ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ទឹកប្រាក់​នាំ​ចេញ​កាហ្វេ និង​កៅស៊ូ​របស់​វៀតណាម​ធ្លាក់​ចុះ

8 ឆ្នាំ មុន

ហូ​ជី​មិ​ញ ៖ ទំហំ​ទឹកប្រាក់​នៃ​ការ​នាំ​ចេញ​កាហ្វេ និង​កៅស៊ូ​របស់​ប្រទេស​វៀតណាម​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ថយ​ចុះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​អត្រា​ប្រចាំឆ្នាំ​២០១៥ នេះ ។

តាម​តួលេខ​ទិន្នផល​កៅស៊ូ​សម្រេច​បាន​ចំនួន​៥១៩.០០០​តោន

ហូ​ជី​មិ​ញ ៖ ទំហំ​ទឹកប្រាក់​នៃ​ការ​នាំ​ចេញ​កាហ្វេ និង​កៅស៊ូ​របស់​ប្រទេស​វៀតណាម​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ថយ​ចុះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​អត្រា​ប្រចាំឆ្នាំ​២០១៥ នេះ ។

តាម​តួលេខ​ទិន្នផល​កៅស៊ូ​សម្រេច​បាន​ចំនួន​៥១៩.០០០​តោន ដែល​មាន​តម្លៃ​ទឹកប្រាក់​៧៦០​លាន​ដុល្លារ កើនឡើង​១៣,៦% ចំពោះ​បរិមាណ ប៉ុន្តែ​ធ្លាក់​ចុះ​៩,២% បើ​គិត​ជា​តម្លៃ​ទឹកប្រាក់ ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤ ។ ចំណែក​តម្លៃ​នាំ​ចេញ​ជា​មធ្យម គឺ​១.៤៥៧​ដុល្លារ​ក្នុង​មួយ​តោន​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​នេះ​ធ្លាក់​ថ្លៃ​២២,២៨% ពី​ឆ្នាំទៅ ។ ចិន ម៉ា​ឡេ​ស៊ី និង​ឥណ្ឌា នៅ​តែ​ជាទី​ផ្សារ​ប្រើប្រាស់​ធំ​ជាងគេ​បំផុត​ទាំង​បី​ដដែល​របស់​វៀតណាម​ដែល​កាន់កាប់​ផ្សារ​ហ៊ុន​៧២,៤% ។

ជាមួយ​គ្រានោះ​ដែរ ការ​នាំ​ចេញ​កាហ្វេ​សម្រេច​បាន​ត្រឹមតែ​៧៩២.០០០​តោន​ប៉ុណ្ណោះ​ដែល​មាន​តម្លៃ​ទឹកប្រាក់​១,៦៣​ពាន់​លាន​ដុល្លារ​នៅ​ចុងខែ​កក្កដា ធ្លាក់​ចុះ​៣៤%​នូវ​បរិមាណ និង​៣៣,៧% ចំពោះ​ទំហំ​ទឹកប្រាក់ ៕