ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ប៉័ងតោ​ដេញ​កា.ប់​ប្តី​ព្រោះ​លួច​មាន​ស្រី

8 ឆ្នាំ មុន

សារព័ត៌មាន «365Jia» របស់​ចិន​ផ្សាយ​ថា ស្ត្រីជន​ជាតិចិន​ម្នាក់​យក​កំ​បិត​ប៉័ងតោ​ដេញ​កា.ប់​ប្តី​តាម​ដងផ្លូវ​មួយ​ក្នុង​ក្រុង​តុង​មីង ខេត្ត​សាន​តុង កាលពី​ថ្ងៃ​ទី​២ កក្កដា ២០១៥។

ប្តី​-​ប្រពន្ធ​នោះ មានកូន​២​នាក់ គឺ​កូនប្រុស​អាយុ​១២​ឆ្នាំ

សារព័ត៌មាន «365Jia» របស់​ចិន​ផ្សាយ​ថា ស្ត្រីជន​ជាតិចិន​ម្នាក់​យក​កំ​បិត​ប៉័ងតោ​ដេញ​កាប់​ប្តី​តាម​ដងផ្លូវ​មួយ​ក្នុង​ក្រុង​តុង​មីង ខេត្ត​សាន​តុង កាលពី​ថ្ងៃ​ទី​២ កក្កដា ២០១៥។

ប្តី​-​ប្រពន្ធ​នោះ មានកូន​២​នាក់ គឺ​កូនប្រុស​អាយុ​១២​ឆ្នាំ និង​កូនស្រី​អាយុ​៤​ឆ្នាំ ។ ឃើញ​ឪពុក​ម្តាយ​ឈ្លោះ​គ្នា កូន​ៗ​ឈរ​យំ​នៅ​ក្បែរផ្លូវ ។

លោក​ជឺ ជា​ប៉ូលិស​ល្បាត​នៅ​កន្លែង​កើតហេតុ​និយាយ​ថា ស្ត្រី​ជា​ប្រពន្ធ​បាន​កាន់​កាំបិតប៉័ងតោ​ដេញ​កាប់​ប្តី​ទាំង​ស្រែ​កថា «​ឯង​ត្រូវ​តែ​ស្លាប់​» ។  នៅ​ពេល​ដេញ​តាម​ទាន់​ស្ត្រី​នោះ​កាប់​ប្តី​ត្រូវ​ដៃ​ខាងស្តាំ ។ ស្រប​ពេល​នោះ​ប៉ូលិស​ចាប់ខ្លួន​ស្ត្រី​បង្ក​របួស​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ក្រុម​គ្រួសារ​ខាង​ស្រី​បាន​ទៅ​ប៉ុស្តិ៍​ប៉ូលិស និង​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា ប្តី​-​ប្រពន្ធ​មួយគូ​នោះ​រកាំរកូស​នឹង​គ្នា​រយៈពេល​យូរ​មក​ហើយ គឺ​តាំងពី​រៀប​ការ​រួច​មក ។ លើក​ក្រោយ​នេះ​ប្រពន្ធ​បាន​យក​កាំបិត​ដេញ​កាប់​ប្តី ព្រោះ​ខឹង​គេ​លួច​មាន​ស្រី ៕