ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុនថ្ងៃបុណ្យ​ចូល​ឆ្នាំ​ចិនអាជីវករ​ដឹកទំនិញ​ពីប៉ោយ​ប៉ែត​​ត្អូញត្អែរ​នឹង​កុង​ត្រូល​ជជុះ

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ​ ៖ មុន​ថ្ងៃបុណ្យ​​ចូល​ឆ្នាំចិន​ អាជីវករ​ដែល​ដឹក​ទំនិញ​សំរាប់​បរិភោគ​​​​​ចេញ​ពី​​តំបន់​ប៉ោយ​ប៉ែត​បាន​ត្អូញ​ត្អែរ​ នឹង​កុង​ត្រូល​ជជុះ​ដែល​កើត​មាន​ចំនួន​១០កន្លែង​នៅ​តាម​ដង​ផ្លូវ​​ដែល​ធ្វើ​ឱ្យ​អ្នក​រក​ស៊ី​ជួប​ការ​លំបាក​ក្នុង​​ការ​ប្រកប​មុខរបរ​របស់​ខ្លួន ។ អាជីវករ​ដែល​រកស៊ី​ដឹកទំនិញ​បាន​និយាយ​ថា ​មុន​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ចិន ​​កុង​ត្រូល​ជជុះ​កើត​មាន​មិន​តិច​ជាង​១០​កន្លែង​ទេ​នៅតាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៥ និង​លេខ​៦​ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​​ ដែល​ធ្វើ​ឱ្យ

ខេត្ត​បន្ទាយ​មានជ័យ​ ៖ មុន​ថ្ងៃបុណ្យ​​ចូល​ឆ្នាំចិន​ អាជីវករ​ដែល​ដឹក​ទំនិញ​សំរាប់​បរិភោគ​​​​​ចេញ​ពី​​តំបន់​ប៉ោយ​ប៉ែត​បាន​ត្អូញ​ត្អែរ​ នឹង​កុង​ត្រូល​ជជុះ​ដែល​កើត​មាន​ចំនួន​១០កន្លែង​នៅ​តាម​ដង​ផ្លូវ​​ដែល​ធ្វើ​ឱ្យ​អ្នក​រក​ស៊ី​ជួប​ការ​លំបាក​ក្នុង​​ការ​ប្រកប​មុខរបរ​របស់​ខ្លួន ។ អាជីវករ​ដែល​រកស៊ី​ដឹកទំនិញ​បាន​និយាយ​ថា ​មុន​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ចិន ​​កុង​ត្រូល​ជជុះ​កើត​មាន​មិន​តិច​ជាង​១០​កន្លែង​ទេ​នៅតាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៥ និង​លេខ​៦​ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​​ ដែល​ធ្វើ​ឱ្យ​អាជីវករ​ជួប​ការ​លំបាក​ក្នុង​ការ​រក​ស៊ី​ ​យ៉ាង​​ធ្ងន់​ធ្ងរ​ហើយ​​បើ​មិន​ដឹក​ច្រើន​​​​​ឱ្យ​សំពីង​សំពោង​​ទេ មិន​អាច​រក​ប្រាក់​ចំណេញ​បាន​ឡើយ​ ព្រោះ​កុង​ត្រូល​ជជុះ​ទាំង​នោះ​បាន​កាក់​ និង​ទារ​លុយតាម​តែអំពើ​ចិត្ត​​ ។ 

អាជីវករ​រូប​នោះ​បាន​បញ្ជាក់​ថា ​កុងត្រូល​ជជុះ​ដែល​គេ​បាន​ឃើញ​មាន​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ពីប៉ោយ​ប៉ែត​ដល់​ព្រំប្រទល់​ខេត្ត​​បាត់​ដំបង​ មាន​ប្រមាណ​ជា​៨​កន្លែង​​ និង​ផ្លូវ​ជាតិ​​លេខ​៦ ពីក្រុង​​សិរីសោភ័ណ​ដល់​ព្រំប្រទល់​ខេត្ត​សៀម​រាប​មាន​៤​កន្លែង ដែល​គេ​ស្គាល់​ថា ជា​ក្រុម​​គយ​ចល័ត​ និង​ប៉ូលិស​ដែល​កុង​ត្រូល​ជជុះ​មួយ​កន្លែង​ទារ​​រថយន្ត​ដឹក​បន្លែ​ ផ្លែឈើ​១​បាំង​កន្លះ​ ឬ២បាំង តម្លៃ​ពី៣ទៅ៥ម៉ឺន​រៀល ។​

ប្រភពដដែល​​បន្ត​ថា រយៈ​ពេល​កន្លង​មក ​រាជ​រដ្ឋា​ភិបាល​បាន​មាន​វិធាន​ការ​​ចំពោះ​កុង​ត្រូល​ជជុះ​ដែល​កើត​ឡើង​គ្មាន​ច្បាប់​​​ទំលាប់​ នៅ​ខេត្ត​ណា​ គឺខេត្ត​​នោះ​ទទួល​ខុស​ត្រូវ​​​ ។ តែដោយ​ឡែក​នៅខេត្ត​បន្ទាយ​មាន​ជ័យ​ គេឃើញ​​មាន​កុងត្រូល​ជជុះ​ដុះឡើង​ដូច​ផ្សិត​ បែរ​ជា​អាជ្ញាធរ​​មើល​មិន​ឃើញ​ទៅវិញ ។​ លោក​អ៊ុង អឿន អភិបាល​ខេត្ត​ ធ្លាប់​បាន​លើក​ឡើង​​ជារឿយៗ​ក្នុង​កិច្ច​ប្រជុំ​គណៈបញ្ជា​ការ​កងឯកភាព​​​ខេត្ត​ បាន​ដាក់​វិធានការ​ដល់​សមត្ថ​កិច្ច​​ និង​មន្ត្រី​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​ទាំងអស់​ ត្រូវ​តែ​យក​ចិត្ត​​ទុក​ដាក់​ និង​មាន​វិធានការ​ទៅ​លើក្រុម​​បងតូច​ បងធំ​ ជាប្រភេទ​ក្មេង​ទំនើង និងការពារ​សន្តិសុខ សណ្តាប់​ធ្នាប់​ ជូន​ប្រជាពលរដ្ឋ​​នៅតាម​មូល​ដ្ឋាន​​ ។ ចោរលួច​ ឆក់ ប្លន់ គ្រឿង​ញៀនត្រូវ​​តែលុប​បំបាត់​​ឱ្យបាន​ ជាពិសេស​កុង​ត្រូល​ជជុះ​នេះឯងមិន​ត្រូវ​ឱ្យ​កើត​មាន​ឡើយ ៕