្រៃ​ភ្នំ​មួយ​ចន្លោះ​ទីក្រុង CAREPA   និង​ក្រុង  CHIGORODO ជាមួយ​មនុស្ស​ជិះ​១៧​នាក់​ហើយ​១៥​នាក់​បាន​ត្រូវ​ស្លាប់ ។

តាម​សេចក្ដី​ប្រកាស​មួយ​របស់​ប៉ូលិស​ថា​ឧទ្ធម្ភាគចក្រ​នោះ​ធ្លាក់​ដោយសារ​បញ្ហា​មេកា​និក ។

គណៈកម្មាធិការ​កាកបាទក្រហម​អន្ដរជាតិ CICR បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​សោកនាដកម្ម​នោះ​ដែល​បណ្ដាល​ឲ្យ​ប៉ូលិស​១៥​នាក់​ស្លាប់​និង​២​នាក់​ទៀត​រង​របួស ។