ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅអធិការ​វត្ត​សាវ​លីង​ជាប់ចោទ​យក​ដូនជី​ធ្វើ​ស្រី​កំណាន់

8 ឆ្នាំ មុន

ចៅអធិការ​វត្ត​សាវ​លីង​ព្រះ​ជន្ម​៥០​ឆ្នាំ​នាម​ស៊ី យ៉ុ​ង​ស៊ី​ន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ជាប់ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​លួច​មាន​ស្រី​កំណាន់​ដែល​ជា​ដូនជី​ក្នុង​វត្ត​នោះ​ហើយ​ថែម​ទាំង​មានកូន​លួចលាក់​ជាមួយ​គ្នា​ទៀត​ផង​។

ចៅអធិការ​វត្ត​សាវ​លីង​ព្រះ​ជន្ម​៥០​ឆ្នាំ​នាម​ស៊ី យ៉ុ​ង​ស៊ី​ន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ជាប់ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​លួច​មាន​ស្រី​កំណាន់​ដែល​ជា​ដូនជី​ក្នុង​វត្ត​នោះ​ហើយ​ថែម​ទាំង​មានកូន​លួចលាក់​ជាមួយ​គ្នា​ទៀត​ផង​។ រឿងអាស្រូវ​នោះ​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ក្រោយ​ពេល​អតីត​ព្រះសង្ឃ​វត្ត​សាវ​លីង​នាម​ស៊ី សេង​យី ទម្លាយ​អាថ៌​កំបាំង​ពាក់ព័ន្ធ​នឹង​ចៅអធិការ​វត្ត​សាវ​លីង​អង្គ​នោះ ។

យោង​តាម​ប្រភព​ព័ត៌មាន​ក្នុងស្រុក​អះអាង​ថា ព្រះ​ចៅអធិការ​នាម​ស៊ី យ៉ុ​ង​ស៊ី​ន បាន​យក​លុយ​វត្ត​ឱ្យ​ស្រី​កំណាន់​របស់​ខ្លួន​ជាង​២​ម៉ឺន​ដុល្លារ​។ ក្រៅពី​នេះ​ព្រះ​អង្គ​យក​លុយ​របស់​វត្ត​សាវ​លីង​ទៅ​ប្រើប្រាស់​ក្នុង​គោលបំណង​ផ្ទាល់ខ្លួន ព្រមទាំង​ត្រៀម​សាងសង់​សណ្ឋាគារ​សាវ​លីង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ទៀត​ផង ។

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទប្រកាន់​នោះ​ចៅអធិការ​វត្ត​សាវ​លីង​អះអាង​ថា លោកសង្ឃ​ស៊ី សេង​យី ត្រូវ​បាន​បណ្តេញ​ចេញពី​វត្ត​តាំងពី​ចុងឆ្នាំ​១៩៨០​ម្ល៉េះ​ដោយសារ​តែ​មិន​គោរព​ច្បាប់ទម្លាប់​របស់​វត្ត ។ អ្វី​ៗ​ដែល​ជន​នោះ​លើកយក​មក​និយាយ​សុទ្ធតែ​ជា​ការ​មួលបង្កាច់​ប៉ុណ្ណោះ ពោល​គឺ​គ្មាន​ភស្តុ​តាង និង​សាក្សី​ទេ ។

ទោះជា​យ៉ាងណា​ក្តី​សំណុំរឿង​ដ៏​ចម្រូងចម្រាស​រវាង​ចៅអធិការ និង​អតីត​ព្រះសង្ឃ​គង់នៅ​វត្ត​សាវ​លីង​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ពី​អាជ្ញាធរ​ប្រចាំ​តំបន់​ដើម្បី​ស្វែងរក​ការណ៍​ពិត ។ ចៅអធិការ​វត្ត​សាវ​លីង​ត្រូវ​អាជ្ញាធរ​ហាម​មិន​ឱ្យ​និមន្ត​ទៅ​ក្រៅប្រទេស​ឡើយ ដរាបណា​ការណ៍​ពិត​មិន​ទាន់​រក​ឃើញ​នៅឡើយ ។

លោកសង្ឃ​ស៊ី យ៉ុ​ង​ស៊ី​ន​បាន​ក្លាយជា​ចៅអធិការ​វត្ត​សាវ​លីង​ទី​១៣ បន្ទាប់​ពី​ចៅអធិការ​ស៊ី ស៊ី​ង​សេង ។ ចៅអធិការ​ស​ស៊ី យ៉ុ​ង​ស៊ី​ន បាន​កសាង​ស្នាដៃ​សម្រាប់​វត្ត​សាវ​លីង ក៏​ដូច​ជា​យកចិត្តទុកដាក់​ទូន្មាន​ព្រះសង្ឃ​ក្នុង​វត្ត​ឱ្យ​គោរព​តាម​ពុទ្ធ​ប្បញ្ញត្តិ ។ ក្រៅពី​នេះ​ធ្លាប់​បាន​ជួប​ជាមួយ​ព្រះ​មហាក្សត្រី​យ៍​អង់គ្លេស អេ​លី សា​បែ​តទី​២ និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple គឺ​លោក​ធី​ម​ខុ​ក ព្រមទាំង​បុគ្គល​ថ្នាក់ខ្ពស់​លើ​ពិភពលោក​មួយ​ចំនួន​ទៀត ។ ព្រះ​អង្គ​ចូល​ចិត្ត​ប្រើ​នាឡិកា​អេ​ឡិច​ត្រូ​និករ​បស់​ក្រុមហ៊ុន Google គឺ Google Glass និង​ស្មា​ត​ហ្វូ​ន​ស៊េរី​ទំនើប iPhone 6 របស់​ក្រុមហ៊ុន Apple ៕