ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​អគារ​រាង​ដូច​មាន់គក​ពួន​សម្ងំ​ក្នុង​ព្រៃ​ឥណ្ឌូ​ណេ​ស៊ី

8 ឆ្នាំ មុន

ស្ថិត​នៅ​ក្នុង​ព្រៃ​ជ្រៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី អគារ​ដ៏​ចម្លែក​មួយ​មាន​រាង​ដូច​មាន់គក​លាក់ខ្លួន​នៅ​ទីនោះ ។ អ្នកស្រុក​បាន​ហៅ​អគារ​នោះ​ថា Gereja Ayam មាន​ន័យ​ថា «​ព្រះ​វិហារ​មាន់​»​។ បច្ចុប្បន្ន​នេះ​វា​ជា​កន្លែង​ទាក់ទាញ​

ស្ថិត​នៅ​ក្នុង​ព្រៃ​ជ្រៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី អគារ​ដ៏​ចម្លែក​មួយ​មាន​រាង​ដូច​មាន់គក​លាក់ខ្លួន​នៅ​ទីនោះ ។ អ្នកស្រុក​បាន​ហៅ​អគារ​នោះ​ថា Gereja Ayam មាន​ន័យ​ថា «​ព្រះ​វិហារ​មាន់​»​។ បច្ចុប្បន្ន​នេះ​វា​ជា​កន្លែង​ទាក់ទាញ​អ្នកទេសចរ​ក្នុង​ជ្រលង​ភ្នំ​នៃ​ទីក្រុង Magelang ចំ​កណ្តាល​នៃ​កោះ​ជ្វា ។

អ្នក​សាងសង់​ព្រះ​វិហារ​រាង​សណ្ឋាន​ដូច​មាន់គក​នេះ គឺ​លោក​ដា​ញ៉ែ​ល អា​ឡា​ម​សា វ័យ ៦៧​ឆ្នាំ ដែល​រូប​លោក​ធ្លាប់​ធ្វើការ​នៅ​ទីក្រុង​ហ្សា​ការ​តា ។ មានការ​តំណាល​ថា អំឡុង​ពេល​នោះ​លោក​ដា​ញ៉ែ​ល អា​ឡា​ម​សា បាន​ទទួល​សារ​ពី​ព្រះ​ជា​ម្ចាស់​ឱ្យ​សាងសង់​ព្រះ​វិហារ​សម្រាប់​អ្នកមាន​ជំនឿ​សាសនា ផ្សេង​ៗ​ដោយ​មាន​រាង​ជា​សត្វ​ព្រាប ។ លោក​ដា​ញ៉ែ​ល អា​ឡា​ម​សា ចាប់ផ្តើម​សញ្ជឹងគិត​ពី​គម្រោង​សាងសង់​ក្នុង​ឆ្នាំ​១៩៨៩ ហើយ​ពេល​លោក​ទៅ​លេង​ផ្ទះ​សាច់ញាតិ​របស់​ប្រពន្ធ លោក​ក៏​គិត​ឃើញ​ពី​រូបរាង​នៃ​គម្រោង​គឺ​សត្វ​មាន់​ទៅ​វិញ ។

អគារ​នោះ​បាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ​១៩៩៤ ដោយ​អ្នកស្រុក​បានឱ្យ​ដី​ទំហំ​ប្រមាណ​៣​ពាន់​ម៉ែត្រការ៉េ ។

បច្ចុប្បន្ន​ព្រះ​វិហារ​មាន់​ផ្តល់​ជា​ជម្រក​សម្រាប់​បរិស័ទ​នៃ​សាសនា ផ្សេង​ៗ ឬ​សម្រាប់​ជា​កន្លែង​ជ្រកកោន​របស់​មនុស្ស​អនាថា អ្នក​ញៀន​ថ្នាំ ដោយ​មាន​បន្ទប់​ចំនួន​១៥ រួម​ទាំង​បន្ទប់ទឹក​ផង ៕