ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ធាត់​ជិះ​កង់​សម្រក​ទម្ងន់​បាក់​កង់​កណ្តាលផ្លូវ

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក Eric Hites ជនជាតិ​អា​មេ​រិ​ក អាយុ​៤០​ឆ្នាំ ទម្ងន់​២៥៤​គីឡូក្រាម បាន​ធាក់​កង់​លើ​ចម្ងាយ​ផ្លូវ​វែង​ឆ្ងាយ ដើម្បី​សម្រក​ទម្ងន់ ប៉ុន្តែ​កង់​ទ្រ​ទម្ងន់​មិន​បាន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក Eric Hites ជនជាតិ​អា​មេ​រិ​ក អាយុ​៤០​ឆ្នាំ ទម្ងន់​២៥៤​គីឡូក្រាម បាន​ធាក់​កង់​លើ​ចម្ងាយ​ផ្លូវ​វែង​ឆ្ងាយ ដើម្បី​សម្រក​ទម្ងន់ ប៉ុន្តែ​កង់​ទ្រ​ទម្ងន់​មិន​បាន ក៏​វៀច​ខ្នង​ទៅ​មុខ​ទៀត​លែង​រួច ។ កង់​នោះ​ខូច​នៅ​ពាក់​កណ្តាលផ្លូវ ក្នុង​ក្រុង​ធី​វើ​តុ​ន ឆ្ងាយ​ពី​ក្រុង​ហ្វេ​ល​ម៉ៅ ចម្ងាយ​១៤៥ គីឡូម៉ែត្រ ជាទី​ក្រុង​ចាប់ផ្តើម​ចេញដំណើរ ។

ក្នុង​ស្ថានភាព​បែប​នោះ ហាង «Newport Bicycle» នៅ​រដ្ឋ​រ៉ូ​ត​អី​ុ​ស្លង់ បាន​ផលិត​កង់​ឱ្យ Eric Hite ដោយ​អាច​ទទួល​ទម្ងន់​បាន​ដល់​ទៅ​២៥៤​គីឡូក្រាម ។
ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​កន្លង​មក លោក Eric Hites អាច​សម្រក​ទម្ងន់​បាន​២៧​គីឡូក្រាម ។

លោក Eric Hites និយាយ​ថា រូបគេ​ជា​មនុស្ស​ធាត់ និង​មាន​គម្រោង​សម្រក​ទម្ងន់​ឱ្យ​បាន​ជាង​១០០​ផោន ឬ​ជាង​៤៥​គីឡូក្រាម ។ រូបគេ​កំពុង​ត្រៀម​សរសេរ​សៀវភៅ​ទី​២​ស្តី​ពី​ជីវប្រវត្តិ​របស់​ខ្លួន ។ សៀវភៅ​ទី​១ ជា​សៀវភៅ​ទាក់ទិន​នឹង​ការ​ធ្វើ​ម្ហូបអាហារ​មានឈ្មោះ​ថា «Everybody Loves Ramen» បង្ហាញ​ពី​ក្បួន​មុខម្ហូប​ចំនួន​៥០​មុខ ដែល​គេ​ច្នៃប្រឌិត​ដោយ​ខ្លួនឯង កាលពី​នៅ​រៀន ៕