ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ារូបស្រស់​ អ៊ា​ន សៀវ​ម៉ី ​ដើរ​ចេញ​​ពី​តុលាការ​អត់​​ស្តីមួយ​ម៉ាត់​ណា​​​ឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ព័ត៌មាន​ចុង​ក្រោយ​ថា ឧកញ៉ា​រូប​ស្រស់ អ៊ា​ន សៀវ​ម៉ី​ ត្រូវ​បាន​លោក​ចៅក្រម​ប្រាប់​យ៉ាង​ខ្លី​ថា «ឱ្យ​ទៅ​ផ្ទះ​សិន និង​មាន​នីតិវិធី​ក្រោយ​ទៀត» ។…

រាជធានី​ភ្នំពេញ ៖ តាម​ព័ត៌មាន​ចុង​ក្រោយ​ថា ឧកញ៉ា​រូប​ស្រស់ អ៊ា​ន សៀវ​ម៉ី​ ត្រូវ​បាន​លោក​ចៅក្រម​ប្រាប់​យ៉ាង​ខ្លី​ថា «ឱ្យ​ទៅ​ផ្ទះ​សិន និង​មាន​នីតិវិធី​ក្រោយ​ទៀត» ។ ទោះ​បី​ជា​បែប​​ណា ការ​សាកសួរ​អស់​ជា​ច្រើន​ម៉ោង​ នៅថ្ងៃទី២៩ មករា ២០២១​ គិតត្រឹមម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ​ត្រូវ​បាន​អម​ដោយ​មេធាវី​ម្នាក់ ចាក​ចេញពី​អគារ​សាលាដំបូង​មក​វិញ ដោយ​មិន​និយាយ​ស្តី​មួយ​ម៉ាត់​ណា​សោះ​ជាមួយ​អ្នក​កាសែត​នានា ដែល​នាំ​គ្នា​រង់ចាំ​នៅ​មុខ​សាលាដំបូង​ឡើយ ហើយ​បាន​ឡើង​ជិះ​រថយន្ត​ទំនើប​ឡិច​ស៊ី​ស​៥៧០ ពណ៌​ស​​មួយ​គ្រឿង​ចេញ​ទៅ។

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ឆ្លើយ​តប​ ជុំវិញ​ការ​តាម​ចាប់ខ្លួន​ឧកញ៉ា អ៊ា​ន សៀវ​មុ​ី
យោង​តាម​ប្រភព​ពី​ទំព័រ​ហ្វេ​សបុ​៊​ក​ផ្លូវការរបស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គ
ស្នងការដ្ឋាន​នគរបាល​ជាតិ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមក​រា ឆ្នាំ​២០២១ ដដែល​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ចំពោះ​ចំណាត់ការ​តាម​ចាប់ខ្លួន​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី គឺ​អនុវត្ត​ក្នុង​នាម​ជាម​ន្ដ្រី​នគរបាល​យុត្តិធម៌ ដើម្បី​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​យក​មក​ប្រគល់​ជូន​ចៅក្រម​សុ​ើ​ប​សួរ​តែ​ប៉ុណ្ណោះ ដើម្បី​ធ្វើការ​សួរនាំ ​និង​ចាត់​បន្ដ​តាម​នីតិវិធី​ច្បាប់​។

សូមបញ្ជាក់ ឧកញ៉ា​រូប​ស្រស់ អ៊ា​ន សៀវ​ម៉ី ដែល​គេ​ស្គាល់​ថា​ ជា​អ្នកលក់​ឡេ​តាម​អន​ឡាញ​ល្បីឈ្មោះ និង​ជា​អ្នកមាន​ស្តុកម្នាក់​បាន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ​ គឺ​លោកស្រី ស៊ លី​ណា តាម​ដីកា​របស់​តុលាការ នា​រសៀល​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២១​នេះ ពាក់ព័ន្ធ​លើ​បណ្តឹង​បរិហារកេរ្ដិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​ដែល​ប្រព្រឹត្ដ​នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ឧកញ៉ា​រូប​នេះ​បាន​ស្នើ​សុំ​សមត្ថកិច្ច​មិន​ឲ្យ​មានការ​ចាប់ខ្លួន ក្រោយ​ការ​ឡោម​ព័ទ្ធ​ដល់​លំនៅ​ឋាន​កាលពី​ថ្ងៃ​ទី​២៦ មក​រា​កន្លង​មកនេះ ។

គេ​ហាក់​នៅ​ចាំ​ថា កាលពី​ថ្ងៃ​២៣ ធ្នូ ឆ្នាំ​២០២០​កន្លង​មក ឧកញ៉ា​សាច់​សខ្ចី អ៊ា​ន សៀវ​ម៉ី រូប​នេះ បាន​បន្លំ​ខ្លួន​ជិះ​រថយន្ត​ម៉ាក​ព្រូស​មក​កាន់​សាលាដំបូង​ម្ដង តែ​មិនដឹង​ថា មក​បំភ្លឺ​តុលាការ​នោះ​ជា​សំណុំរឿង​អ្វី​ទេ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ជុំវិញ​ការ​ឡោម​ព័ទ្ធ​វីឡា​ឧកញ៉ា​រូប​ស្រស់​អ្នកលក់​ឡេ​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅ​តាម​ឃ្លាំមើល តាំងពី ម៉ោង​១០​ព្រឹក​មក​ម្ល៉េះ ដោយ​មាន​ទាំង​មេធាវី​ដើមបណ្ដឹង​ក៏​ចុះ​ទៅ​ដែរ ក្នុង​បំណង​អនុវត្ត​ដីកា​ឃាត់ខ្លួន​ឧកញ៉ា​រូប​នេះ ដោយសារ​មិន​ចូលខ្លួន​តាម​ដីកា​កោះហៅ​រហូត​ដល់​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ទើប​សម្រេច​ធ្វើការ​ឡោម​ព័ទ្ធ​ដោយ​កម្លាំង​សមត្ថកិច្ច​ច្រើន​នាក់ ។

សូម​បញ្ជាក់​ទៀតថា កាលពី​រសៀល​ថ្ងៃ​ទី​២៦ មក​រា​កន្លង​មក កម្លាំង​នគរបាល​ព្រហ្ម​ទណ្ឌ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឡោម​ព័ទ្ធ​វីឡា​មួយ​កន្លែង​របស់​ឧកញ៉ា​រូប​ស្រស់ អ៊ា​ន សៀវ​ម៉ី ដែល​ការ​ឡោម​ព័ទ្ធ​នេះ គឺ​មាន​បំណង​ឃាត់ខ្លួន​ទៅ​តាម​ដីកា​តុលាការ ដោយសារ​តែ​មិន​ព្រម​ចូលខ្លួន​បំភ្លឺ​តាម​ដីកាកោះ​ហើយ ។ ប៉ុន្តែ​ការ​ឡោម​ព័ទ្ធ​នោះ​ពុំ​បាន​ចាប់ខ្លួន​នោះ​ទេ ដោយ​ឧកញ៉ា​រូប​នោះ​បាន​គេច​ខ្លួន តែ​ក្រុម​អ្នក​តាមដាន​ថា​ការ​គេចខ្លួន​បែប​នេះ​មិនល្អ​នោះ​ឡើយ​សម្រាប់​ផ្លូវច្បាប់ ។

ហេតុការណ៍​ឡោម​ព័ទ្ធ​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល នៅ​ក្នុង​បុរី​មូ​ន​ថោ​ន (MOON TOWN) ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

យោង​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ដែល​ជា​ម្ចាស់​វីឡា​ខាងលើ​មានរឿង​បរិហារកេរ្តិ៍​ទៅលើ​លោក​​ជំទាវ​មាន​ឥទ្ធិពល​២​រូប​ហើយ​ត្រូវ​បាន​លោក​ជំទាវ​ទាំង​២​រូប​នោះ​ដាក់​ពាក្យ​ប្ដឹង​ទៅ​នគរបាល​ក្រសួងមហាផ្ទៃ ។ ទីបំផុត សំណុំរឿង​នេះ​បាន​ធ្លាក់​ដល់​ដៃ​តុលាការ ទើប​មាន​ដីកាកោះ​អញ្ជើញ​ឧកញ៉ា​សៀវ​ម៉ី​នេះ ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។

ប្រភព​ដដែល​ឱ្យ​ដឹង​ថា អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ដែល​ចេញ​ដោយ​ចៅក្រម​សុ​ើ​ប​សួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អនុវត្ត​តាម​តួនាទី​ភារកិច្ច ក្នុង​នាម​ជាម​ន្ដ្រី​នគរ​បាល​​យុត្តិធម៌ កម្លាំង​ការិយាល័យ​សុ​ើ​ប​ការណ៍​នៃ​នាយកដ្ឋា​ន​នគរបាល​ព្រហ្មទណ្ឌ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២១ បាន​ចុះ​ទៅ​ចាប់ខ្លួន ឧកញ៉ា អ៊ា​ន សៀវ​ម៉ី នៅផ្ទះ​វីឡា​មួយ ក្នុង​បុរី​មូ​នថោ​ន ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប៉ុន្ដែ​ការ​ចាប់ខ្លួន​នោះ​មិន​បាន​សម្រេច​ឡើយ ដោយ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បណ្ដឹង​បរិហារកេរ្ដិ៍​នេះ បាន​គេច​ចេញពីផ្ទះ​របស់​ខ្លួន ។ ដូច្នេះ បន្ទាប់​ពី​ឡោម​ព័ទ្ធ​ផ្ទះ​វីឡា​ខាងលើ​អស់​ជា​ច្រើន​ម៉ោង និង​រក​មិនឃើញ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក៏​សម្រេច​ដក​ចេញ​មក​វិញ ៕

អត្ថបទសរសេរ ដោយ