ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសនំាម្តាយមីង២នាក់​ដែលលក់ព្រហ្មចារីក្មួយ​ស្រីអាយុ១៣ឆ្នាំ​និងអ្នកទិញ​ទៅបង្ហាញ​នៅកន្លែងកើតហេតុ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ប៉ូលិសប្រឆាំងការជួញ​ដូរមនុស្សនិងការពារអនីតិជន​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​នៅម៉ោងជាង១១ថ្ងៃត្រង់នេះ ​បាននំាខ្លួន​ម្តាយមីង២នាក់​

រាជធានីភ្នំពេញ ៖​ ប៉ូលិសប្រឆាំងការជួញ​ដូរមនុស្សនិងការពារអនីតិជន​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​នៅម៉ោងជាង១១ថ្ងៃត្រង់នេះ ​បាននំាខ្លួន​ម្តាយមីង២នាក់​ដែលលក់ព្រហ្មចារីក្មួយស្រីអាយុ១៣ឆា្នំ ​​ និង ​មេការសំណង់ម្នាក់ដែល​​ជាអ្នកទិញទៅបង្ហាញសកម្មភាព​នៅក្នុងផ្ទះសំណាក់​ ណៃ អ៊ីន ​ស្ថិតក្នុងភូមិ៣​ សង្កាត់ច្រំាងចំរេះ ខណ្ឌប្ញស្សីកែវ ។

គួរបញ្ជាក់ថា ​រឿងហេតុម្តាយមីង២នាក់​លួលោមចាប់បង្ខំាង​ក្មួយស្រីជនជាតិខ្មែរអ៊ីស្លាម ​និងលក់ព្រហ្មចារីទៅឲ្យឈ្មោះ​ ឈិន ឆៃលី​ ជាមេការសំណង់​ក្នុងតម្លៃ១៥០០​ដុល្លារ​នេះ បានកើតឡើង​តំាងពីឆ្នាំ២០១៤មកម្ល៉េះ ។

ជនសង្ស័យជាម្តាយមីងទំាង២នាក់​ ដែលប៉ូលិសឃាត់ខ្លួន​ជាបន្តបន្ទាប់ចាប់តំាងពី​រសៀលថ្ងៃទី០៣ សីហា ​២០១៥នោះ​ ម្នាក់ឈ្មោះ ជា សាហ្វី ​និង​ ម្នាក់ទៀតជាបងឈ្មោះ ជា ស្រស់​ អាយុ៣២ឆា្នំ ។

ព័ត៌មាលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មានកោះសន្តិភាព ៕