ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ ចំនួន​២ នៅ​ខេត្តកំពត

3 ឆ្នាំ មុន

ខេត្តកំពត ៖ រាជរដ្ឋាភិបាល ចេញ​អនុក្រឹត្យ​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ ២​កន្លែង ក្នុងស្រុក​បន្ទាយមាស និង​ស្រុក​ដងទង់ ខេត្តកំពត​ដើម្បី​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី សោភណភាព​ទេសភាព​ធម្មជាតិ និង​តម្លៃ​ធម្មជាតិ​ផ្សេង​ទៀត…

ខេត្តកំពត ៖ រាជរដ្ឋាភិបាល ចេញ​អនុក្រឹត្យ​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ ២​កន្លែង ក្នុងស្រុក​បន្ទាយមាស និង​ស្រុក​ដងទង់ ខេត្តកំពត​ដើម្បី​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី សោភណភាព​ទេសភាព​ធម្មជាតិ និង​តម្លៃ​ធម្មជាតិ​ផ្សេង​ទៀត ។

នេះ​បើ​តាម​អនុក្រឹត្យ ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី ២២ មក​រា ឆ្នាំ ២០២១ បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ចំនួន​២​កន្លែង​ដូច​ខាងក្រោម ៖
១- តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ព្រះ​គុហារ​ហ្លួង មាន​ផ្ទៃដី​ទំហំ​២៥​ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ។
២- តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ទទុង​-​ភ្នំ​តូច មាន​ផ្ទៃដី​ទំហំ​៨៣​ហិ​កតា និង​៤៤​ហិ​កតា ស្ថិត​ក្នុងស្រុក​ដងទង់ និង​ស្រុក​បន្ទាយមាស ខេត្តកំពត ។

តំបន់​បេតិកភណ្ឌ​ធម្មជាតិ ភ្នំ​ព្រះ​គុហារ​ហ្លួង ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី ការពារ​តួនាទី​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​ជា​ប្រយោជន៍​របស់​មនុស្ស​គ្រប់​ជំនាន់ និង​កម្រិត​ដល់​ការ​ប្រើប្រាស់​ធនធាន​ជីវចម្រុះ ធនធានធម្មជាតិ ធនធាន​វប្បធម៌ និង​មុខងារ​នៃ​តំបន់​នេះ ។ មិនតែប៉ុណ្ណោះ ការ​បង្កើត​តំបន់​បេតិកភណ្ឌ​នេះ ក៏​ការពារ​សោភ័ណ​ភាព ទេសភាព​ធម្មជាតិ និង​តម្លៃ​ធម្មជាតិ​នៃ​តំបន់​នេះ សម្រាប់​បម្រើ​ដល់​ការ​កម្សាន្ត ការ​ទស្សនា ការ​អប់រំ ការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ជំនឿ​ដែល​គ្រប់​សកម្មភាព​ទាំងនេះ ពុំ​បង្ក​ការ​គំរាមកំហែង​ដល់​បរិស្ថាន ធម្មជាតិ និង​វប្បធម៌​នៅ​ក្នុង​មូលដ្ឋាន ។ មួយវិញទៀត ក៏​ផ្តល់​សេវាកម្ម​ធម្មជាតិ និង​វប្បធម៌​សម្រាប់​ការ​ប្រើប្រាស់​ដោយ​និរន្តរភាព និង​លើកកម្ពស់​ការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏​ដូច​ជា​សាធារណជន ក្នុង​ការ​រួមចំណែក​ដល់​ការ​គ្រប់គ្រង ការ​ការពារ និង​ការ​អភិរក្ស​ជីវៈចម្រុះ ធនធានធម្មជាតិ និង​បេតិកភណ្ឌ​វប្បធម៌​ក្នុង​តំបន់​ផង​ដែរ ។

ចំណែកឯ​តំបន់ ទទុង​-​ភ្នំ​តូច ជា​បេតិកភណ្ឌ​ធម្មជាតិ ដើម្បី​ពង្រឹង និង​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​មនុស្ស​ជំនាន់​ក្រោយ សម្រាប់​បម្រើ​ការ​កម្សាន្ត ការ​ទស្សនា ការ​អប់រំ ការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ជំនឿ ។

ក្រសួងបរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ និង​គ្រប់គ្រង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ ដោយ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ខេត្តកំពត និង​កងកម្លាំងប្រដាប់អាវុធ​មាន​សមត្ថកិច្ច ដើម្បី​ធានា​ដល់​កិច្ច​ដល់​កិច្ច​គាំពារ​បរិស្ថាន ការ​អភិរក្ស​ជីវចម្រុះ និង​ការ​ប្រើប្រាស់​ធនធានធម្មជាតិ ប្រកបដោយ​និរន្តរភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ