ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2018 អ្នក​វិទ្យាសាស្ត្រ​ខួង​ចូល​ស្រទាប់ Mantle នៃ​ផែនដី

8 ឆ្នាំ មុន

នៅ​ឆ្នាំ​២០១៨ គឺជា​ការ​ប៉ុនប៉ង​ដំបូង​ដែល​អ្នក​វិទ្យាសាស្ត្រ​សម័យ​ទំនើប​ជឿជាក់​ថា​នឹង​អាច​ទាញ​យក​គំរូ​ស្រទាប់ Mantle ផ្នែក​ក្នុង​នៃ​ភព​ផែនដី​ដែល​លាតសន្ធឹង​ចន្លោះ​សំបក​ផែនដី និង​ស្នូល​ខាងក្រៅ​មក​សិក្សា ។

នៅ​ឆ្នាំ​២០១៨ គឺជា​ការ​ប៉ុនប៉ង​ដំបូង​ដែល​អ្នក​វិទ្យាសាស្ត្រ​សម័យ​ទំនើប​ជឿជាក់​ថា​នឹង​អាច​ទាញ​យក​គំរូ​ស្រទាប់ Mantle ផ្នែក​ក្នុង​នៃ​ភព​ផែនដី​ដែល​លាតសន្ធឹង​ចន្លោះ​សំបក​ផែនដី និង​ស្នូល​ខាងក្រៅ​មក​សិក្សា ។ ការ​ខូង​ចូល​ស្រទាប់ Mantle ក្លាយជា​ការណ៍​ពិត​ក្រោយ​ពេល​បច្ចេកវិទ្យា​ខួង​កាន់តែ​ទំនើប ។

ប្រតិបត្តិការ​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ដែល​ជា​កន្លែង​សំបក​ផែនដី​មាន​សភាព​ស្តើង​ជាងគេ ប៉ុន្តែ​វា​ទាមទារ​ឱ្យ​មាន​ឧបករណ៍​ខួង​ទំនើប និង​មិន​បង្ក​ផល​ប៉ះ cពាល់​ដល់​បរិស្ថាន​នៅ​ក្បែរ​នោះ ។ សីតុណ្ហភាព​នៅ​ទីនោះ​ចាប់ពី ៥០០​អង្សា​សេ ទៅ​៩០០​អង្សា​សេ​នៅ​ឯ​ព្រំដែន​ផ្ទៃ​ខាងលើ​នៃ​សំបក​ផែនដី ខណៈ​ពេល​សម្ពាធ​លើស​ពី​២១​លាន​គីឡូក្រាម​ក្នុង​១​ម៉ែត្រការ៉េ ។ រហូត​មក​ទល់​ពេល​នេះ​នៅ​តែ​មាន​ចំណុច​ខ្វះខាត​ពី​ការ​យល់​ដឹង​ពី​ស្រទាប់ Mantle ហើយ​នេះ​គឺជា​លើក​ទី​១ ហើយ​ដែល​អ្នក​វិទ្យា សាស្ត្រ​អាច​សិក្សា​ក៏​ដូច​ជា​វិភាគ​ស៊ីជម្រៅ​ពី​ស្រទាប់​មួយ​នេះ ។ រីឯ​ទិន្នន័យ​ទាំងអស់​នឹង​ត្រូវ​បង្ហាញ​ថា​តើ​ប៉ុន្មាន​ភាគរយ​ប្រភព​ដើម​នៃ​ភព​ផែនដី និង​ប្រវត្តិ​នៃ​ការ​កកើត
ទៀត​ផង ។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ខួង​ចូល​ស្រទាប់ Mantle នឹង​ផ្តល់​ការ​ឈ្វេងយល់​ពី​ដំណើ​ការ​ស្រទាប់​នេះ ហើយ​អ្វី​ដែល​សំខាន់​ជាងនេះ​ទៅ​​ទៀត​នោះ គឺជា​ការ​យល់​ដឹង​ពី Plate Tectonics ដែល​បង្ក​ឱ្យ​មាន​រញ្ជួយ​ដី រលក​យក្ស​ស៊ូ​ណា​មី និង​ប​ន្ទុះ​ភ្នំភ្លើង​ជាដើម​៕