ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ផ្លូវ​រថភ្លើង​ធំ​មួយ​នៅ​អឺរ៉ុប​បញ្ចប់​ឆ្នាំ​2018

8 ឆ្នាំ មុន

ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​តាំងពី​ឆ្នាំ​២០០៩​មក គម្រោង​ផ្លូវ​រថភ្លើង​ធំ​ជាងគេ​មួយ​ក្នុង​ចំណោម​គម្រោង​ផ្លូវ​រថភ្លើង​របស់​អឺរ៉ុប គឺ Crossrail នឹង​បើក​ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៨ ។
ខ្សែ​រថភ្លើង​នោះ​មាន​ប្រវែង​១២០​គីឡូម៉ែត្រ

ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​តាំងពី​ឆ្នាំ​២០០៩​មក គម្រោង​ផ្លូវ​រថភ្លើង​ធំ​ជាងគេ​មួយ​ក្នុង​ចំណោម​គម្រោង​ផ្លូវ​រថភ្លើង​របស់​អឺរ៉ុប គឺ Crossrail នឹង​បើក​ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៨ ។
ខ្សែ​រថភ្លើង​នោះ​មាន​ប្រវែង​១២០​គីឡូម៉ែត្រ និង​រត់​ពី​តំបន់ Berkshire ភាគ​អាគ្នេយ៍​ទៅ​កាន់​ភាគ​ឦសាន​ទីក្រុង​ឡុ​ង​ដ៍​។ ផ្លូវ​រថភ្លើង​នោះ​នឹង​ភ្ជាប់​តំបន់​ទាំង​ពីរ​ដែល​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​សំខាន់​ក្នុង​រាជធានី ហើយ​អាច​ដឹក​ជញ្ជូន​អ្នកដំណើរ​ចំនួន​៧២.០០០ នាក់ ។

បើ​តាម​គម្រោង​ដើម​នៃ​ការ​គ្រោងទុក​សម្រាប់​ផ្លូវ​រថភ្លើង​នោះ​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៧ តែ​ដោយសារ​តែ​ក្នុង​ឆ្នាំ​២០១០​មាន​ប្រាក់​តែ​ចំនួន​១៥៦​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​គម្រោង​ទឹកប្រាក់​សាងសង់​ដល់​ទៅ​២.៤៩៩​លាន​ដុល្លារ​ឯណោះ ដូច្នេះ​ត្រូវ​ពន្យារពេល​រហូត​ដល់​ឆ្នាំ ២០១៨​ទើប​អាច​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​បាន ៕