ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​កូន​ប្រឡង​ធ្លាក់​ឪពុក​ម្តាយ​យក​ដុំ​ថ្ម​គរ​មុខ​សាលា

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ឪពុក​ម្តាយ​របស់​សិស្ស​ជនជាតិ​ចិន​ជា​ច្រើន​នាក់​សម្តែង​ការ​មិន​ពេញចិត្ត និង​អស់សង្ឃឹម​ដែល​កូន​របស់​ពួក​គេ​ប្រឡង​មិន​ជាប់​ដើម្បី​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ឪពុក​ម្តាយ​របស់​សិស្ស​ជនជាតិ​ចិន​ជា​ច្រើន​នាក់​សម្តែង​ការ​មិន​ពេញចិត្ត និង​អស់សង្ឃឹម​ដែល​កូន​របស់​ពួក​គេ​ប្រឡង​មិន​ជាប់​ដើម្បី​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ ដូច្នេះ​ហើយ​នាំ​គ្នា​យក​ដុំ​ថ្ម​គរ​ទុក​នៅ​ខាង​មុខ​សាលារៀន ។

ហេតុការណ៍​នោះ​កើតឡើង​នៅ​ក្នុង​ក្រុង​សេង​ចូ​វ ខេត្ត​ហ៊ឺ​ណា​ន កាលពី​ពេល ថ្មី​ៗ​កន្លង​មក ដោយ​វិទ្យាល័យ​មួយ​មាន​គំនរ​ថ្ម​នៅ​ខាង​មុខ​ខ្លោងទ្វារ​ចូល​បង្ក​ឡើង​ដោយ​ឪពុក​ម្តាយ អាណាព្យាបាល​សិស្ស​ដែល​ខឹង​សាលា​រឿង​កូន​របស់​ពួក​គេ​ប្រឡង​ធ្លាក់ ។

មុន​ពេល​យក​ដុំ​ថ្ម​ទៅ​គរ​នោះ​អាណាព្យាបាល​សិស្ស​បាន​យក​សោ​ដ៏​ធំ​មួយ​ទៅ​ចាក់​របង​ខ្លោងទ្វារ​សាលា តែ​ត្រូវ​សាលា​កាត់​ចេញ ។ ការ​កាត់​មេសោ​នោះ​កាន់តែ​ធ្វើ​ឱ្យ​អាណាព្យាបាល​សិស្ស​មិន​ពេញចិត្ត និង​តបត​ដោយ​យក​សំរាម​ទៅ​ចោល​នៅ​មុខ​សាលា ។ ក្រោយ​ពីសា​លា​យក​សំរាម​ចេញ អាណាព្យាបាល​ចងកំហឹង​បន្ថែម​ទៀត​ដោយ​នាំ​គ្នា​យក​ថ្ម​មួយ​គំនរ​ធំ​ទៅ​ដាក់​ពីមុខ​ខ្លោងទ្វារ ។

បណ្តា​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​សិស្ស​ធ្វើ​បែប​នោះ​ធ្វើ​ឱ្យ​អ្នក​រស់នៅ​ក្បែរសាលា​ខឹង​ហើយ​អ្នកខ្លះ​និយាយ​ថា «​កូន​បែប​ណា ឪពុក​បែប​នោះ វា​មិន​ខុស​ពី​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​ទេ​»​។

ទោះជា​យ៉ាងណា​ក្តី អ្នក​ភូមិ​ម្នាក់​និយាយ​ថា បើ​សិស្ស​ប្រឡង​តាម​ធម្មតា និង​យុត្តិធម៌ គឺ​គ្មាន​នរណា​ម្នាក់​បង្ករឿង​បែប​នោះ​ទេ ៕