ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនដៃ​ឆៅ​បា.ញ់​មនុស្ស​នៅមុខ​ក្លឹប​​ឡឺ​វេស ត្រូវចាប់ខ្លួន​បានម្នាក់ហើយ

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​ជនដៃ​ដល់​​បា.ញ់​មនុស្ស​មិន​ញញើត​ដៃ​បណ្តាល​​ឱ្យ​និស្សិត​​២នាក់​​រង​របួស​ធ្ងន់ នៅមុខ​ក្លឹប​​ខារ៉ាអូខេ​ឡឺវេស​នោះ ត្រូវបាន​​សមត្ថ​កិច្ច​​​ស្រាវជ្រាវ​​ចាប់ខ្លួន​​បាន​ម្នាក់​​ហើយ​កាល​ពី​ព្រឹកថ្ងៃទី​​១១ កុម្ភៈ ២០១១ គឺ​សហ​ការ​​ជាមួយអង្គ​ភាព​ភូមិ​​ភាគពិសេស​​ចាប់ខ្លួន​​​យក​ចេញពី​បន្ទាយ​តែម្តង ព្រោះជន​ដៃ​​ដល់​ជា​មន្ត្រី​​យោធា​ស័ក្តិ​៣ បំរើការ​​ក្នុងអង្គភាព​​​ភូមភាគ​​ពិសេស

រាជ​ធានី​ភ្នំពេញ ៖ ​ជនដៃ​ដល់​​បាញ់​មនុស្ស​មិន​ញញើត​ដៃ​បណ្តាល​​ឱ្យ​និស្សិត​​២នាក់​​រង​របួស​ធ្ងន់ នៅមុខ​ក្លឹប​​ខារ៉ាអូខេ​ឡឺវេស​នោះ ត្រូវបាន​​សមត្ថ​កិច្ច​​​ស្រាវជ្រាវ​​ចាប់ខ្លួន​​បាន​ម្នាក់​​ហើយ​កាល​ពី​ព្រឹកថ្ងៃទី​​១១ កុម្ភៈ ២០១១ គឺ​សហ​ការ​​ជាមួយអង្គ​ភាព​ភូមិ​​ភាគពិសេស​​ចាប់ខ្លួន​​​យក​ចេញពី​បន្ទាយ​តែម្តង ព្រោះជន​ដៃ​​ដល់​ជា​មន្ត្រី​​យោធា​ស័ក្តិ​៣ បំរើការ​​ក្នុងអង្គភាព​​​ភូមភាគ​​ពិសេស ។​

ជនដៃ​ដល់​​ម្នាក់នេះ​ឈ្មោះ​​សុខ សុ​វណ្ណ ជិះ​រថ​យន្ត​ម៉ាកឡិចស៊ីស ស៊េរី​​៤៧០ ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-2220 ឥឡូវ​កំពុងត្រូវ​បាន​សាកសួរ​នៅអធិការដ្ឋាន​នគរបាល​ខណ្ឌ​​ទួល​គោក​​​ ពាក់ព័ន្ធ​​នឹង​ជម្លោះ​​បាញ់​​ប្រហារ​នេះ​ ។ ការ​ស្រាវជ្រាវ​​ចាប់ខ្លួន​បាននេះ គឺធ្វើឡើង​​តាមរយៈ​ស្លាកលេខរថយន្ត​ ភ្នំពេញ 2Q-2220 នេះ​ឯង និង​ដក​ហូត​​បានកាំភ្លើង​​ខ្លី​ ស៊េរី​​ទំនើប​១ដើម…​ឥឡូវ​នេះ​ប៉ូលិស​កំពុង​ស្វែង​រក​ចាប់ខ្លួន​​បក្ស​ពួក​របស់​គេ​​ច្រើននាក់​​ជា​បន្ត​ទៀត ។​

គួររំលឹក​ថា និស្សិត​២​នាក់​បាន​រង​របួស​ដោយ​​ការ​បាញ់​​ពី​​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ជិះ​រថ​យន្ត​ឡិច​ស៊ីស​ ពណ៌ស​​២​គ្រឿង បន្ទាប់​ពី​ចេញ​ពី​ផឹក​ស៊ី​ទាស់​​ពាក្យ​សំដី​គ្នា​នៅ​ក្លឹប​​ខារ៉ា​អូខេ​ឡឺ​វេស ។​ សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ហេតុ​ការណ៍​នោះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២រំលង​អធ្រាត្រ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ នៅ​មុខហាង​​ខារ៉ា​អូ​ខេ​ឡឺ​វេស ស្ថិត​នៅ​ផ្លូវ​លេខ​២៣០​ សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌ​ទួល​គោក រាជ​ធានី​ភ្នំពេញ។ ជន​រង​គ្រោះ​ ១-ឈ្មោះ​ឈួន វិឆ្ឆ័យ ភេទ ប្រុស អាយុ​២១​ឆ្នាំ ជា​និស្សិត​ រស់​នៅ​ផ្ទះ​លេខ​១៤៨​A មហា​វិថី​ម៉ៅ​សេ​ទុង​ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌ​ចំការ​មន​ រង​របួស​​១​គ្រាប់​ចំ​ត្រចៀក​ខាង​ស្តាំ​គ្រាប់​បៀម​កំពុង​សំរាក​ព្យាបាល​នៅ​គ្លីនិក​​ទួល​គោក​ និង​២-ឈ្មោះ​ហែម សុធា​រាន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​និស្សិត​ មាន​ទី​លំនៅ​​ក្នុង​ខេត្ត​កំពង់​ចាម​ រង​របួស​១​គ្រាប់​ចំ​ភ្លៅ​ស្តាំធ្លាយត្រូវ​េគ​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​។

សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ​ជន​ដៃ​ដល់​មាន​គ្នា​ប្រមាណ​៥​ទៅ​៦​នាក់​ជិះ​រថ​យន្ត​ម៉ាក​ឡិច​ស៊ីស​៤៧០​ពណ៌​ស​ ២​គ្រឿង​ ប្រដាប់​​ដោយ​កាំ​ភ្លើង​ម៉ាក​ឡុក​​។ ក្រុម​នេះ​បើក​រថយន្ត​ដេញ​បាញ់​រថ​យន្ត​ចំនួន​២​គ្រឿង​​ និង​ម៉ូតូ​​របស់​ក្រុម​ជន​រង​គ្រោះ​ជា​ច្រើន​គ្រាប់​។ ការ​​ផ្ទុះ​អាវុធ​នេះ បន្ទាប់​ពី​ពួក​គេ​ទាំង​២​ក្រុម​ទាស់​​ពាក្យ​សំដី​គ្នា​នៅ​មុខ​ហាង​ខារ៉ា​អូ​ខេ​​ឡឺ​វេស​។ ទោះ​បី​ជា​យ៉ាង​ណា​ក្តី គេ​ពុំ​ដឹង​ថា ពួក​គេ​មាន​ទំនាស់​គ្នា​រឿង​អ្វី​​ឡើយ​ តែបើ​តាម​សាក្សី​ខ្លះ​ថា មក​ពី​ផឹក​ស្រវឹង​​ឌឺ​ដង​ដាក់​គ្នា​ ខ្លះ​ទៀត​ថា ​ទំនាស់​រឿង​ស្រី ៕